_Wife_

1.4K 98 2
                                    

   +Part3

   សម្លេងអ៊ូរអរបន្លឺឡើងនៅក្នុងហាងកាហ្វេតូចមួយ
កន្លែងដែលគ្រប់គ្រងដោយជីមីន ។

   "ខារ៉ាមេលមួយយកស្ករ50%"

   "បាទ៎៎ ចាំបន្តិច"ជីមីនតបទទួលព្រមជាមួយស្នាម
ញញឹមកក់ក្ដៅ ដៃស្រឡូនចាប់ផ្ដើមឆុងខារ៉ាមេលមក ឆុងនឹងបន្ថយស្ករទៅតាមតម្រូវការរបស់ភ្ញៀវ ។

   "ទឹង"សម្លេងម៉ាស៉ិនដុតលតឡើងជីមីនប្រញ៉ាប់ ទាញស្រោមដៃការពារកម្ដៅយកមកពាក់មុននឹងលើកថាសធំចេញមកក្រៅក។នំប៉មក្ដៅៗមើលហើយបបួលអោយស្រក់ទឹកមាត់ ។

   កំលោះតូចចាត់នំដាក់ចាននឹងលើកភេសជ្ជៈដើរទៅ កាន់តុរបស់ភ្ញៀវ ។

   "ពិសាដោយក្ដីរីករាយ"សម្លេងផ្អែមៗបន្លឺស្រប ពេលអាហារត្រូវបានដាក់លើតុរួចរាល់ ។

   មកដល់ខោនទ័រ រាងតូច ទម្លាក់ថាសចុះមុននឹង ចាប់ផ្ដើមទាញក្រណាត់មកជូតសម្អាតតុនឹងប្រមូល ចានអាហារ ។

   ពេលវេលារំកិលមកដល់ថ្ងៃត្រង់ជីមីនសម្លឹងមើល នាឡិកាហើយក៏ប្រញ៉ាប់ប្រញ៉ាប់ចាត់ធុរៈបន្តក្រោយពេលខ្សត់ផ្ញៀវទៅហើយនោះ ។

   ផ្លាកopen ត្រូវត្រលប់ប្ដូរមកcloser ដោយដៃ សរលោងដូចដៃមនុស្សស្រី ។

   "ថ្ងៃត្រង់បាត់ទៅហើយមិនគួរណាភ្លេចទាល់តែ សោះ"ជីមីនរអ៊ូរង៉ូវៗភ្លេចថាតួនាទីបន្ថែមនៅពេលនេះគឺត្រូវរៀបចំប្រអប់អាហារទៅអោយស្វាមីនៅកន្លែងធ្វើការគិតហើយក៏អត់ញញឹមដោយក្ដីសុខ។

   រាងតូចដាក់បាយប្រអប់ចូលទៅក្នុងថង់ដោយមិន ភ្លេចទាញដបថ្នាំបុរាណដែលធ្វើឡើងជាពិសេសសម្រាប់អោយស្វាមី ។

   ទម្រាំមកដល់ក្រុមហ៊ុននាឡិកាក៏ចង្អុលមកត្រឹម ម៉ោង12ថ្ងៃត្រង់ល្មមរាងតូចរត់ចូលក្នុងក្រុមហ៊ុនទាំងប្រញ៉ាប់ប្រញ៉ាល់តែក៏មិនភ្លេចញញឹមរាក់ទាក់បុគ្គលិក។

   ជើងស្រឡូនបោះជំហានលើកម្រាលព្រំក្រហម ស្រស់តម្រង់ទៅបន្ទប់របស់អគ្គនិយកដែលកាលពីមុនជាបន្ទប់ធ្វើការរបស់លោកប៉ាតែពេលនេះប្ដូរមកជាបន្ទប់ធ្វើការរបស់ស្វាមីគេវិញម្ដង ។

♡សន្ដំបេះដូង ស្វាមីកំពូលស្នេហ៍♡ [LATE]Where stories live. Discover now