ភាគទី ៣+៤: ពិធីបុណ្យ

160 3 0
                                    

'ក្រិប'
សម្លេងទ្វារបិទបន្លឺឡើង ឡូហ្កេន រហ័សរហួនដើរទៅ ទាញវ៉ាលីរបស់គេ មុននឹងយកខោអាវ ទាំងប៉ុន្មានពីក្នុងទូ ដាក់ចូលទៅក្នុងវ៉ាលីទាំងអស់ បន្ទាប់មកដៃមាំមួយចំហៀង ប្រញាប់ទាញទូរស័ព្ទតម្លៃរាប់ពាន់ របស់ខ្លួនចេញមក មុននឹងចុចទៅលេខជំនិត តែមួយរបស់គេ ។
"លូវីស! កម្មវិធីពិភាក្សា ជួបជាមួយនឹងដៃគូ ក្រុមហ៊ុនផ្សេងៗ រំសាយចោលឲ្យអស់ទៅ!" សម្លេងមាំរឹងកំព្រឹស របស់រាងក្រាស់ ប្រាប់ទៅអ្នកម្ខាងទៀត ដោយជំនិតរបស់គេ មិនបានដឹងឡើយថាមានរឿងអ្វីកើតឡើង កាលបើនៅសុខៗអ្នកជាចៅហ្វាយ តេមកប្រាប់ឲ្យរំសាយកម្មវិធីទាំងនោះចោលបែបនេះ។
[ចៅហ្វាយ? មានរឿងអីមែនទេ?] ប្រាកដណាស់ ថារឿងទាំងនេះជៀសមិនផុតពី លូវីស នោះទេ ទោះបីជា ឡូហ្កេន ខំប្រឹងធ្វើសម្លេងរបស់គេឲ្យនឹងនរយ៉ាងណា ក៏ប្រុសកំលោះនៅតែអាចដឹងបានដែរ ព្រោះដើរតាមនិងបម្រើ ឡូហ្កេន តាំងពីនៅតូចៗមកម្ល៉េះ រឿងអីគ្រាន់តែចៅហ្វាយនាយយំ រាងក្រាស់ស្តាប់មិនដឹងនោះ។
"...ប៉ារបស់យើងស្លាប់ហើយ" រាងក្រាស់ស្ងាត់មាត់មួយសន្ទុះ មុននឹងនិយាយឡើងមកម្តងទៀត ទឹកភ្នែកដែលថមថយមុននេះប្រែជា ហូរចុះមកសារជាថ្មី ដោយលើកនេះវាខ្លាំងជាមុនទៅទៀត។
[ចូលរួមសោកស្តាយផងណាចៅហ្វាយ បន្តិចទៀតខ្ញុំទៅដល់ហើយ] ដោយសារតែមិនចង់ឲ្យ ឡូហ្កេន មានអារម្មណ៍ប៉ះទង្គិចផ្លូវចិត្តខ្លាំងជាងនេះ លូវីស ជ្រើសរើសផ្លូវកុំ សួរដេញជាជាង ទៅឃើញដោយផ្ទាល់នៅឯពិធីបុណ្យសពរបស់ប្រមុខ ហ្វីសតុន វិញ។
'ទឺតៗ'
ឡូហ្កេន ចុចផ្តាច់ប្រព័ន្ធទូរស័ព្ទរបស់គេ មុននឹងដើរចូលទៅក្នុង បន្ទប់ទឹកដើម្បីលុបលាង មុខចេញឲ្យបាន ស្រោះស្រាយជាងមុន។ រាងក្រាស់ដើរចេញពីបន្ទប់ទឹក ទាញវ៉ាលីរបស់ខ្លួនចេញទៅ ដោយរក្សាទឹករាបស្មើ មាំទាំ គ្មានអារម្មណ៍អ្វីទាំងអស់ ទាំងដែលពេលនេះ ប្រុសកំលោះកំពុងតែឈឺចិត្តរឿងឪពុករបស់គេមិនទាន់បាត់។ អ្នកកំលោះត្រូវតែរក្សាទឹកមុខ ខ្លួនឯងឲ្យរាបស្មើ តាមដែលគេអាចធ្វើបាន ព្រោះនេះជាទម្លាប់របស់គេ បើសិនជាមានរឿងអ្វី កើតឡើងមកលើរាងក្រាស់ មិនថារឿងតូចឬរឿងធំនោះទេគឺ ឡូហ្កេន តែងតែលាក់អារម្មណ៍ទាំនោះទុក ដោយមិនអាចឲ្យកូនចៅ ក្រោមបង្គាប់បានឃើញឡើយ។
"អ្នកប្រុស" អង្គរក្សមាឌធំ ស្ថិតក្នុងឈុតខ្មៅ ពីរនាក់បានឱនគំនាប់ អ្នកជាចៅហ្វាយភ្លាម បន្ទាប់ពីឃើញរាងសង្ហារដើរចេញមក។
"រៀបចំយន្តហោះផ្ទាល់ខ្លួនឲ្យយើងបានលឿនបំផុត យើងត្រលប់ទៅ ស្វីស ឥឡូវនេះ!" សម្លេងមាំបញ្ជាទៅកាន់ កូនចៅក្រោមបង្គាប់ទាំងអស់ ឲ្យបានលឺ ។ ពេលដែលលឺហើយ អង្គរក្សមាឌធំពីរនាក់ រហ័សទៅចាត់ចែងរឿងនេះ ឲ្យចៅហ្វាយរបស់គេភ្លាម ដោយមិនចង់ឲ្យ ឡូហ្កេន ឃ្នើសចិត្តឡើយ ។
"ចៅហ្វាយ! សុំអញ្ជើញ" លូវីស រត់មករកអ្នកដែល កំពុងតែឈរធ្វើមុខស្មើ ដោយរាងក្រាស់រហ័សទទួល វ៉ាលីពីដៃរបស់ចៅហ្វាយ មុននឹងងារដៃឲ្យ ឡូហ្កេន ឡើងឡានដែលគេ បានរៀបចំរួចរាល់ សម្រាប់ជូនដំណើរប្រុសកំលោះ ទៅទីវាលចតយន្តហោះ ផ្ទាល់ខ្លួនរបស់ត្រកូល ហ្វីសតុន។ ជំហ៊ានវែង បោះទៅមុខយ៉ាងលឿន ដោយដំណើរញាប់ស្អេក តាមចិត្តរបស់រាងក្រាស់នៅពេលនេះ គេចង់តែទៅដល់ស្វីស ឲ្យបានឆាប់ៗនេះទេ។ បន្ទាប់ពីរៀបចំវ៉ាលីរបស់ ឡូហ្កេន ដាក់ចូលទៅក្នុងគូទឡានរួចរាល់ លូវីស រហ័សរត់ទៅរកកន្លែងតៃកុង មុននឹងបើកទ្វារឡានចូល ដោយដាក់ចង្កឹះលេខ បញ្ជាចង្កូតឡានចេញទៅ។

កូនក្រមុំក្នុងបណ្តាំមរតកWhere stories live. Discover now