More Then Cousin|Taekook

2.2K 55 1
                                    

Morning
នៅក្នុងបន្ទប់អាហារ បុរសចំណាស់ម្នាក់អង្គុយ នឹងអ្នកបម្រើប៉ុន្មាននាក់ឈរជិតចាំបម្រើ
«Ni ឯងឡើងទៅហៅjungkook ទៅមើល នេះប្រហែលមិនទាន់ងើបផង!»លោក Jeon
«ចា៎ លោកម្ចាស់!» នាងឱនគោរពនឹងទៅធ្វើតាមបញ្ជា បន្តិចក្រោយមកក៏មានក្មេងកម្ជិលដើរមកតាមក្រោយ

«ថ្មើរនឹងទើបនឹងងើបអ្នកអង្គម្ចាស់កូន?»លោកjeon សួររបៀបឌឺដងឲកូនប្រុស សំណព្វ

«បើងងុយហ៎ក លោកប៉ា!» Jungkook

«បើខ្ជិលបែបនឹងមិនបាច់ឲទៅជួបTaehyung ទេ!» លោកJeon

«អត់ក៏អត់ទៅបើមិននៅកូរ៉េផង!» jk

«តែថាល្ងាចមិញប៉ាឮអ៊ុំKim និយាយថាTaehyung មកដល់កូរ៉េវិញថ្ងៃនេះ!» គាត់ និយាយរួចលើកកាហ្វមកក្រេប

«ថាមិច ប៉ានិយាយមែនឬ?»Jungkook បើក ភ្នែកប៉ុនៗពងមាន់ ដើរទៅអង្រួនដៃលោកJeon សឹងឆ្លក់កាហ្វេ

«ហ្អឹមបានហើយ ប៉ាដែលនិយាយកុហកទេ?»

«យេ៎ បងTaeមកវិញហើយ!» Jungkook ឡកកញ្ឆេងពេញផ្ទះ អជាងត្រូវឆ្នោតបីលេខទៀត
ឲអ្នកបម្រើ និង លោកjeon ទប់សំណើចមិនបាន

«បានហើយៗ មកញុំបាយទៅ ពេលល្ងាចទើប មកដល់»

«បាទ...តែថាគាត់រៀនចប់ហើយហ៎រ?» jungkook សួរពេលដាក់គូថអង្គុយ

«ត្រូវហើយ មកវិញអ៊ុំKim ឯងឲគ្រប់គ្រងក្រុមហ៊ុនហើយ! នៅតែឯងទេដែលធំហើយឡិកឡក់ៗ ដើរតែលេង មិនចេះជួយធ្វើការងារ!»

«ហួយប៉ាហ៎រ ចាំខ្ញុំឲបងtaeបង្រៀនក៏បាន!» jk

«ស្អីក៏បងTae ជាប់មាត់រហូត!» គាត់ក្រវីក្បាលហួសចិត្ត កូនប្រុសដែលស្រឡាញ់បងជីដូនមួយនោះពេក

បន្ទាប់ពីញុំហើយលោកjeon ក៏រៀបចំខ្លួន ដើម្បីទៅក្រុមហ៊ុនរបស់គាត់ តាំងពីម៉ាក់jungkook ស្លាប់គាត់ក៏មិនយកប្រពន្ធទៀតគឺនៅតែពីនាក់ឪពុកកូន ទើបគាត់ស្រឡាញ់កូនខ្លាំង
«ប៉ាទៅហើយ ថ្ងៃនេះហាមដើរលេង មិនចឹងមិនឲទៅទទួលTaehyung !» គាត់ហាមឲហើយមិមចឹងប្រាកដជាទៅដើរលេងទៀត
មិនខាន
«ខ្ញុំដឹងហើយប៉ា»
«ចាំដល់ពេលប៉ាមកទទួល!»
«បាទ!»

 Jungkook X BTS  OneshotWhere stories live. Discover now