ភាគទី 1: ផ្តើមរឿង

799 12 0
                                    

ទីក្រុងបឺន នៃប្រទេសស្វីស...
វិមានដ៏ធំស្កឹមស្កៃត្រូវបានសាងសង់ឡើងមក យ៉ាងល្អប្រណីត គ្របដណ្តប់ទៅដោយពណ៌មាស បង្អួតខ្លួនឡើងមក ដែលមានទីតាំងនៅខាងក្រោយ ព្រះរាជវាំងដ៏ធំស្កឹមស្កៃរបស់គ្រួសាររាជវង្ស និងស្ថិតនៅលើដីរាប់សិបហិចតា មានអ្នកបម្រើឆ្វេងស្តាំ ចេញចូលឥតស្រាក់ស្រាន។ នៅខាងក្នុងវិមានដ៏ធំស្កឹមស្កៃមួយនេះ មានគ្រឿងសង្ហាររឹមជាច្រើនម៉ូតច្រើនម៉ាក ដែលស្រោបទៅដោយមាសសុទ្ធតម្លៃរាប់លាន សូម្បីតែបន្ទប់ទឹកក៏គ្របដណ្តប់ទៅដោយពណ៌មាសដែរ។ នៅផ្នែកម្ខាងនៃវិមានដ៏អស្ចារ្យនេះ យើងឃើញមានសួនច្បារដ៏ស្រស់ស្អាតមួយ ដែលមានផ្កាជាច្រើន ដុះរីកស្គុះស្គាយ ធ្វើឲ្យសួនច្បារដ៏ធំនោះ កាន់តែសម្រស់ស្រស់ស្អាតបន្ថែមទៀត ដោយទទួលបានការមើលថែយ៉ាងល្អ ពីម្ចាស់ស្រីរបស់វា។ រាងកាយស្រឡូនស្រឡៅ សក់វែងត្រឹមចង្កេះ ទម្រង់មុខមូលក្រឡង់ដូចជាដួងខែ កែវភ្នែកមូលក្លំពណ៌ថ្លា បបូរមាត់ស្តើងពណ៌ស៊ីជម្ពូ ច្រមុះស្រួចមានខ្ទង់ ស្ថិតនៅក្នុងរ៉ូបក្រវ៉ាត់ចង្កេះពណ៌សត្រឹមជង្គង់ មើលទៅស្រស់ស្អាតដូចជាស្រីសួគ៌ ដោយដៃតូចទាំងសងកំពុងតែ ចាប់កាន់ផ្កាកុលាបពណ៌ក្រហមមួយទង មកដាក់ក្បែរចុងច្រមុះរបស់នាង មុននឹងស្រង់ក្លិនក្រអូបនៃផ្កាកុលាប នោះចូលឲ្យពេញសួត ធ្វើឲ្យទុក្ខកង្វល់ដែល មាននៅក្នុងចិត្តទាំងប៉ុន្មាន របស់នាងតូចរសាត់ទៅអស់។
"អ្នកនាង យូតា! លោកម្ចាស់ឈឺធ្ងន់ខ្លាំងណាស់ ពេលនេះគាត់ចង់ជួបអ្នកនាង" សម្លេងស្ត្រីចំណាស់បន្លឺឡើងពី ក្រោយខ្នងរាងកាយតូច ដែលកំពុងតែមានអារម្មណ៍ល្អ ដោយសារតែក្លិនផ្កាដ៏សែនក្រអូប ដែលបានរសាត់ចូលច្រមុះរបស់នាងមុននេះ។ គ្រាន់តែលឺសម្តីរបស់ស្ត្រីចំណាស់ហើយ នាងតូចស្រាប់តែ ទម្លាក់ទឹកមុខចុះវិញភ្លាម ជំនួសដោយទឹកមុខស្លេកស្លាំង ក្នុងទ្រូងចេះតែបារម្ភពីរាងចំណាស់ ដែលកំពុងតែគេងឈឺនៅលើគ្រែ។ ជើងស្រឡូនទាំងគូ រហ័សបោះជំហ៊ានចូលក្នុងវិមានយ៉ាងលឿន ដោយពេលនេះ យូតា ដើរញាប់ជើងស្អេក ឡើងទៅខាងលើ តម្រង់ទៅរកបន្ទប់ធំជាងគេបង្អស់ នៅក្នុងវិមានមួយនេះ ដែលម្ចាស់បន្ទប់គឺជាប្រមុខ ហ្វីសតុន។

កូនក្រមុំក្នុងបណ្តាំមរតកWhere stories live. Discover now