ខេអស

176 11 21
                                    

ខ្ញុំជាក្មេងកំព្រារស់នៅមណ្ឌលកុមារកំព្រាមួយនៅក្នុងក្រុងភ្នំពេញ តែមិនដឹងនរណាគេអ្នកយកខ្ញុំដាក់ក្នុងមណ្ឌលទេ...! ម៉ាក់? ប៉ា? ម៉ាក់ និងប៉ា? អាណាព្យាបាលខ្ញុំ? ចុះហេតុអ្វី? គ្មាននរណាដឹងទេ... ប៉ុន្តែឥឡូវខ្ញុំលែងរស់នៅក្នុងមណ្ឌលនោះទៀតហើយ។

នៅអាយុ១២ឆ្នាំ ខ្ញុំបានការងារជាអ្នកបកប្រែភាសាអង់គ្លេស។ ពីដំបូងខ្ញុំក៏មិនដឹងថានឹងបានការងារនោះអត់ទេ ព្រោះខ្លួនក្មេង ប៉ុន្តែលេងសើចអី ប៉ុន្មានអាទិត្យក្រោយមក គេទូរសព្ទហៅឱ្យទៅជួប ដើម្បីសម្ភាស។ អ្នកសម្ភាសការងារខ្ញុំនៅថ្ងៃនោះក៏ភ្ញាក់មិនស្ទើរដែរ ព្រោះគេមិនដែលឃើញក្មេងតូចឯណាដែលចេះភាសាទី២ច្បាស់ដូចទៅនឹងភាសារបស់ខ្លួន។ ពេលដែលបានការងារធ្វើដំបូង ខ្ញុំរស់នៅក្នុងបន្ទប់តូចមួយដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន។

ប្រាក់ខែក៏ច្រើនល្មមដែរ ហើយក៏ខ្ញុំមិនសូវចេះចាយច្រើនទៀត ទើបសន្សំទិញបានឡានកែច្នៃមួយមកធ្វើជាផ្ទះអចិន្ត្រៃយ៌។ ឡានកែច្នៃ? មិនមែនឡានកែពីបំពង់ស៊ីម៉ាំង ហើយលាបពណ៌បែកស្លុយអីទេ។ ភាសាអង់គ្លេស គេហៅឡាននោះថា RV(Recreational Vehicle) បណ្តោយប្រហែល ៥.៥ម៉ែត្រ ទទឹង២.៣ម៉ែត្រ ហើយក្នុងនោះមានសព្វគ្រប់ មានតាំងពីទូរទស្សន៌ដល់គ្រែ។

ធ្វើការជាបាន៦ឆ្នាំ ខ្ញុំក៏ឈប់ទៅ មិនមែនដោយសាររឿងផ្ទាល់ខ្លួន ដូចឈ្លោះគ្នាមួយគេនៅកន្លែង ឬចង់ប្តូរកន្លែងថ្មីអីនោះទេ តែមកពីនៅថ្ងៃនោះពិភពលោកទាំងមូលមើលទៅដូចជាកំពុងតែរលាយអីចឹង។

ទិដ្ឋភាពនាយប់នោះ នៅតែដក់ជាប់ក្នុងភ្នែកខ្ញុំភ្លេចមិនបាន ដូចអាកម្មវិធីក្នុងទូរសព្ទដែលក្រុមហ៊ុនគេបញ្ចូលឱ្យហើយលុបចោលមិនបាន ហើយក៏ជាពេលដែលខ្ញុំមិននឹកស្មានដល់ថា ចេះរស់តដល់ឡូវចេះតើកើតណ៎?

រាជាធានីភ្នំពេញ...

ពីរឆ្នាំមុន...

ល្ងាចនេះខ្ញុំគិតចង់ទៅបណ្ណាគារមើល៎! ក្រែងមានសៀវភៅអីថ្មីៗនៅបណ្ណាគារយកមកទុកមើលពេលអផ្សុក។ ខ្ញុំប្រឹងឱនចុះឱ្យទាប គេចភ្នែកស្រីៗ ដែលមើលមកខ្ញុំដោយចម្លែក។ មិនដែលឃើញមនុស្សប្រុសអានសៀវភៅទេ? ត្រូវហើយ លើលោកនេះ ប្រុសចូលចិត្តអានសៀវភៅមានតែមួយទេ...!

បរ1សិតWhere stories live. Discover now