ផាវីន

105 4 0
                                    

ប្រទេសកម្ពុជានាសម័យនេះកំពុងស្ថិតក្នុងភាព អាណា ធិបតេយ្យ។ ក្រោយពីមានវត្តមានរបស់បរាសិតប្រភេទថ្មីនោះមក វាបានធ្វើឱ្យជីវិតមនុស្សមានភាពក្រឡាប់ចាក់ ពីសប្បាយរីករាយមកយំសោក ពីភាពសំម្បូរហូរហៀរមកទៅជារលំរលាយក្រខ្សត់ទៅវិញ។ មនុស្សមួយចំនួនមានសំណាងបានស្លាប់មុនដោយមិនចាំបាច់រស់នៅដោយភាពភ័យខ្លាចជារៀងរាល់យប់ មិនបាច់ខ្វល់ខ្វាយពីស្បៀងអាហារ ហើយមិនចាំបាច់ហត់នឿយរត់គេចពីសេចក្តីស្លាប់ទៀត ចំណែកឯអ្នកខ្លះទៀតដែលទ្រាំមិនបាននឹងជីវិតបែបនេះ ក៏សម្រេចចិត្តបញ្ចប់ជីវិតរបស់ខ្លួនទៅតាមវិធីផ្សេងៗដែលខ្លួនរកបាន។ ឯអ្នកដែលនៅសេសសល់ ខ្លះបានបង្កើតជាបក្សពួករស់នៅជាក្រុមជុំគ្នា ឯអ្នកមួយចំនួនទៀតដូចជាខ្ញុំ បានចូលរួមក្នុងជំរុំរបស់រដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងគ្រោះនរកនេះ។

ខ្ញុំឈ្មោះ ផាវីន កើតមកនៅក្នុងគ្រួសារដ៏កក់ក្តៅមួយដែលមានភាពសម្បូរសប្បាយដូចគ្រួសាររីករាយដទៃ។ ប៉ុន្តែក្រោយយប់នោះអ្វីៗក៏រលាយអស់។ នៅពេលនោះខ្ញុំនៅរៀនថ្នាក់ទី១២ ជាឆ្នាំចុងក្រោយនៃការលុតដំខ្លួន ខំប្រឹងសិក្សា ខ្ញុំតែងសង្ឃឹមថានាអនាគតទៅ ការលះបង់របស់ខ្ញុំមិនក្លាយទៅជាអាសាបង់ ហើយខ្ញុំនឹងអាចក្លាយជាប្រជាជនគំរូមួយ ដែលអាចជួយជាតិយើងបាន។ ចាប់តាំងពីថ្ងៃនោះមក ខ្ញុំបានរស់នៅជំរុំនៅជិតឆ្នេរសមុទ្រ ដោយចូលរួមក្នុងកងកម្លាំងនារី។ កងកម្លាំងទាំងនេះ ក្រៅពីកាងារវាយប្រយុទ្ធ ក៏មានការងារដទៃទៀតដែរ។ ឧទាហរណ៍ ការធ្វើម្ហូបជាដើម។ បរាសិតនោះបានកែប្រែឱ្យពិភពលោករបស់ខ្ញុំទៅជាទីដ៏ស្ងប់ស្ងាត់មួយដែលខ្ញុំពុំធ្លាប់បានជួប ហើយខ្ញុំក៏មិនដែលបានគិតថាពិភពនៅខាងក្រៅជំរុំក៏មានមនុស្សរស់នៅមួយចំនួនដែរ...

អ្វីដែលខ្ញុំចាប់អារម្មណ៍ដំបូងគឺ កម្តៅដែលខ្ញុំទទួលបាននាពេលនេះ មានអារម្មណ៍ថាដូចនៅផ្ទះ។

ខ្ញុំមានអារម្មណ៍ថា អ្វីៗទាំងអស់គ្រាន់តែជាការយល់សប្តិ។ បន្តិចទៀតនាឡិកានឹងរោទិ៍ ហើយខ្ញុំនឹងឮសំឡេងស្រែករបស់ម៉ាក់ ស្រែកកោកៗ ដាស់ឱ្យខ្ញុំទៅរៀន ឬក៏ខ្ញុំងើបឡើងនៅក្នុងពេទ្យមួយ ទទួលបានការព្យាបាលពីគ្រូពេទ្យ ក្រោយពីបានជួបប្រទះនូវគ្រោះថ្នាក់ដ៏សាហាវមួយ។ ខ្ញុំភ្ញាក់ឡើងមានម៉ាក់ប៉ានៅជុំវិញខ្ញុំ ចាប់កាន់ខ្ញុំ ឱបខ្ញុំ ថើបខ្ញុំយ៉ាងនឹករឭក ប៉ុន្តែ...រឿងដែលបានកើតឡើងទាំងប៉ុន្មានសុទ្ធតែជាការពិត ទាំងបរាសិត ទាំងជំរុំ និងកងនារី។

បរ1សិតWhere stories live. Discover now