បន្ទាប់ពីការសុបន្ដិដ៏រន្ធត់មួយយប់បានកន្លងផុត ផាកេនបានរៀបចំខ្លួនតាមទម្លាប់ដើម្បីទៅផ្ទះធំសម្រាប់ការទទួលទានអាហារពេលព្រឹកជាមួយភូរិន្ទនឹងលោកស្រីខេមរា តែថ្ងៃនេះមករៀងយឺតជាងធម្មតាទៅហើយ។
" ផាកេនមិនស្រួលខ្លួនអ្វីដែរទេ មុខស្លេកយ៉ាងនេះ? " លោកស្រីខេមរាចាប់ស្រដីឡើងទាំងបារម្ហបន្ទាប់ពីឃើញទឹកមុខមិនសូវល្អរបស់ផាកេនព្រោះថាពេញមួយយប់យល់សប្ដិគេងមិនបានស្ងប់សោះ
" ខ្ញុំមិនអីទេលោកយាយ ប្រហែលមកពីយប់មិញគេងមិនសូវលក់ " ផាកេនតបទៅលោកស្រីខេមរាទាំងញញឹម
" នៅប្លែកកន្លែងគេងទៀតហេស? មិនអីទេប៉ុន្មានថ្ងៃទៀតក៏លែងអីហើយ " លោកស្រីខេមរានិយាយរួចក៏បន្ដនាំគ្នាស្រុះស្រូបអាហារពេលព្រឹក" លោកយាយ ថ្ងៃនេះខ្ញុំទៅខេត្តបន្ទិច ប្រហែលរសៀលទើបត្រឡប់មកវិញ " សំដីរបស់អ្នកកម្លោះរាងក្រាស់ស្រដីឡើងបន្ទាប់ពីស្ងាត់មួយស្របក់ធំមុននេះ
" មិនអីទេ ទៅប្រយ័ត្នប្រយែងផងឮទេ? "
" បាទលោកយាយ " ភូរិន្ទនិយាយរួចក៏បម្រុងនឹងក្រោកចេញទៅហើយ តែក៏ដាក់គូទអង្គុយចុះវិញពេលលឺសម្ដីរបស់ផាកេន" លោកទៅខេត្តមែនទេ ខ្ញុំសុំទៅម្នាក់ផង " រាងស្ដើងនិយាយទាំងធ្វើមុខគួរអោយអាណិតទៅកាន់អ្នកម្ខាងទៀត
" មិនបានទេ ខ្ញុំទៅមានការ មិនបានទៅដើរលេងទេ " សំដីឆ្លើយទាំងទឹកមុខគួរអោយខ្លាចមកកាន់រាងស្ដើង
" ខ្ញុំក៏មិនបានទៅដើរលេងដែរ ខ្ញុំចង់ទៅទិញរបស់ប្រើប្រាស់ខ្លះ យ៉ាងមិចមិនបានទេហេស? " រាងស្ដើងស្រដីទាំងមុខក្រម៉ូវតបទៅរាងក្រាស់វិញ
" កុំមកតមាត់ជាមួយយើងណា " រាងក្រាស់និយាយនឹងងាក់មកសំលឹងមុខរាងស្ដើងចំៗ
" ចុះនិយាយស្រួលបួលលោកស្ដាប់ដែរទេ? " ពេលនេះអ្នកកម្លោះទាំងពីចាប់ផ្ដើមតឹងសរសៃកដាក់គ្នាបន្ទិចដោយមិនខ្វល់ពីស្រ្ដីចំណាស់ដែរកំពុងសំលឹងមើលពួកគេទាំងពីឡើយ" បានហើយៗ...ឈប់ទាំងពីនាក់នឹងទៅ ភូរិន្ទនាំប្អូនទៅជាមួយផងទៅ គេអាចនឹងត្រូវការទិញឥវ៉ាន់ប្រើប្រាស់...ណាមួយសល់មិនដល់មួយខែទៀតគេក៏ត្រូវចូលសកលវិទ្យាល័យដែរ នាំគេអោយស្គាល់ខេត្តខ្លះក៏ល្អ " លោកស្រីខេមរាស្រដីទាំងម៉ឺងមាត់ធ្វើអោយអ្នកកម្លោះរាងក្រាស់ឮហើយក៏មិនអាចប្រកែកបាន