ជួបដំបូង

85 2 4
                                    

គូរស្នេហ៍ពីរនាក់នោះមើលយូរៗទៅគួរអោយស្រលាញ់ណាស់ ហើយសមគ្នាទៀតផង! ពិតជាពូកែរើសមែន! ។ បន្ទាប់ពីដើរកំសាន្ត ញាំុអាហារឆ្ងាញ់ដូចជា ឆាងាវ ឆាលាស រួចមកពួកគេក៏ត្រលប់មកគេហដ្ឋានវិញដោយសុវត្ថិភាព។ ពេជ្រឈីគឺជាក្មេងស្រីដែរទើបនឹងធំ បានន័យថាគ្រប់ការ ល្មមអាចយកប្ដីបាន ^^ ប៉ុន្តែកុំមើលស្រាលនាងអោយសោះ ថ្វីត្បិតតែនាងទើបតែធំ តែចិត្តគំនិតនាងចាស់ទុំសំបើមណាស់ 😑។ ចំនែកលូហានវិញ មានមុខមាត់ស្អាតជាងពេជ្របន្តិច (សូម្បីតែខ្ញុំក៏សុំចាញ់ដែរ, និយាយអត់ចេញ) ត្រង់ថាគាត់មាន ភ្នែក២តែមានពន្លឺចាំងព្រាកៗដូចភ្លើងអីុចឹង, គាត់មានបបូរមាត់តូច ចិញ្ចើមក្រាស់ ទម្រង់មុខអក្សរV រោមភ្នែកក្រាស់ ទាស់តែសក់គាត់ទ្រង់ចង់ឆេះបន្តិច ព្រោះគាត់ហាយឡាយខ្លាំងពេក។ គេទាំងពីរនាក់គឺជាសង្សារនឹងគ្នាដែលខ្ញុំបានរៀបរាប់នូវលើគំរបសៀវភៅ។ពួកគេរាប់អានគ្នារយះពេល៣ឆ្នាំហើយ ដោយកាលនោះពេជ្រឈីបានទៅទស្សនកិច្ចនៅប្រទេសកូរ៉ខាងត្បូង។ ខ្ញុំសូមប្រាប់ពីដំនើររេឿងដែលពួកគេបានជួបគ្នា...

នៅពេលដែលពេជ្រឈី ឈានជើងចេញពីព្រលានយន្តហោះភ្លាម នាងស្ទើរតែហោះទៅលើមេឃបាត់ទៅហើយ ព្រោះនាងបានឃើញប្រុសៗសង្ហារៗ (ថាលេងទេ 😜) គឺគ្រាន់តែនាង គិតថាប្រទេសកូរ៉េស្រស់ស្អាតប៉ុណ្ណោះ។ ពេលដែលកំពុងជិះតាក់សីុ ទៅអាផាតមិន ពេជ្រឈីថតរូបនៅតាមផ្លូវរហូតទាល់តែដល់ អាផាតមិន។

មកដល់អាផាតមិន

បន្ទាប់ពីងូតទឹកសម្អាតកាយ តុបតែងខ្លួនរួចរាល់ហើយ នាងក៏ចេញទៅដើរលេងនៅខាងក្រៅ។ នាងបានទៅផ្សារ ម្យងតុង (ផ្សារដែលល្បីនៅកូរ៉េ) នៅក្នុងទីក្រុងសេអ៊ូល។ នៅតាមផ្លូវមានគេលក់ របស់របរ គ្រេឿងតុបតែងខ្លួនជាច្រើនធ្វើអោយ ពេជ្រឈីចូលទៅសួរ ព្រោះនាងបានចាប់អារម្មណ៍ទៅលើខ្សែករមួយខ្សែដែលមានរូបក្បាលក្ដាន់ និង ក្បាលជ្រូកកឹបជាប់គ្នា ដូចជារូបបេះដូងពុះជាពីរចឹងដែរ។

"សូមទោស តើខ្សែករនេះមួយប៉ុន្មានដែរចាស?"

"អូ, សួស្ដីអ្នកនាង! ខ្សែករនេះតម្លៃ៥៥វ៉ុន បាទ! 😊)"

គុំនុំស្នេហ៍Donde viven las historias. Descúbrelo ahora