_Him heart_

1.5K 108 3
                                    

   ពន្លឺព្រះអាទិត្យជះចូលតាមកញ្ចក់ថ្លាដែលត្រូវបាន
សម្អាតយ៉ាងស្អាតរាងតូចក្រោកឡើងសម្លឹងមើលទៅនាឡិកាដែលព្យួុរនៅលើជញ្ជាំងសង្កេតថាម៉ោង6ព្រឹកក៏ប្រញ៉ាប់រ៉ូតរ៉ះទៅសម្អាតខ្លួុន ។

   ពេលរៀបចំខ្លួនរួចរាល់ជីមីនចុះមកធ្វើអាហារពេល
ព្រឹកដោយចៀនស៊ុតជារូបបេះដូងវាមើលទៅគួរអោយអស់សំណើចបន្តែគេចង់ធ្វើវាបង្ហាញពីក្ដីស្រលាញ់រាងតូចជ្រើសរើសហតដកនឹងហ៊ែម2បន្ទះព្រមជាមួុយនំបាុំងនឹងបន្លែខ្លះៗទៀតសម្រាប់មីនុយអាហារពេលព្រឹកដែលងាយក្នុងការទទួលទានក្លិនហ៊ែមចោលក្លិនឈ្ងុយពេញផ្ទះបាយរាងតូចច្រឡឹងរហ័សលើកយកទៅដាក់លើតុមុននឹងឈាងទៅឆុងកាហ្វេមួយកែវបន្ថែមទៀតសម្រាប់ស្វាមី ។

   រាងខ្ពស់ស្រឡះបោះជំហានយឺតៗចុះពីលើកាំ
ជណ្ដើរមកជាន់ខាងក្រោម ក្លិនអាហារពេលព្រឹកទាក់
ទាញក្រសែភ្នែករបស់គេអោយរេសម្លឹងមើលទៅលើតុ
មួយប៉ព្រេចភ្នែក។
  
   ក្មេងម្នាក់នេះរាបចំអាហារពេលព្រឹកធ្វើអី?
   មិនដឹងទេឬយ៉ាងម៉េចថាគេមិនចូលចិត្តញ៉ាំអាហារ ពេលព្រឹក!?

   អ្នកកំលោះមិនចាប់អារម្មណ៍បន្តទៀតជើងវែងៗ ទាំងគូបោះជំហានរាបនឹងចេញទៅខាងក្រៅគោលបំណងនោះគឺគេត្រូវចេញទៅធ្វើការ ប៉ុន្តែសម្លេងស្រួយ ស្រេសបន្លឺឡើងស្របពេលរាងកាយតូចច្រឡឹងដើរចេញមកពីក្នុងផ្ទះបាយក្នុងដៃមានទឹកក្រូចច្របាច់ស្រស់ពីរកែវបបូរមាត់ក្រម៉ប់បំពាក់ដោយស្នាមញញឹមឃើញហើយធ្វើអោយធុញទ្រាន់ដោយគ្មានមូលហេតុ។

   "ញ៉ាំអាហារពេលព្រឹកសិនទៅ"

   "ខ្ញុំមានធុរៈបន្ទាន់"

   "អាហារពេលព្រឹកជំនួយដល់សុខភាពរាងកាយបង មិនគួរណាផឹកកាហ្វេជាអាហារពេលព្រឹកទេម្យ៉ាងទៀតអាហារប្រអប់ដែលដាក់លក់តាមម៉ាតក៏សុទ្ធតែជាគីមីប្រើសម្រាប់រក្សាទុកអោយបានយូរ ព្រះអ៉ើយបង មិនគួរណាញ៉ាំរបស់ប៉ះពាល់ច្រើនដល់ថ្នាក់នេះទេសុខភាពនឹងរងផលប៉ះពាល់ជាទម្ងន់ អង្គុយុះមកញ៉ាំ អាហារពេលព្រឹកសិនទៅ"

   ជំនួសការមិនខ្វល់ខ្វាយប្រយោគវែងអន្លាយរៀប រាប់ចេញពីបបូរមាត់ប៉ោងៗធ្វើអោយគេឈឺក្បាលស្ទើរផ្ទុះមិនធ្លាប់ឃើញឬជួបតអ្នកណានិយាយបានដោយមិនទាក់មាត់បែបនេះទេ ។

   "..."

   "តែបន្តិចទេណា៎៎..."

   ពេលត្រូវអង្វរកដោយទឹកមុខញញឹមស្រស់របស់ រាងតូច"ប៉ុក"រាងខ្ពស់ស្រលះទម្លាក់តម្ងន់ខ្លួនលើកៅអីផ្ដៅទឹកមុខរាបស្មើរប៉ុន្តែបង្កប់ភាពថុញទ្រាន់ពេញទី។

   បបូរមាត់តូចក្រម៉ប់ញោចជាស្នាមញញឹមពេល ប្រុសបេះដូងទឹកកកសុខចិតលើកទង់សចុះចាញ់ ។
ជីមីន បោះជំហានមកតុអាហារដៃតូចដាក់កែវទឹក ក្រូចច្របាច់ទៅហើតុមុននឹងដាក់បង្គុយទល់មុខស្វាមី។

   "..."

   បរិយាកាសនៅតុអាហារស្ងៀមស្ងាត់ហួសពីការ ស្មានមានតែសម្លេងស្លាបព្រាទង្គិចនឹងចានដែលយូរៗ
ទើបបន្លឺឡើងម្ដង ។

   ដៃស្រឡូនលើកឡើងច្រត់ចង្ការ កែវភ្នែកមូល ក្រឡង់ជះពន្លឺដូចត្បូងគ្រីស្តាល់ទឹកល្អសម្លឹងមើលផ្ទៃមុខសង្ហារកំពុងផ្ដោតអារម្មណ៍លើអាហារដោយក្ដីសុខជោរជន់ពេញបេះដូង ។

   "បានហើយឬនៅ?"សម្លេងគ្រលរបន្លឺឡើងពេល អាហារត្រូវបោសសម្អាតអស់ពីចានមិនសេសសល់។

   "បាទ៎៎ តែកុំភ្លេចផឹកទឹកក្រូចច្របាច់"

   "ហ៉ឺយ..."ជុងហ្គុក ដហកដង្ហើមធំលើកទឹកក្រូច មកផឹករហូតអស់ពីកែវ ។

   "ខ្ញុំទៅហើយ"អ្នកកំលោះក្រោកឈរអស់កម្ពស់ដៃ ធំក្រាសស្រវាយកកាបូបកិច្ចការមករាបនឹងបោះជំហានចេញប៉ុន្តែសម្លេងរាងតូចក៏បង្អាក់ម្ដងទៀតធ្វើអោយការអត់ធន់របស់គេស្ទើរតែគ្មានសេសសល់នៅក្នុងប្រសាទ ។

   "យ៉ាងម៉េច?"

   "ជុប ធ្វើដំណើរដោយសុវត្តិភាពណាលោកប្ដី"

   ផ្ទៃមុខសង្ហារទៅជាគាំពេលត្រូវប៉ះពាល់ដោយបបូរ មាត់ទន់ល្មើយរបស់រាងតូច ។

   "ហេម...អឺម..."ជុងហ្គុក គ្រហឹមតបក្នុងបំពង់ក មុននឹងជ្រើសរើសចាកចេញអោយបានលឿនបំផុត ។

   "ហឹសៗ"សម្លេងសើចបន្លឺពីបបូរមាត់ក្រហមស្រស់ ផ្ទៃមុខបំពាក់ដោយស្នាមញញឹម ជាពិសេសពេលគិត ដល់ទឹកមុខភ្ញាក់ផ្អើលរបស់គេពេលត្រូវឆ្មក់ថើបបែបមិនផ្ដល់ដំណឹង ។

   នេះគ្រាន់តែជាចំណុចចាប់ផ្ដើមប៉ុន្នោះតែបន្តិច ទៀតគេនឹងធ្វើលើសពីថើបហើយនឹងជ្រែកចូលទៅក្នុងបេះដូងទឹកកកនោះបន្តិចម្ដងៗ ។

TO BE CONTINUE...
THANKS FOR REMINDING ♡

  

♡សន្ដំបេះដូង ស្វាមីកំពូលស្នេហ៍♡ [LATE]Where stories live. Discover now