ភាគទី ៥: មនុស្សស្រីដែលធ្វើឲ្យបេះដូងរបស់គេញាប់ញ័រ

344 11 3
                                    

"នោះគឺ យូតា មែនទេ?" សម្លេងមាំសួរទៅកាន់លោកស្រី ថេរីសា ដែលកំពុងតែបណ្តើរប្រុសកំលោះ ទៅតុអាហារស្របពេលដែល ពួកគេទាំងពីរដើរកាត់រាងស្តើង ដែលកំពុងតែរាក់ទាក់ជាមួយនឹង ភ្ញៀវផ្សេងៗទៀត។ នេះ ដាលេន ខានមកលេងជាមួយនឹងនាងតូច អស់ដប់ឆ្នាំហើយ នាងប្រែប្រួលច្រើនខ្លាំងណាស់ ពីក្មេងស្រីមានសាច់ទ្រលុកទ្រលន់ ញ៊ាំច្រើនបែរជាប្តូរទៅជា នាងក្រមុំមានរាងស្វែល មើលទៅស្រស់ស្អាតខ្លាំងណាស់។

"ចា៎" ថេរីសា ឆ្លើយតបទៅកាន់រាងក្រាស់វិញដោយស្ត្រីចំណាស់ដឹងថា អ្នកកំលោះប្រហែលជាភ្ញាក់ផ្អើល មិនតិចនោះទេបន្ទាប់ពីឃើញ ភាពប្រែប្រួលរូបរាងរបស់នាងតូច យូតា ហើយនោះ។

"មិនគួរឲ្យជឿទេ ពីក្មេងស្រីម៉ាប់ៗគួរស្រឡាញ់ ទៅជាពេញក្រមុំមាន រាងស្វែលដូចបវរកញ្ញា" ដាលេន សើចឡើង ក្នុងន័យលេងសើចទើប ថេរីសា សើចតាមស្របពេលដែល រាងស្តើងបែរមកចំ ពួកគេទាំងពីរល្មម ឃើញបែបនេះនាងក្រមុំតូច រហ័សដើរមករក ថេរីសា និង ដាលេន ជាមួយនឹងស្នាមញញឹមទៅ កាន់រាងក្រាស់ដែលស្រីតូច ចាត់ទុកជាបងប្រុស តាំងពីដើមមក។

"យូតា ប្អូនស្រីរបស់បង ធំពេញក្រមុំទៅ ស្រស់ស្អាតខ្លាំងណាស់" គ្រាន់តែ យូតា ដើរមកឈរទល់មុខប្រុសកំលោះភ្លាម រាងក្រាស់រហ័សលើកដៃ អង្អែលក្បាលរបស់ស្រីតូចភ្លាម ជាមួយនឹងក្តីនឹករលឹក ទៅកាន់អ្នកដែលគេចាត់ទុក ជាប្អូនស្រីមករហូត។

"កុំប្រាប់ណាថាមុននេះបងមើលខ្ញុំមិនស្គាល់?" នាងក្រមុំលើកដៃចង្អុរមុខរបស់ ដាលេន ក្នុងន័យចាប់ពិរុតរាងក្រាស់។ លឺបែបនេះលោកស្រីថេរីសា ក៏សើចនឹងពាក្យសម្តីរបស់ យូតា ព្រោះមុននេះប្រុសកំលោះ ទើបតែងាកមកសួរនាងទេ។ អេដិន ស្ញេញដាក់អ្នកនៅចំពោះមុខ ដោយមិនព្រមនិយាយអ្វីសោះ ព្រោះគេទទួលស្គាល់ហើយ ថាមុននេះពិតជាមើល ប្អូនស្រីសំណព្វរបស់ គេមិនស្គាល់ពិតមែន។

"ហេតុអីបងចាំខ្ញុំមិនបាន?" មុខស្រស់ស្រទន់ប្រែស្រពាប់ស្រពោន មុននឹងសួរទៅកាន់អ្នកនៅចំពោះមុខ។ នេះសូម្បីតែបងប្រុសដែល នាងស្រឡាញ់រាប់អាន កន្លងមកក៏មិនចងចាំនាងដែរ ពេលដែលគេទៅសិក្សានៅឯអង់គ្លេសអស់រយៈពេល 10 ឆ្នាំមកនេះ។

You've reached the end of published parts.

⏰ Last updated: Sep 05, 2022 ⏰

Add this story to your Library to get notified about new parts!

កូនក្រមុំក្នុងបណ្តាំមរតកWhere stories live. Discover now