+Part 2
ពេលរាត្រីចូលមកដល់Jiminអង្គុយនៅសា ឡុងខាងមុខដោយទឹកមុខសោកសៅតាំងពីម៉ាក់គេស្លាប់ទៅគេមិននៅសល់អ្នកណាឡើយមានត្រឹមតែប៉ាដែលតែងតែនៅជិតនឹងផ្ដល់ភាពកក់ក្ដៅទោះបីពេលនេះគេឈានជើងចូលមកក្នុងជីវិតក្នុងការមានគូរស្រករក៏ដោយក៏គេនៅតែមិនទាន់ធ្វើចិត្តបាន ។
រាងតូចដកដង្ហើមធំជាលើកទី100នៅក្នុងថ្ងៃនេះព្រោះគេមិនទាន់ធ្វើចិត្តបានទេ...មួយសន្ទុះក្រោយទើប Jiminដាច់ចិត្តឡើងទៅខាងលើ ។
ក្រាកJiminបើកទ្វារឡើងនឹងបិទវិញក្នុងពេលជាមួយគ្នារាងតូចបោះជំហានចូលទៅបន្ទប់ទឹកដើម្បីសម្អាតខ្លួន ពេលរៀបចំខ្លួនរួចរាល់ក៏ចុះមកខាងក្រោមវិញ ។
Jiminចូលផ្ទះបាយដើម្បីធ្វើអាហារពេលល្ងាចនឹងបំពេញតួនាទីជាភរិយានៅថ្ងៃដំបូងពេលអាហារឆ្អិនរួចរាល់រាងតូចក៏លើកយកទៅដាក់លើតុក្លិនឈ្ងុយសាយភាយពេញផ្ទះបាយ មុខម្ហូបនីមួយៗគួរអោយចង់ញាុំ ។
Jiminដោះអៀមយកទៅព្យួររួចក៏ឡើងទៅលើផ្ទះដើម្បីហៅអ្នកជាស្វាមីអោយមកញ៊ំាអាហារពេលល្ងាច ។
តុក តុកៗ
«Jungkook Jungkookអូនអាចចូលទៅបានទេ?»
«ចូលមក»ពេលទទួលបានការអនុញ្ញាតិរាងតូចក៏រុញទ្វារបន្ទប់ចូលមកខាងក្នុងសភាពរបស់អ្នកជាប្ដីមិនខុសពីការរំពឹងទុក
រាងក្រាសកំពុងឈ្ងោកមុខវាយឯកសារចូលទៅក្នុងកុំព្យូទ័រ ផ្ទៃមុខមាំបញ្ជាក់ថាកំពុងតាំងចិត្តពេញទីរាងតូចដាក់ខ្លួនអង្គុយចុះនៅជិតអ្នកជាប្ដីកែវភ្នែកគ្រីស្តាល់សម្លឹងមើលកាយវិការយកចិត្តទុកដាក់លើការងាររបស់ប្ដីយ៉ាងមានក្ដីសុខភាពប្រាកដប្រជាដែលសាយចេញពីខ្លួនគេមានមន្តស្នេហ៍គួរអោយឈ្លក់វង្វេង ។
Jiminសម្លឹងមើលគ្រប់កាយវិការព្រមទាំងមានស្នាមញញឹមផុសឡើងនៅលើគែមមាត់ប្ដីរបស់គេសង្ហារដល់ថ្នាក់នេះផងឬ?
ពេលវាយឯកសាររួចJungkookក៏ងាកមកសួរJimin ។
«មានការអីមែនទេ?»
YOU ARE READING
♡សន្ដំបេះដូង ស្វាមីកំពូលស្នេហ៍♡ [LATE]
Fanfictionបេះដូងរបស់បុរសម្នាក់នេះត្រជាក់នឹងធឹងប្រៀបដូចជាទឹកក តែអ្នកណាទៅដឹងថារាងកាយរបស់គេក្ដៅរោលរាលពោរពេញទៅដោយកម្ដៅអាចដុតកម្លោចរាងតូចស្ទើរតែក្លាយទៅជាផេះក្នុងមួយប៉ប្រិចភ្នែក... •JK X JM• (BL)