«លោកចង់បានន័យថាមិច?» Namjoon ប្រលែងនាងហើយដើរទៅអង្គុយមើលឯកសាររបស់គេវិញយ៉ាងស្ងៀមស្ងាត់
«មិនមានអីទេ» Namjoon នៅតែអោនមើលឯកសាររបស់គេ
«ចឹង ខ្ញុំទៅផ្ទះវិញហើយ នៅទៅយកក្មេងៗទៀត» Chaerin និយាយហើយងើបឈរទាញកាបូបរបស់គេរៀបនឹងចេញទៅ
«ប្រញាប់ទៅម៉េស?» Namjoon ងើបមុខមកសួរនាង
«នៅនឹងក៏មិនដឹងធ្វើអី ទៅធ្វើការផ្ទះមិនល្អជាង...» Chaerin ឈប់និយាយហើយងាកទៅទ្វារពេលឮសម្លេងទ្វារបើក
«ក្រែងថាឈឺអី Marie? មិចក៏នៅមកទៀត មិចមិននៅសម្រាក» Marie ដែលជាលេខារបស់ Namjoon បើកទ្វារមក
«ជំរាបសួរលោកប្រធាន ខ្ញុំមកយកឯកសារខ្លះៗទៅធ្វើនៅផ្ទះ» Marie ដើរកាត់ Chaerin សម្ដៅទៅតុនាង ហើយក៏រៀបឯកសាររបស់នាង
«មិនបាច់ទេ ចាំជាហើយចាំមកធ្វើក៏បានដែរ» Namjoon ដើរទៅឈរជិតនាង
Chaerin ដែលត្រូវ Namjoon ចាត់ទុកដូចជាខ្យល់ពេល Marie មកនេះ ក៏បើកទ្វារចេញទៅដោយមានអារម្មណ៍តូចចិត្ត និងអន់ចិត្តតិចៗដែរ...
«អ្នកនាង...» Marie ងាកទៅរកនារីម្នាក់ដែលនាង ដើរកាត់អំបាញ់មិញនេះ តែមិនមានវត្តមាននាងនៅ ទីនោះទេ
«Chaerin? ទៅណាបាត់ហើយ មិញនៅនឹងសោះ» Namjoon និយាយតិចៗ
«នាងត្រូវជាអ្វីនឹងលោកប្រធាន?» Marie សួរ
«អ្នកជិតខាង អ៎និយាយចឹង ល្ងាចនឹងនាងទំនេរទេ?» Namjoon ដើរទៅយកអាវធំរបស់គេ
«ទំនេរតើ» Marie
«ចឹងល្ងាចនឹងទៅញ៊ាំអីជុំគ្នានៅផ្ទះខ្ញុំទៅ» Namjoon
«អឺ...» Marie ស្ទាក់ស្ទើរនឹងឆ្លើយ
«ចាត់ទុកថាទៅចុះ...» Namjoon ចាំចម្លើយយូរពេក
«ជួបគ្នាល្ងាចនេះ» Namjoon និយាយហើយក៏បើកទ្វារចេញទៅ Marie ក៏កាន់ឯកសារដើរតាមក្រោយគេ
~~~
-Evening-
ពួកគេប្រាំនាក់អង្គុយញ៊ាំបាយយ៉ាងស្ងៀមស្ងាត់។ Marie ឃើញបរិយាកាសស្ងាត់ពេក ក៏ផ្ដើមនិយាយរឿងការងារជាមួយ Namjoon ពួកគេនិយាយបណ្ដើរសើចបណ្ដើរ ឯ Chaerin វិញក៏រវល់តែមើលប្អូនៗញ៊ាំមិនចាប់អារម្មណ៍នឹងពីរនាក់នោះ។
«Unnie, NaEun ចង់ញ៊ាំសាច់ជ្រូកចៀននោះ ជួយយកឲ្យ NaEun តិចបានទេ?» NaEun និយាយតិចៗ ហើយចង្អុលទៅចានសាច់ជ្រូកចៀន
«ច៎ា..ចាំ Unnie យកឲ្យ យកដុំមួយណា?» Chaerin លូកដៃទៅចាប់សាច់ជ្រូកដែលចាននោះនៅទល់មុខកន្លែងដែល Namjoon អង្គុយ
Chaerin ដែលកំពុងចាប់ម្ហូបឲ្យ NaEun ដោយគ្មានព្រលឹងក្នុងខ្លួននោះ ក៏ទៅបះដៃនឹងកែវទឹកក្រូច ធ្វើឲ្យកំពប់ប្រលាក់រ៉ូប សរបស់គេ
«ប្រលាក់អស់ហើយ Unnie/Noona!» JaeChan និង NaEun និយាយព្រមគ្នា ធ្វើឲ្យ Namjoon និង Marie ដែលកំពុងនិយាយគ្នាងាក មកមើល
«ខ្ញុំទៅបន្ទប់ទឹកមួយភ្លែត..» Chaerin
...Chaerin ដើរមកវិញក៏ឃើញ Namjoon កំពុងជូតមាត់ឲ្យ Marie ដោយស្នាមញញឹមមួយដែលមើលទៅគេកំពុងតែមានក្តីសុខ
-Half a minute ago-
«Marie ប្រលាក់មាត់ហ៎ នេះក្រដាស» Namjoon ហុចក្រដាសឲ្យ Marie ជូតខ្លួនតែនាងជូតមិនត្រូវកន្លែង Namjoon ក៏យកក្រដាសមួយទៀតមកជូតឲ្យ
«ហេ៎ NaEun គាត់ពីរនាក់ស្រឡាញ់គ្នាមែន?» JaeChan ឃើញបែបនេះក៏ខ្សឹបសួរ NaEun តែនាងគ្រវីក្បាល បញ្ចាក់ថានាងមិនដឹងរឿងទេ
Chaerin ដើរដល់តុហើយក៏ហៅ JaeChan ទៅផ្ទះវិញ ព្រោះម៉ោងក៏យប់ទៅហើយ ហើយណាមួយគេក៏ញ៊ាំបាយឆ្អែតហើយដែរ
«ប្រញាប់ទៅម៉េស?» នេះជាលើកទីពីរហើយដែល Namjoon និយាយពាក្យនេះដាក់នាង
«JaeChan ដល់ម៉ោងគេងហើយ ថ្ងៃស្អែកត្រូវទៅរៀនទៀត អ៎នឹងហើយ ថ្ងៃស្អែកផ្ញើរជូន JaeChan ទៅរៀនផង ខ្ញុំរវល់មិនបានជូនទេ» Chaerin និយាយចប់ក៏កាន់ដៃ JaeChan ដើរចេញទៅ ហើយបិទទ្វារយ៉ាងឮពីក្រោយខ្នងគេ
«គេថីគេនុង? ចម្លែងៗ...» Namjoon
«Oppa ឯង គួរតែដឹងខ្លួនហើយ...» NaEun និយាយហើយដើរឡើងទៅបន្ទប់របស់គេបាត់
Namjoon និង Marie អង្គុយនៅតុបាយនោះ ធ្វើមុខឆ្ងល់គ្រប់គ្នា~
To be Continue...
This is short part anyways hope you enjoy~
YOU ARE READING
•Neighbor• |Kim Namjoon| FF
FanfictionEnjoy your reading😍 As you know this is my first fanfic, so please help support this fanfic and all the upcoming one;) hope you like it;)