Part 5

106 10 0
                                    

«Na-eun នេ៎ស! ខ្ញុំឲ្យ» JaeChan ហុចតុក្កតា ដែល Chaerin លេងឈ្នះឲ្យ Na-eun ដោយធ្វើចរិតមិនត្រូវ

«អរគុណហើយ» Chaerin ងាកមកអរគុណ Namjoon ដែលជួយបាញ់កំប៉ុងទាំងនោះ

«មិនអីទេ» Namjoon ញញឹមហើយក៏ចាប់កាន់ដៃនាង ជាមួយប្អូនគេ Chaerin ក៏កាន់ដៃ JaeChan ម្ខាងទៀត។ ពួកគេក៏ដើរទៅឡានវិញទាំងមុខពោរពេញទៅដោយស្នាមញញឹម

+++

-Morning-

«Good morning» Chaerin ដើរចេញពីផ្ទះរៀបនឹងស្រោចផ្កាដែលនៅខាងមុខផ្ទះ ក៏ជួបនឹង Namjoon ដែលកំពុងកាន់កាបូបធ្វើការរបស់គេដើរសម្ដៅទៅឡាន

«Good morning» Namjoon តបគេវិញដោយការញញឹមដ៏ស្រស់ជាមួយនឹងថ្ពាល់ខួចរបស់គេ

«ជូន Na-eun ទៅសាលាមែន?» Chaerin ផ្ដើមសួរ

«អត់ទេ ខ្ញុំត្រូវទៅប្រជុំជាបន្ទាន់ ផ្ញើរនាងជូន Na-eun ទៅសាលាជាមួយ JaeChan ផង បានអត់?» Namjoon បើកទ្វារឡានដាក់កាបូបរបស់គេចូលហើយដើរទៅខាងតៃកុងឡាន

«អ៎..មិនអីទេ» Chaerin ចាប់ផ្ដើមមានអារម្មណ៍ថាបារម្ភបន្ដិចពេលឮថាមានការប្រជុំបន្ទាន់ តែក៏សម្រួលអារម្មណ៍ខ្លួនឯងព្រោះវាមិនមែនជារឿងរបស់គេ។ នាងដើរចូលក្នុងវិញហៅ JaeChan ទៅរៀន។

Chaerin ដាក់ JaeChan និង Na-eun ចូលសាលាហើយក៏ឈាងចូលហាងកាហ្វេមួយភ្លែត ព្រោះមានណាត់ជាមួយមិត្តភក្តិរបស់នាង។ នាងអង្គុយចាំគេប្រហែលជិតកន្លះម៉ោងស្រាប់តែលោតសារមួយពីមិត្តភកក្តិគេថា...

"សុំទោសណ៎ាយើងមិនបានទៅទេ យើងជាប់ជូនប្អូនទៅពេទ្យ គេក្ដៅខ្លួនខ្លាំងពេក ចាំលើកក្រោយចាំជួបគ្នាម្ដងទៀតណា...ឲ្យឯងចាំយូរហើយមិត្ត"

"អត់អីទេ ជូនពរឲ្យគេឆាប់ជាណា៎" នាងតបសាររបស់គេ

តបសារនោះហើយ Chaerin ក៏កាន់កែវកាហ្វេរបស់នាងរៀបនឹងដើរចេញទៅ តែត្រូវបង្អង់ដំណើរពេលឃើញមនុស្សដែលនាងមិនចង់ជួប មនុស្សដែលធ្វើឲ្យនាងឈឺចាប់គ្មានថ្ងៃភ្លេច ឈរនៅត្រង់ពីមុខនាង...

«Chaerin ខ្ញុំនឹកស្មានមិនដល់សោះថាយើងនឹងជួបគ្នានៅទីនេះ ខ្ញុំមានរឿងចង់និយាយជាមួយនាង» Mark ដែលជាសង្សាចាស់របស់នាងក៏បង្ហាញខ្លួនពីមុខនាង ទឹកមុខរបស់នាងក៏ប្រែពីញញឹមស្រស់មកជាមុខស្មើយ៉ាងលឿន

•Neighbor• |Kim Namjoon| FFWhere stories live. Discover now