Park Chaerin ជាបងស្រីម្នាក់ដែលត្រូវទទួល បន្ទុកមើលប្អូនប្រុសអាយុ 6 ឆ្នាំម្នាក់ដែលជាក្មេង ឆ្លាតហើយគួរឲ្យស្រឡាញ់ទៀត ពួកគេទាំងពីររស់នៅផ្ទះតូចមួយ តែវាល្មមសម្រាប់ពីរនាក់បងប្អូនគេ~1 ឆ្នាំក្រោយមក Chaerin បានសន្សំលុយគ្រប់ដើម្បីទិញផ្ទះក្នុងបុរីមួយ ដែលជាវីឡាភ្លោះ ប៉ុន្តែពួកគេមិនដែលស្គាល់អ្នកដែលត្រូវជាអ្នកជិតខាងរបស់ពួកគេទេ...
-School Gate-
«ទៅរៀនកុំលេងច្រើនពេក ប្រឹងរៀនដឹងនៅ?» Chaerin ឲ្យកាតាបទៅប្អូនគេ ហើយក៏ចាប់ថើបថ្ពាល់ប្អូនគេទាំងសងខាង
«បាទ Noona» JaeChan ញញឹមបែបអៀនតិចៗ ដូចរាល់ពេល Chaerin ថើបគេ
«Byeee» Chaerin ឈរមើលប្អូនរបស់គេរត់ចូលថ្នាក់រៀនពីក្រោយជាមួយនឹងស្នាមញញឹមដែល មានក្តីសុខទោះមានតែពីរនាក់បងប្អូនក៏ដោយ
«សុំទោស!» Chaerin បែរក្រោយរកដើរទៅឡាន វិញក៏បុកនឹងទ្រូងរបស់បុរសដែលមានរាងខ្ពស់ម្នាក់ ធ្វើឲ្យនាងអស់ជំហរ វិះនឹងដួលផ្ងារក្រោយ តែបុរសម្នាក់នោះចាប់ចង្កេះនាងទាន់
«អឺ..អរគុណហើយ» ព្រលឹងនាងចូលខ្លួននាងវិញក្រោយពីរត់ចេញទៅទុកឲ្យនាងសម្លឹងមុខគេយ៉ាងយូរដោយមិនដាក់ភ្នែក
«មិនអីទេមែនទេ?» គេសួរនាងតែមិនទាន់លែងដៃ
«ចា៎ មិនអីទេ តែ...» នាងចង្អុលទៅដៃរបស់គេដែលនៅអោបចង្កេះនាង ទើបគេប្រលែង
«សុំទោសម្ដងទៀត ខ្ញុំគ្មានចេតនាទេ» គេនិយាយហើយក៏អោនក្បាលបន្ដិច នាងក៏អោនដាក់គេវិញ
«អឺ ខ្ញុំត្រូវទៅសិនហើយ ត្រូវទៅរៀបឥវ៉ាន់ដូរផ្ទះផង»
«អ៎បាទ សុខសប្បាយ ជួបគ្នាលើកក្រោយទៀត»-Home-
«ហ៊ើយយ ឈប់គិតពីគេទៅ ប្រញាប់រៀបឥវ៉ាន់»
«មនុស្សអីសង្ហាដល់ថ្នាក់នឹង? មិនដែលឃើញសោះ អ៎ាយយយ ខ្ញុំឆ្កួតហើយ»-Office-
*Sneezing sound*
«លោកមិនអីទេ?» លេខារបស់គេសួរ

YOU ARE READING
•Neighbor• |Kim Namjoon| FF
Hayran KurguEnjoy your reading😍 As you know this is my first fanfic, so please help support this fanfic and all the upcoming one;) hope you like it;)