វាសនា

575 19 20
                                    

រាជធានីភ្នំពេញ...

មន្ទីរពេទ្យមួយ ឯជាយក្រុង...

២០.តុលា...

ម្តាយខ្ញុំមានជំងឺប្រចាំកាយ ហើយគាត់មានតែកូនមួយគ្រាប់គត់ នោះគឺខ្ញុំ ! គាត់ត្រូវសម្រាកព្យាបាលក្នុងមន្ទីរពេទ្យជាច្រើនថ្ងៃ។ ​ ខ្ញុំពិបាកចិត្តណាស់ ពេលឃើញតម្លៃសម្រាប់បង់ថ្លៃព្យាបាលម្ដាយខ្ញុំ...!

២៦.តុលា...

ពេទ្យទាំងនោះមិនឃើញបានជាការអីសោះ ពួកគេបានប្រើប្រាស់ម្តាយខ្ញុំ ដូចជាកណ្តុរពិសោធន៍ សាកថ្នាំនេះថ្នាំនោះ។ ខ្ញុំមិនដឹងធ្វើដូចម្តេចទេ? បានត្រឹមនៅកាន់ដៃគាត់ ពេលដែលលោកគ្រូពេទ្យឈប់ប្រើប្រាស់ម្តាយខ្ញុំ។

៣០.តុលា...

ខ្ញុំអស់ហើយ... ផ្ទះ ដី ឡាន ម៉ូតូ និងរបស់មានតម្លៃជាច្រើនដែលជារបស់ម៉ែ និងខ្ញុំ ត្រូវបានយកទៅលក់ដូរយកប្រាក់ ដើម្បីព្យាបាលជំងឺឱ្យម្ដាយ។ ខ្ញុំលក់តែរបស់មានតម្លៃដែលមិនចាំបាច់ទេ ដូចជាគ្រឿងអលង្ការជាដើម។

០១.វិច្ឆិកា...

ក្រោយពីសំឡេងថ្ងូររបស់ម៉ែ និងសំឡេងរទេះគ្រែស្ងប់អស់ ខ្ញុំបានឃើញព័ត៌មានផ្សាយមួយ ដែលទាក់ភ្នែកខ្ញុំជាងគេនៅពេលខ្ញុំកំពុងស្វែងរកការងារធ្វើតាមអ៊ីនធឺណែត។ ក្រខ្សត់ និងអស់សង្ឃឹមខ្ញុំក៏ចុចចូលទៅវាទៅ។

និយាយឱ្យខ្លីទៅ នេះជាអត្ថបទផ្សព្វផ្សាយស្វែងរកអ្នកស្ម័គ្រចិត្តក្នុងការលះបង់ខ្លួន។ ឱ្យតែយើងលះបង់ខ្លួន គេនឹងឱ្យប្រាក់យើងតាមចំនួនដែលយើងចង់បានភ្លាមៗ។

០២.វិច្ឆិកា...

លះបង់អី? ខ្ញុំគិតច្រើនទៅៗ ប៉ុន្តែពេលងាកមើលម៉ែម្តងទៀត ខ្ញុំក៏សម្រេចចិត្តទំនាក់ទំនងទៅកាន់អ៊ីម៉ែល ដែលមាននៅខាងក្រោមនៃអត្ថបទផ្សព្វផ្សាយនេះ។

ពួកយើងនិយាយជាមួយគ្នាយ៉ាងធម្មតា ដោយគេបានប្រាប់ខ្ញុំថា ការលះបង់នេះគឺសំដៅដល់ការមកចូលធ្វើជាទាសករនៅឯតំបន់មិនស្គាល់ឈ្មោះ។ គេបន្ថែមថា បើមានចំណាប់អារម្មណ៍ គ្រាន់តែបញ្ជូនព័ត៌មានផ្ទាល់ខ្លួនទៅកាន់គេ ហើយបន្ទាប់មកខាងភ្នាក់ងាររបស់គេ នឹងធ្វើលិខិតមរណភាពក្លែងក្លាយមួយ ដោយអាចឱ្យគេចាកចេញដោយគ្មានការសង្ស័យ។

បរ1សិតWhere stories live. Discover now