The new guard|Jikook

1.8K 53 0
                                    


«ប៉ាបានរកអង្គរក្សថ្មីមកហើយ លើកនេះហាមរក រឿងឲគេលាឈប់ទៀត!» mr.jeon

«មិនហ៊ានធានា» Jungkook

«សាកមើល បើលើកនេះម្តងទៀតយើងនឹង ដកឡាន កាតក្រេឌីត ឃុំមិនឲចេញដើរលេង1ខែ» mr.jeonនិយាយមុខស្ងួត បែបប្រាកដប្រជា

«ប៉ា!!!» Jungkook ស្រែកបន្តិច

«បានហើយ នោះគេប្រហែលមកហើយ!»

បុរសមបនាក់ក្នុងឈុតខ្មៅ ពាក់វែនតាខ្មៅ សក់ ពណ៍ទង់ដែង បបូរមាត់ផ្កាឈូក រាងខ្ពស់សង្ហា ដើរដំណើរហំហួន មកកាន់កន្លែងឪពុកកូនទាំងពីរ

«នេះគេឈ្មោះPark Jimin នឹងក្លាយជាអង្គរក្សឯងចាប់ពីពេលនេះទៅ!» mr.jeonណែនាំបុរសម្នាក់នោះឲjkស្គាល់

«សួរស្តីលោកប្រុស!» Jimin ឱនគោរពបន្តិច

«នេះអង្គរក្សឬអ្នកបង្ហាញម៉ូតឲប្រាកដទៅ មើលធ្វើខ្លួនចុះចង់លើសខ្ញុំទៀត» jungkook មើលលើមើលក្រោមបែបមិនពេញចិត្ត

«កុំពូកែទើសពេក មានមួយណាដែលឯងថាពេញចិត្តនោះ» mr.jeon

«ខ្ញុំនិយាយការពិត!»

«បានហើយឈប់ យើងមានការនៅក្រុមហ៊ុនមើលថែគេផងកុំឲបង្ករឿង ទៅណាត្រូវតាមគ្រប់ជំហ៊ាន» គាត់និយាយជាមួយJimin មុននឹងបែរមករកjkរួចបន្ត«កុំភ្លេចពាក្យប៉ាប្រាប់មុននេះកូនសម្លាញ់» គាត់និយាយបែបឌឺដងឲjkរួចដើរចេញទៅ

«អាយ៎ ប៉ា!!!»jkស្រែកទន្រ្ទាំបែបមិនសុខចិត្ត រួចរកដើរចេញទៅណា

«អ្នកប្រុសចង់ទៅណា?» Jimin

«ទៅផឹកទឹក ចង់តាមដែរមែនទេ?» Jungkook

«បាទ!»

«អាមនុស្សឆ្កួត!»jkក្តៅក្រហាយរួចក៏ដើរចូលផ្ទះបាយចាក់ទឹកត្រជាក់ផឹកឲត្រជាក់ចិត្តបន្តិច មុននឹងគិតឃើញអ្វីមួយ
«ចាំមើលណាយើងនឹងឲប៉ាដេញឯងចេញដោយខ្លួនឯង!» jkញញឹមចុងមាត់ មានគំនិតអាក្រក់ក្នុងខួរក្បាល គេដើរទៅកន្លែងJimin ឈរវិញ

«park Jimin !» Jungkook ស្រែកហៅសឹងបែកផ្ទះ

«អ្នកប្រុសមានការអី?»

«លោកប៉ាឲឯងតាមយើងគ្រប់ជំហ៊ានមែនទេ?» Jungkook

«ត្រូវហើយ!» Jimin

 Jungkook X BTS  OneshotWhere stories live. Discover now