ផាវីន

77 4 0
                                    

សំឡេងតន្ត្រីបានធាក់ខួរក្បាលខ្ញុំ ឱ្យស្ទុះក្រោកអង្គុយភ្លាមៗ។ ខ្ញុំគិតចង់ងាកមើលឆ្វេងស្តាំ ក្រែងលោមានគ្រោះថ្នាក់ជិតខ្លួន តែបែរជាត្រូវនរណាម្នាក់យកដៃមកខ្ទប់មាត់ជិត។

ខ្ញុំភ័យស្លន់ស្លោរ ខំប្រឹងរើបម្រាស់។

"ធ្វើខ្លួនឱ្យស្រួលបួលទៅ គឺខ្ញុំទេ" ខ្ញុំឮសំឡេងគេនិយាយនៅជិតត្រចៀកខ្ញុំ។

"អស?" ខ្ញុំនិយាយឈ្មោះគេមិនច្បាស់ ព្រោះមាត់របស់ខ្ញុំត្រូវបានគេខ្ទប់ជិត។

ភ្នែកខ្ញុំចាប់ផ្តើមស៊ាំទៅនឹងពន្លឺ ហើយខ្ញុំក៏អាចមើលឃើញបានច្បាស់អំពីទីកន្លែងដែលពួកយើងកំពុងស្ថិតនៅ។

គេដកដៃចេញពីមាត់របស់ខ្ញុំ "ខ្ញុំស្មានតែនាងនឹងស្រែកទៅហើយ"។

"ហេតុអីក៏មិនគេងនៅក្នុងឡាន?" ខ្ញុំសួរនៅពេលដែលចាប់ផ្តើមើលឃើញថា យើងកំពុងគេងនៅក្នុងតង់ក្រៅឡាន។

វ៉ូសៗ...

ខ្ញុំលោតទៅជិតគេជាងមុន "ស្អីគេនឹង?"។

គេយកខ្ញុំចេញពីខ្លួនគេ "ចាំស្អែកចាំនិយាយគ្នា ចង់ដេក" គេតបយ៉ាងសោះកក្រោះ។ និយាយចប់ បរិយាកាសនៅក្នុងតង់ក៏ស្ងាត់ឈឹង។

ខ្ញុំមើលទៅភាពងងឹតនៅខាងលើ ស្តាប់សំឡេងដកដង្ហើមរបស់ប្រុសចម្លែកនេះដែលកំពុងដេកយ៉ាងសុខស្រួល។ ពេលពិភពលោកយើងនេះកំពុងតែរលាយ ព្រោះនៅក្នុងក្បាលមិនទាន់អស់ភាពភ័យព្រួយខ្លាច ដោយសារពួកយើងមិនមែនរស់នៅក្នុងសង្គមដូចពីមុនទេ គ្រប់ទីកន្លែងដែលនៅខាងក្រៅនៃការគ្រប់់គ្រងរបស់រដ្ឋាភិបាលសុទ្ធតែជាតំបន់គ្រោះថ្នាក់ មិនថាទីកម្សាន្តដ៏ស្រស់ស្អាត ឬចម្ការហូបផ្លែ បើគ្មានការពិនិត្យឱ្យច្បាស់លាស់ទេ ទីនោះសុទ្ធតែអាចជាកន្លែងគ្រោះថ្នាក់។

ហើយឥឡូវខ្ញុំកំពុងនៅក្រៅជំរុំ បោះតង់កណ្តាលវាល! ឱ្យពីណាគេដេកលក់!

វ៉ូសៗ...

សំឡេងដូចសាច់ជាប់ឆ្អឹងត្រូវបានហែកផ្តាច់ពីគ្នាដោយកម្លាំងដ៏ខ្លាំងម្យ៉ាងធ្វើឱ្យខ្ញុំរួញខ្លួនកាន់តែតូចនៅក្រោមភួយ។ ចំណែកខេអសវិញ ដេកលក់ស្រួលដូចគ្មានរឿងអីចឹង។

បរ1សិតWhere stories live. Discover now