_Together_

1.4K 108 15
                                    

    "ហ៉ឺយ...បែបនេះសមជាកន្លែងធ្វើការបន្តិច"រាងតូចដក ដង្ហើមធំគ្រាប់ញើសផុសពេញផ្ទៃមុខ បបូរមាត់ក្រម៉ប់លើក ជាស្នាមញញឹម ជីមីនលើកដៃច្រត់ចង្កេះឈរសម្លឹងមើល ស្នាដៃរាបចំរបស់ខ្លួនទឹកមុខពោរពេញដោយក្ដីសុខ ។

    "បើរាបចំហើយអាចទៅវិញបានហើយ"ផ្ទុយពីពាក្យ សសើរសម្លេងគ្រលរបែរជាបើកយុទ្ធនាការបណ្ដេញដោយ ប្រយោល ជីមីន ងាកសម្លឹងទៅផ្ទៃមុខសង្ហារដែលកំពុង ផ្ដោតអារម្មណ៍លើក្រដាសការងារ ។

    ចង់ងប់នឹងធ្វើការប៉ុន្នាក៏ដោយក៏ប្រុសម្នាក់នេះនៅតែមិន ភ្លេចបណ្ដេញគេ តែគិតឬថាគេព្រមចេញងាយៗ? គេគិតក្នុង ចិត្តរួចមកហើយថាថ្ងៃនេះគេនឹងត្រលប់ទៅផ្ទះជាមួយស្វាមី ឲ្យបានរឿងអីដែលគេត្រូវទៅមុននោះ?

    ជីមីន គិតក្នុងចិត្តហើយក៏បោះជំហានទៅឈរក្បែររាង កាយខ្ពស់ស្រលះ នេះអង្គុយនៅលើកៅអ៉ីហើយនៅមាន កម្ពស់ត្រឹមទ្រូងរបស់គេទៀត ប្រុសអីក៏ខ្ពស់យ៉ាងនេះ?

    "ពូកែដល់ហើយបងគូរវសបានដោយរបៀបណា?"ផ្ទៃមុខ តូចច្រមិចអោនសម្លឹងមើលគំនូរទម្រង់ច្នៃត្បូងម៉ូតថ្មីនៅក្នុងដៃរបស់ស្វាមីកែវភ្នែកគ្រីស្តាល់ជះពន្លឺសសើរពេញទីពូកែបែបនេះមិនប្លែកទេដែលលោកប៉ាទុកចិត្តប្រគល់ក្រុមហ៊ុនអោយមកគ្រប់គ្រង ។

    "ឯងគួរតែរៀនខ្លះទៅ"ព្រះអ៉ើយសព្វនាមដែលប្ដីហៅពិត
ជាពិរោះរហូតគេធ្វើទឹកមុខមិនត្រូវ!!!

    "អឺ...អូនមិនចូលចិត្តគូររូបទេវារញ៉េរញ៉ៃគ្រាន់តែគិតក៏ឈឺ ក្បាល មានលោកប៉ានឹងបងជាមនុស្សពូកែហើយអូនមិនគួរ ណាត្រូវខ្វល់ទៀតទេ"ពាក្យសសើរចេញពីបបូរមាត់ប៉ោងៗមិនមែនជាពាក្យបញ្ជោប៉ុន្តែគឺជាទំនុកចិត្តពេញប្រៀបរហូតធ្វើអោយកែវភ្នែកមុតស្រួចជះពន្លឺមួយវឹបបង្កប់ដោយអាថ៌កំបាំងមុននឹងរលុបវិញក្នុងមួយប៉ប្រិចភ្នែក ។

    "កុំពឹងអ្នកដទៃរពេកព្រោះថ្ងៃណាមួយបើគ្មានគេឯងនឹង ពិបាក"ជុងហ្គុកបោះប្រយោគមុននឹងលែងចាប់អារម្មណ៍បន្តការសន្ទនាបន្តទៀត ។

    "បងនឹងលោកប៉ាមុនមែនជាអ្នកដទៃរប៉ុន្តែជាចំណែកជីវិត របស់អូនរឿងអីអូនពឹងពាក់មិនបាន?"គ្មានសម្លេងឆ្លើយតបនានតែសម្លេងប៊ិចដែលគូរវាសទៅលើក្រដាសសស្អាត ។

    ស្ងាត់...

    ប្ដីសង្ហាររឹកធំ!!!

    ពេលមិនទទួលបានចម្លើយឆ្លើយតបរាងតូចបានត្រឹម ខាំមាត់ដាក់បង្គុយចុះនៅលើសាឡុងស្បែក ឲ្យវាដឹងទៅថាគេ នៅចាំ!!!

    ជីមីនអង្គុយសម្លឹងមើលស្វាមីយ៉ាងស្ងៀមស្ងាត់ ផ្ដិតយក រូបភាពរបស់រាងខ្ពស់ស្រលះអោយចូលមកពេញភ្នែកពេញសោតប្រសាទ មើលអោយឆ្អែតកុំអោយរវល់តែនឹងរហូតធ្វើ អ្វីមិនត្រូវ ។

    ប៉ុន្តែ...

    ទោះមើលយូរយ៉ាងណាក៏គ្មានពាក្យថាធុញទ្រាន់...

    ជីមីនច្រត់ដៃនៅលើភ្នាក់សាឡុង ម៉ាស៉ិនត្រជាក់បក់ផាត់ មកលើរាងកាយធ្វើអោយត្របកភ្នែកចាប់ផ្ដើមធ្ងន់កណ្តុកដូចតហរូវសង្កត់ដុំថ្មទម្ងន់ធ្ងន់ ហើយមិនយូរមិនឆាប់គេក៏ត្រូវ លង់លក់ជាមួយភាពល្វើយអោយទាល់តែបាន ។

    ដៃធំក្រាសដែលក្រសោបប៊ិចត្រូវបញ្ឈប់នៅមួយកន្លែង ពេលគ្មានសម្លេងរអ៊ូចូលមកក្នុងត្រចៀកផ្ទុយទៅវិញមានតែសម្លេងដង្ហើមថេរបញ្ជាក់ថាក្មេងម្នាក់នោះគេងលក់ហើយ?

    ផ្ទៃមុខសង្ហារងើបចេញពីណូតប៊ុក ងើយសម្លឹងមើលទៅ សាឡុងរូបភាពរាងល្អិតដេកអោបខ្លួនកំប្រោនៗដូចកូនកំប្រុកធ្វើអោយក្រពេញអស់សំណើចរបស់គេដំណើរការយ៉ាងមិនគួរអោយជឿ ។

    បបូរមាត់ស្ដើងញោចជាស្នាមញញឹមដោយមិនដឹងខ្លួន ជុងហ្គុក ក្រោកឈរពេញកម្ពស់ដឹងបោះជំហានវែងៗមក ឈប់នៅពីមុខសាឡុងតម្លៃថ្លៃដែលគេទើបនឹងដូរថ្មី រាងខ្ពស់ បន្ទន់ជង្គង់ចុះ កែវភ្នែកមុតស្រួចរេសម្លឹងមើលផ្ទៃមុខច្រមិច នឹងបង្អូសចុះមកបបូរមាត់ប៉ោងៗដែលធ្លាប់តែរអ៊ូរមិនដាច់សូរពេលប្ដូរមកបិទជិតគួរអោយអស់សំណើច ។

    ក្មេងម្នាក់នេះគួរអោយស្រលាញ់...ប៉ុន្តែគេមិនមែនជា ពពួកនិយមភេទដូចគ្នា...តែអេ៎៎ នេះគេកំពុងសសើរថាក្មេង នេះគួរអោយស្រលាញ់ឬនៅគិតពីរសនិយមរបស់ខ្លួនឯងទៀត?

    ឆ្កួតបំផុត!!!

    គេប្រាកដជាឆ្កួតហើយ!!!

    ជុងហ្គុក ស្ទុះក្រោកឈរពេញកម្ពស់នឹងសម្លឹងមើល រាងតូចដេកលក់មិនដឹងខ្លួនពេលរាបនឹងបោះជំហានទៅតុធ្វើការវិញនឹងព្យាយាមមិនចាប់អារម្មណ៍នឹងអាល្អិតមុខស្រីប៉ុន្តែគេបែរជាធ្វើមិនបាន ។

    "ហ៉ឺយ..."ជុងហ្គុក ផ្លុំខ្យល់ដង្ហើមធុញទ្រាន់មុននឹងដោះ អាវក្រៅទៅដណ្ដប់លើរាងកាយតូចល្អិតនឹងឈ្លាតទាញតេឡេបញ្ជាម៉ាស៉ិនត្រជាក់មកបន្ថយកម្រិតសីតុណ្ហភាព ។

    "រំខានពិតមែន"


TO BE CONTINUED...
THANK YOU FOR READING ♡
VOTE FOR NEXT PART (。・ω・。)ノ♡




♡សន្ដំបេះដូង ស្វាមីកំពូលស្នេហ៍♡ [LATE]Tempat cerita menjadi hidup. Temukan sekarang