«លោកចង់ធ្វើអី?» Chaerin សួរពេលឃើញ Namjoon កាន់ប្រអប់ថ្នាំមួយដើរមករកនាង«មានធ្វើអីក្រៅពីលាបថ្នាំឲ្យ ឬចង់ទុកឲ្យវារលាកចឹង?» គេចាប់ដៃនាងមកលាបថ្នមៗ
«ចរិតលោកមិនដូច ថ្ងៃខ្ញុំជួបលោកដំបូងសោះហើយក៏មិនដូចពេលលោកមកគោះទ្វារផ្ទះខ្ញុំដែរ» នាងនិយាយបែបឆ្ងល់ៗ ធ្វើឲ្យ Namjoon ងើយមើលមុខគេ ដោយមុខមិនយល់ដូចគ្នា
«ពេលនឹងមិនទាន់ស្គាល់គ្នាចឹងហើយ និយាយចឹងអត់ទាន់ស្គាល់ឈ្មោះផង នាងឈ្មោះអី?» Namjoon លាបថ្នាំឲ្យបណ្ដើរសួរបណ្ដើរ
«អត់ទាន់ស្គាល់ឈ្មោះផងហើយថាស្គាល់គ្នា ស៊ាំហ្មង» Chaerin សើចតិចៗ
«ចឹងទាល់តែស្គាល់ឈ្មោះបានថាស្គាល់គ្នាបាន?» Namjoon សួរហើយខោកក្បាលនាងតិចៗ
«នឹងហើយ!» Chaerin ចាក់បណ្ដោយតាមគេដែរ
«ចឹង...នាងឈ្មោះអីដែរ? ខ្ញុំសុំស្គាល់ផង» Namjoon សួររបៀបឌឺនាង
«ខ្ញុំឈ្មោះ...» Chaerin រៀបនឹងនិយាយតែសម្លេងរបស់ JaeChan ក៏បង្វែរអារម្មណ៍ឲ្យងាកទៅមើល
«Noona! Noona យូរ...» JaeChanនិងNa-eun រត់មកពីកន្លែងទទួកភ្ញៀវ តែត្រូវបង្អង់ដំណើរត្រឹមមាត់ទ្វារផ្ទះបាយ ពេលឃើញ Namjoon លត់ជង្គង់ហើយកាន់ដៃ Chaerin
Es es es xD គិតអីនុង;)
«ឃ្លានហើយហេ៎? ចាំ Noona រៀបឲ្យ» នាងខំដកដៃចេញ តែ Namjoon មិនព្រមលេង
«ទៅអង្គុយចាំនៅតុបាយមុនទៅចាំខ្ញុំជាអ្នករៀប» Namjoon បន្ដលាបថ្នាំឲ្យនាងដោយមិនខ្វល់ពីប្អូនរបស់គេកំពុងឈរមើល
«បានហើយខ្ញុំលាបខ្លួនឯងបាន» Chaerin ខំដកដៃចេញតែមិនឈ្នះនឹងកំលាំងដៃរបស់ Namjoon
«ហើយៗ» Namjoon លែងដៃនាងក្រោយពីលាបហើយ គេដាក់ថ្នាំចូលប្រអប់វិញ ហើយដើរទៅយកចាន
«Noona! មកនេះ Channie សួរមួយ» JaeChan បក់ដៃហៅនាងឲ្យទៅជិតគេ
«Noona ស្រឡាញ់គាត់មែនហេ៎ស?» JaeChan ឲ្យ Chaerin អោនហើយគេក៏ខ្សឹបដាក់ត្រចៀកនាង
«អត់ទេ» Chaerin ឆ្លើយទាំងមុខក្រហមតិចៗ
——————————————
YOU ARE READING
•Neighbor• |Kim Namjoon| FF
FanfictionEnjoy your reading😍 As you know this is my first fanfic, so please help support this fanfic and all the upcoming one;) hope you like it;)