_COME BACK HOME_

2K 116 7
                                    

    ក្លិនក្រអូបប្រហើរបែបបុរសភេទគ្របដណ្ដប់លើរាងកាយ សាងភាពកក់ក្ដៅនឹងធ្វើអោយមានអារម្មណ៍ថាមានសុវត្ថភាពរាងតូចស្ដើងកម្រើកខ្លួនបន្តិចម្ដងៗក្រោយពេលសម្រាកអស់រយៈពេលច្រើនម៉ោង ជីមីន កម្រើកត្របកភ្នែកផ្សាំនឹងអាការៈ មិនទាន់ស្វាងពីដំណេកនៅឡើយ ។

    រូបភាពដំបូងគេដែលហូរចូលមក្នុងចក្ខុវិស័យគឺរាងខ្ពស់ ស្រលះឈ្ងោកមុខលើសន្លឹកកិច្ចការ អាវសដៃវែងត្រូវបានមូរ ដៃឡើងបង្ហាញកំភួនដៃរឹងមាំ ក្រវ៉ាត់កត្រូវបានបន្ធូរចេញព្រម ទាំងប្រលេះឡេវអាវពីរគ្រាប់បន្ថែមទៀត ឆ្អឹងដងកាំបិតផុស មើលទៅរឹងកំព្រឹស ស្មាធំទូលាយទាក់ទាញភ្នែកមិនអោយ ដកចេញបានសូម្បីមួយវិនាទី មិនហ៊ានស្រម៉ៃទេថានៅក្រោម អាវពណ៌សនោះលាក់រូបរាងមាំសង្ហារប៉ុន្នា ។

    ព្រះជាម្ចាស់អ៉ើយ ប្រុសចាស់ពេលនេះមើលទៅដូចជា ម៉ាហ្វៀរបូតចេញពីក្នុងប្រលោមលោក សង្ហារ កំណាច ទាក់ ទាញ គួរអោយឈ្លក់វង្វេងបំផុតតតតតតត ។

    ជីមីន ឧទានខ្លាំងៗនៅក្នុងចិត្ត កែវភ្នែកដែលកំពុង បញ្ចេញពន្លឺព្រាកៗដូចផ្កាភ្លើងប្ដូរមកភ្ញាក់ក្រញ៉ាងពេលប្រសព្វជាមួយកែវភ្នែកមុតស្រួចរបស់ម្ចាស់រាងកាយគួរអោយឈ្លក់វង្វេង ។

    "ភ្ញាក់ហើយអ្ហេស?"

    "បាទ៎៎"

    "បើអញ្ចឹងរាបចំឥវ៉ាន់ត្រលប់ទៅផ្ទះបានហើយ"

    "បងមិនធ្វើការបន្តទេអ្ហេស?"

    អ្នកកំលោះមិនតបប្ដូរបែរទៅសម្លឹងមើលនាឡិកាប៉ោត ដែលព្យួរនៅជាប់នឹងជញ្ជាំង ហើយក៏ធ្វើអោយជីមីន ភ្ញាក់ ដោយភាពលស់ព្រលឹងពេលសង្កេតថាទ្រនិចនាឡិកាចង្អុលមកដល់ម៉ោង10យប់ ។

    ម៉ោង10យប់!!!

    គេភ្លាត់ដេកលក់រហូតដល់ម៉ោង10យប់!!!

    គោលដៅនៃការធ្វើដំណើរមកទីនេះមិនមែនមកដេកដូច ខ្មោចងាប់អត់មាយាទបែរនេះទេ!!! តែគឺមកមើលប្ដីធ្វើការនឹង យកអាហារមកអោយរួចក៏ត្រលប់ទៅផ្ទះជាមួយគ្នា ។

    ជារូបភាពស្រម៉ើស្រម៉ៃបែបផ្អែមល្ហែមបំផុតតែផ្ទុយទៅ វិញបែរជាមកដេកអោយប្ដីចាំរហូតម៉ោង10យប់!!!

♡សន្ដំបេះដូង ស្វាមីកំពូលស្នេហ៍♡ [LATE]Où les histoires vivent. Découvrez maintenant