Part 4

83 6 2
                                    

Namjoon ដើរតាម Chaerin ដល់កន្លែងស្ងាត់មួយ។ ពួកគេក៏អង្គុយនៅបង់មួយដែលនៅក្រោមដើមឈើជិតនោះ។

«យំធ្វើអី? ឈប់យំទៅ...» Namjoon ចាប់ស្មា Chaerin ឲ្យបែរទៅគេ ហើយក៏ជូតទឹកភ្នែកឲ្យនាង

«លោកមិនយល់ទេ...ហុឹកហុឹកហុឹក...ហើយលោកក៏គ្មានថ្ងៃយល់ដែរ» នាងយំរឹតតែខ្លាំង

«មិនយល់រឿងអី? នាងនិយាយចេញមកឲ្យអស់មក និយាយឲ្យធូរចិត្តទៅ ខ្ញុំចាំស្ដាប់មិនថារឿងអីទេ» Namjoon ឱបនាងជាប់នឹងទ្រូងរបស់គេ ហើយអង្អែលក្បាលនាងតិចៗ

«រឿងនេះខ្ញុំមិនដែលប្រាប់អ្នកណាទេ សម្បីតែ JaeChan តែ...» នាងអួលដើម-កនិយាយមិនចេញភ្នែកនាងក៏ចាប់ផ្ដើមក្រហមទៅៗ

«មិនអីទេ» Namjoon អង្អែលខ្នងនាងដើម្បីលួងនាង

«លោកដែលស្រឡាញ់មនុស្សម្នាក់ ស្រឡាញ់គេខ្លាំង ហើយគេក្បត់លោក ហើយនាំអ្នកថ្មីមកឌឺលោកទៀត? លោកដែលយល់អារម្មណ៍នឹងអត់?» សម្លេងយំនៅតែបន្លឺឡើង

«រឿងនឹងសោះ ខំតែភ័យ...»

«ប្រហែលលោកមិនធ្លាប់ទេ...ខ្ញុំធ្លាប់ស្រឡាញ់មនុស្សម្នាក់ ពួកយើងធ្វើជាសង្សាគ្នាបានជិត 1 ឆ្នាំហើយ...»

-flashback-

ថ្ងៃនេះគឺជាថ្ងៃកំណើតរបស់ Mark សង្សាររបស់
Chaerin ដោយគិតចង់ Surpriseគេ នាងក៏កុុហកថាទៅបរទេសដែលតាមពិតគឺនាងលួចទៅធ្វេីនំខេក
ឲ្យគេសោះ

Chaerin ដាក់នំចូលប្រអប់រួចបើកឡានទៅ
Apartment របស់នាងដែលទិញទុកឲ្យ Mark
នៅ

ពេលទៅដល់នាងក៏ចុចលេខកូដសម្ងាត់រួចបេីក
ចូលយឺតៗកុំឲ្យMark ដឹងតែក៏ត្រីងឈប់ឆ្ងក់ពេល
ឃេីញស្បែកជេីងមនុស្សស្រីនៅមាត់ទ្វារ

«ដូចជាមិនមែនរបស់ខ្ញុំទេ..»នាងនិយាយតិចៗរួច
បិទទ្វារថ្នមៗហេីយក៏ត្រូវឈប់ឆ្ងក់ម្តងទៀត ពេល
ឃេីញខោអាវប្រុសស្រី រាត់រាយពេញឥដ្ឋ
ធ្វើឲ្យនាងបុកពោះឡេីងតែក៏ខំសម្រួលអារម្មណ៍
ឡេីងវិញ

«កុំគិតច្រេីន..វាមិនមែនដូចឯងគិតទេ...» Chaerin
ខំប្រឹងនិយាយលួងខ្លួនឯងទាំងដែលជេីងនៅតែ
ដេីរតាមសម្លៀកបំពាក់រាត់រាយទាំងនោះរហូត
ដល់មុខបន្ទប់គេង

•Neighbor• |Kim Namjoon| FFWhere stories live. Discover now