ណាត់ជួប

51 0 0
                                    

មនុស្សប្រុសម្នាក់នោះមានឈ្មោះថា "លូហាន"។ គ្រាន់តែលឺឈ្មោះនឹងក៏ដឹងទៅហើយថាគេជាអ្នកក្លាហានបូមលូ (xD សុំទោសoppa អូនថាលេងទេ) គឺគ្រាន់តែលឺឈ្មោះក៏ដឹងថាគាត់ជា សុភាពបុរសដែរ។ ចឹងបានជាធ្វើអោយពេជ្រឈីរបស់យើងញញឹមបាន នាងមិនដែរញញឹមដាក់អ្នកណាងាយៗឡើយ, បើនាងសប្បាយចិត្តវិញគឺសើចទាល់តែផ្អើលគេតែម្ដង។

ម៉ោង ៧ ល្ងាចទៅហើយ (:3) ពេជ្រឈីនៅមិនទាន់បានញាំុអីនៅឡើយទេ, នាងនៅនឹកស្រមៃ៉មុខរបស់ប្រុសម្នាក់នោះរហូតដល់ថ្នាក់បាយមិននឹក ទឹកមិនងូត ខ្លួនធុំឡើងជូរហើយ។ គិតចុះគិតឡើងនាងទើបនឹងនឹកឃើញថា មានលេខទូរស័ព្ទអាគាត់នោះនៅលើនាមប័ណ្ណដែរតើ, រួចក៏យកទូរស័ព្ទចុចទៅ។ មុនដំបូង នាងរារែកមិនចង់ខលទៅទេ ព្រោះនាងគិតថាខ្លួនជាស្រីមិនគួរខលទៅគេមុន, តែបើនាងមិនខលទៅគេមុន ធ្វើមិចគេស្គាល់លេខនាងទៅ? ចុងក្រោយនាងក៏ខលទៅគេមុនទាល់តែបាន (ធើឯងអីណា..) ។

ពេជ្រឈី's POV

"បងកំពុងប្រូស កំពុងប្រូស កំពុងប្រូស now (x3) បើសិនគេដើរមកញ៉ែអូន បងនឹងខាំវាភ្លាម!..." Calltune

"-__-* បទស្អីគេនឹង អីក៏សាហាវម្ល៉េះ!"

"អាឡូ! "

"O.O អឺ...អាឡូ! ជំរាបសួរ, លោកគឺលូហានមែនទេ?"

"បាទមែនហើយ! តើអ្នកនាងជាអ្នកណាដែរ? ហើយតើរកខ្ញុំមានការអី? O.o"

"តើលោកភ្លេចខ្ញុំហើយហ? ខ្ញុំគឺជានារីដែលលោកដើរបុកថ្ងៃមិញនោះអី? ខ្ញុំតេទៅទារលុយលោកនឹងហើយ!"

"អូ...ក្មេងស្រីដែលខ្ញុំបុកថ្ងៃមិញនឹងទេហី! មិននឹកស្មានថានាងតេមកសោះ 😏"

"ខ្ញុំមិនមែនក្មេងស្រីទេ! ខ្ញុំធំហើយ! 😡 ហើយក្រែងលោកជាអ្នកប្រាប់ថា លោកនឹងវេរលុយតាមវីងអោយមិនចឹងហី!? 😡😡😡"

"ចុះខ្ញុំមានទៅថាអី, ខ្ញុំគ្រាន់តែគិតថានាងមិនហ៊ាមតេមកខ្ញុំតើ។ មិនអីទេខ្ញុំនឹងផ្ញើរលុយអោយនាងឥលូវនេះ, នេះជាលេខទូរស័ព្ទរបស់នាងរឺ?"

"នឹងហើយ!"

"អូខេ, ប្រាប់ខ្ញុំមកថាអោយខ្ញុំសងនាងប៉ុន្មានលុយ?"

"😱😜 វាត្រូវតែទារអោយច្រើនហើយ!"ខ្ញុំគិត

"គឺ...៦០០.០០០វ៉ុន"

"😐 wtf! are you f**king kidding me? តើនាងឆ្កួតទេហី បានជាទារខ្ញុំដល់ថ្នាក់នឹង!?"

"យ៉ាងម៉េច? មិនមានហី? ហឹុម, ខ្ញុំទាយមិនខុសទេថាលោកជាអ្នករើសអេតចាយនោះ! បើលោកមានមែននោះលុយប៉ុណ្ណឹងមិនច្រើននោះទេ"

"មិនច្រើនចឹងហេស? ថែមតែ២០០វ៉ុនទៀតខ្ញុំអាចទិញIphone៦ បានមួយណា!"

"ចឹងលោកសុខចិត្ត យកលុយនោះទៅទិញIphone៦ ដោយទុកអោយខ្ញុំឈឺចឹងហ? លោកមិនគិតពីនារីទន់ខ្សោយ ដែលមកទស្សនកិច្ចតែឯងដោយមិនមានស្គាល់អ្នកណាម្នាក់ទេរឺ? 😞"

"អឺ.....គឺ....ខ្ញុំ......"

"មិនអីទេ, បើលោកមិនព្រមទទួលខុសត្រូវមកលើខ្ញុំខ្ញុំក៏មិនបង្ខំលោកដែរ, លាសិនហើយ! 😒"

"ឈប់សិន!"

"(😁)😔 យ៉ាងម៉េចហ?"

"ខ្ញុំយល់ព្រម"

"😜 ពិតមែនហ?"

"ហឺម"

"អរគុណច្រើនហើយ! 😁"

"ប៉ុន្ដែ, ខ្ញុំមានល័ក្ខខណ្ឌ"

"😁😃😀😳😐😕 ល័ក្ខខណ្ឌ? ល័ក្ខខណ្ឌអីទៅ? 😧"

"គឺនាងត្រូវមកជួបខ្ញុំនៅយប់នេះ"

"😱ថាម៉េចជួបលោកយប់នេះ? ហេតុអី?"

"មិនចាំបាច់សួរនាំច្រើនទេ! ចង់បានលុយរឺអត់? បើចង់យប់នេះខ្ញុំទៅយកនាង"

"យកយ៉ាងម៉េចបើលោកមិនស្គាល់ផ្ទះខ្ញុំផង?"

"ចុះម៉េចក៏នាងមិនប្រាប់ខ្ញុំមក? -.-! "

"អូ, ខ្ញុំនៅអាផាតមិន ម្តុំផ្លូវGangnam, តែលោកប្រាកដហើយហីថាលោកមិនធ្វើអីខ្ញុំនោះ?"

"នែអ្នកនាងខ្ញុំជាសុភាពបុរសណា! ខ្ញុំមិនគិតរេឿងស្មោកគ្រោកចឹងទេ!"

"មែនក៏អី? ចឹងខ្ញុំជេឿលោកម្ដងចុះ!"

"អូខេ, សម្រេចចឹងហើយ។ ម៉ោង៩យប់នេះខ្ញុំនឹងទៅយកអ្នកនាង! លាសិនហើយ!"

"ឈប់សិន!" ទូតៗៗៗៗៗៗ

អេម៉េចក៏បិទលេឿនម៉្លេះរកតែប្រាប់អីមិនទាន់សោះ! ចុះគេមកយកខ្ញុំយ៉ាងម៉េចទៅបើខ្ញុំមិនទាន់ប្រាប់លេខផ្ទះ និង ឈ្មោះអាផាតមិនផងនឹង? ហើុយ...ពេជ្រឈីអើយ ម៉េចក៏បិុនភ្លេចម៉្លេះ!!!! (មិនដឹងថាពេជ្រឈីភ្លេច រឺ ក៏អ្នកសរសេរភ្លេចទេ :3)

សូមរង់ចាំទស្សនាភាគបន្ត!

គុំនុំស្នេហ៍Donde viven las historias. Descúbrelo ahora