Part 10: វិញ្ញាណសុំជំនួយ

1.1K 89 0
                                    

_វគ្គJiMin&jhope_

~ យប់ម៉ោង 7
!!មុខអគារចាស់!!

💀ជួយផង~ ជួយ~ជួយខ្ញុំផង💀

«ឯង!! ម-មានឮស្អីទេ៎!?»
«ឮស្អីអាចង្រៃយ៍!កុំមកបន្លាចយើង!ប្រញាប់ដើរឲលឿនទៅ បើឲអាKookដឹងថាពួកយើងកុំពុងលួចចេញទៅខ្លឹប មិនរស់ក៏ពិការដែរវើយ៎!» Jimin

Jhope ងាកកចុះឡើងក្នុងចិត្តចាប់ផ្តើមឆ្ងល់ដែលនៅសុខៗក៏ស្រាប់តែឮសម្លេងមនុស្សស្រីមកស្រែកឲជួយ ទាំងយប់ងងឹតបែបនៀកមានមនុស្សស្រីហ៊ានដើរចេញម៉ោដែរអី? កាត់តែគិតកាន់តែសង្សៃ កាន់តែស្រមៃកាន់តែគួរឲព្រឺ!
ហឹក! កាលណាដើរផុតទេអញ! -jhope

Jhope ដើរតាមពីក្រោយJiminយ៉ាងកកិតគ្មានចន្លោះសល់ថែមទាំងលើកដៃទៅតោងជាយអ៊ាវអ្នកម្ខាងទៀតយ៉ាងស្អិតរមួតដូចតុកែ
« នាំយើងចេញឲលឿនទៅ..ខ្លាចខ្មោចណា៎ឯង!» អ្នកម្ខាងទៀតងាកមកសម្លក់មិត្តរបស់ខ្លួនថ្មែរពេលដែលឮគេនិយាយដល់រឿងខ្មោច។

ចេះមករំលឹកពេលនេះទៅកើត!! មនុស្សកំពុងតែខ្លាចស្រាប់ផង!! -Jimin

  ម៉ោង7 តាមធម្មតាជាម៉ោងដែរមេឃងងឹតតែក៏មានពន្លឺច្រាងៗល្មមអាចឲមើលឃើញគ្នាបានព្រាងៗ យ៉ាងហោចណាស់ក៏មានអារម្មណ៍កក់ក្តៅជាងកន្លែងដែលអ្នកកំលោះទាំងពីកុំពុងដើរឆ្លងកាត់ដែរ។  អគារចាស់មួយនេះមានសភាពទ្រុតទ្រមបាក់បែកគួរឲសង្វែកម្យ៉ាងដែរប្រសិនបើយើងសាក់យកចិត្តទុកដាក់ ពិនិត្យមើលវាឲបានច្បាស់។

យប់យន្តកាន់តែជ្រៀលជ្រៅ ទោះបីកំលោះទាំងពីរទើបតែដើរកាត់ទីនេះមិនទាន់បានពាក់កណ្តាល ប៉ុន្តែម្នាក់ៗសុទ្ធតែមានប្រភ្នូលរាងខ្លួន ព្រោះនៅសុខក៏ស្រាប់តែមានខ្យល់បក់វ៉ូៗទាំងដែលអម្បាញ់មិញនេះមេឃហប់ឈឹង។ ទឹកសន្សើមចាប់ផ្តើមធ្លាក់ធ្វើឲពួកគេមានអារម្មណ៍ត្រជាក់ស្រេវស្រេងព្រឺដល់ឆ្អឹងខ្នង។ សម្លេងខ្យល់ក៏ចេះបក់រវិចៗប្រៀបដូចជាសម្លេងកោះហៅរបស់នរណាម្នាក់ឲងាកទៅរកប្រភពដែលងងឹតប្លែកខុសសព្វដង។

«យើងថាគួរតែជឿអាvernon មិនគួរណាហ៊ានប្រហើនដើរតាមផ្លូវនេះសោះ!»
«នែ!» Jimin ស្រែកមួយវ៉ាស
«ហាស៎!! ស្អី...ស្អី...អាល្បលយ៍! ចេះម៉ោស្រែកចឹងកើត! អញវិះតែរបូតខោ!» Jhope ស្បថបើហ៊ានតែឮសម្លេងអ្វីប្លែកជាងនេះទៀត គេច្បាស់ជាស្លឈមមិនខាន
«យើងដឹងថាឯងខ្លាច! តែជួនកាលអាNonវាអាចនឹងកុហកយើងក៏ថាបាន បើ....»
«បើស្អី?»
«បើចង់ដឹងចម្លើយពិត ថ្ងៃស្អែកបបួលវាម៉ោ?» Jiminញញឹមវាយចញ្ចើមដាក់អ្នកដែលធ្វើមុខចង់យំពេលដែលឮបែបនេះ ។

A MYSTERIOUS SOULWhere stories live. Discover now