PART 9 : សាកល្បងស្នេហ៍

1.2K 93 0
                                    

~Taekook short scene~

"សិស្សច្បងល្មមលែងដៃខ្ញុំហើយ" Taehyung ខ្សឹបតិចៗប្រើប្រាស់សម្លេងស្រាលៗ ក្នុងបេះដូងរបស់រាងស្តើងពេលនេះកុំពុងលោតញាប់ញ័រល្មមឲម្ចាស់ខ្លួនអាចឮបានតែម្នាក់ឯង ។ រីឯអ្នកម្ខាងទៀត ក៏ប្រញាប់លែងដៃទន់ស្រឡូន កែវភ្នែកសម្លឹងឈ្លេរឈ្លាព្រោះមិនដឹងត្រូវរកពាក្យដោះសារយ៉ាងណាអោយសំនិងកាលៈទេសៈ។ អំបាញ់មិចម៉ោពីខឹងខ្លាំងពេកទើបនិយាយទៅមិនបានគិត។ Jungkook ងាកទៅសម្លឹងអ្នកដែលឈរឱនមុខចុះ សាច់ថ្ពាល់ចាប់ផ្តើមមានចំហ៊ាយក្តៅភាយៗនិងក្រហមង៉ាងដូចប៉េងប៉ោះទុំ ធ្វើJungkook ហាមចិត្តមិនបាននិងញោះរាងតូចដែលឈរអៀនសឹងតែជ្រែកដី ។

"យ៉ាងមិចអៀនមែនទេ?"
"អ-អត់ទេ...តែសុំសួរបន្តិចបានទេ?"
"តាមចិត្ត"
"លួចស្លាញ់គេតាំងពីពេលណា?" Jungkook អស់សំណើចពេលដែលឃើញTaehyungសួរទាំងអឹមអៀន ព្រមទាំងមិនហ៊ានងើបមុខមកសម្លឹងគេទាល់តែសោះ ។ រាងក្រាស់ទាញដៃរាងស្តើងមកអង្គុយក្រោមដើមឈើដដែល ដែលពួកគេធ្លាប់ផ្តល់ស្នាមថើបដំបូងឲគ្នា

"ក៏...ប្រហែលតាំងពីយប់នោះទេដឹង-ចុះ..Tae?" អ្នកកំលោះលោមុខទៅកាន់តែជិតរាងស្តើងធ្វើឲកូនក្តាន់រំភើបញាប់ញររកអ្វីនិយាយមិនចេញ ។ ដៃស្រឡូនរុញច្រានដើមទ្រូងដែលសុទ្ធតែសាច់ដុំចេញអោយឆ្ងាយពីខ្លួនបន្តិច មុននិងតបដោយសម្លេងទន់ស្រាលដូចសម្លី (ថាហើយMingyuនិយីមិនខុសទេ😪😂)

"ប្រហែល....ពេលហ្នឹងដូចគ្នា"
"បើចឹង...សាកល្បងធ្វើជាសង្សារគ្នាទេ?" Jungkook លូកដៃដៅចាប់កាន់ដៃស្រឡូនយកមកដាក់លើទ្រូងខាងឆ្វេងរបស់ខ្លួនដែលកុំពុងតែលោតឌុកឌាក់ទាមទារអ្នកមើលថែ។ គេញញឹមបណ្តើរ កែវភ្នែកសម្លឹងមើលអ្នកដែលនៅនឹងមុខខ្លួនដោយចិត្តអន្ទះសារចង់បានចម្លើយ
"អ-អាចទៅរួចដែលមែនទេ...ពួកយើងទើបតែស្គាល់គ្នាមិនចឹង?"
"ចឹងហើយទើបបងសួរថា សាកល្បងបានទេ?"
"មិនកើតទេ...ខ្លាចស្លាញ់មែនទែន~" រាងស្តើងធ្វើជាបែរខ្លួនទៅម្ខាងទៀតមិនព្រមចុះញម តែក្នុងចិត្តលួចញញឹមរំភើបរំភើយ អារម្មណ៍ហោះហើរតាមសម្លេងផ្អែមល្ហែមរបស់មនុស្សដែលខ្លួនកុំពុងប្រគល់បេះដូងឲដោយមិនដឹងខ្លួន ។ ពេលនេះ ម៉ោងនេះ វិនាទីនេះ Taehyung ភ្ញាក់រលឹកដឹងថា ខ្លួនកុំពុងតែលួចញញឹមញញែម ដងខ្លួនអែនអនដូចមនុស្សរោគចិត្ត ទើបរាងស្តើងរហស័ប្តូរឥរិយាបថជាមួយនិងទឹកស្មើរវិញ ។ (ចេះតាចឹងអា៎😒)

មួយសន្ទុះដៃមាំមួយគូរមកស្រវារអោបចង្កេះរាងតូចពីខាងក្រោយ ចង្ការរបស់គេលោមកនូវចន្លោះស្មានិងកញ្ជឹងកសខ្ចីរបស់រាងតូច ច្រមុះឆ្លៀតពេលស្រង់ខ្លិនដែលក្រអូបសាយផាយចេញមកក្រៅ អ្នកកំលោះដកដង្ហើមយឺតៗផ្តល់ឲខ្យល់ដង្ហើមក្តៅៗទៅគ្រប់ដណ្តប់លើផ្ទៃសាច់ដ៏សមដ្ឋរលោង។ ខ្យល់ដង្ហើមក្តៅៗដែលអ្នកកំលោះរាងក្រាស់ផ្ទេរទៅឲរាងតូចធ្វើឲគេមានអារម្មណ៍ស្រើបស្រាល រាងកាយស្រឡូនរំជើបរំជួបដកសង្ហើមដង្ហក់ស្រាវអស់គ្រប់សារពាង្គកាយ។
"ផ្តល់ឱកាសអោយម្តងបានទេ~?" jungkook ខ្សឹបដាក់ត្រចៀកកូនក្តាន់ដែលក្រហមងាំង ពេលនេះខ្លួនប្រែទៅជារឹងស្តូក។ Taehyung លេបទឹកមាត់ក្អឹកៗ ខួរក្បាលគិតអ្វីលេងចេញ វាប្រែទៅជាស្ពឹកដូចជាត្រូវវេត្តមត្តអ្វីម្យ៉ាងមកសណ្តំអារម្មណ៍គេឲនៅចងចាំតែឃ្លាសារភាពស្នេហ៍របស់កំលោះមុខដែកតែមួយគត់។

ខណៈពេលនេះTaehyung គិតរកអ្វីនិយាយមិនឃើញថា គួរឆ្លើយយ៉ាងមិចឲសំដើម្បីបង្ហាញអ្នកម្ខាងទៀតពីអារម្មណ៍របស់ខ្លួនដែលកុំពុងរីកមាឌមិនសំចៃដៃ។ Taehyung សម្រាច់ចិត្តងក់ក្បាលជាចម្លើយ ធ្វើឲJungkook ដែលអត់ធ្មត់ទ្រាំចាំចម្លើយអស់រាប់សិបនាទី សឹងតែអង្គុយមិនចាប់កន្លែង ប្រែទៅជាសប្បាយអរមួយរំពិច។ អ្នកកំលោះងាកខ្វាច់មករកម្ចាស់ស្នេហ៍ដែលអង្គុយញញឹមមិនទាន់បាត់ពីរមាត់ ហើយឱនទៅលួចស្នាមថើបលើសាច់ថ្ពាល់ដ៏ក្រអូបប្រហើរដោយម្ចាស់វាមិនបានត្រៀមខ្លួនទុកជាមុន ។ (រៀនតាមអ្នកណាហ្នឹងកូន?😒)
Taehyungយកដៃស្ទាបថ្ពាល់ដែលក្រហមឆ្អៅព្រោះអៀននិងបុរសដែលខ្លួនលង់ស្លាញ់
«មនុស្សឆ្លៀតឱកាស!»
«បើមិនសុខចិត្ត គេអង្គុយឲឆ្លៀតឱកាសវិញក៏បាន»
«ឆ្កួត! អាសិស្សច្បងឆ្កួត»
«ឆ្កួតក៏ព្រោះតែលង់ស្លាញ់ហ្នឹងណា»
«ឈប់និយាយជាមួយ! គេទៅថ្នាក់ហៃ៎!»
«Tae! ឈប់សិន! ចាំបងផង!» Taehyung រត់ចេញទៅទាំងប្រញាប់ប្រញាល អ្នកណាទៅទ្រាំហ្នឹងពាក្យផ្អែមល្ហែមសម្បូទឹកដមសំនៀងរបស់ Jeon Jungkook កំលោះសង្ហារមុខដែកនេះបានទៅ ដោយមិនចង់ឲខ្លួនឯងត្រូវអៀនជាងនេះទើបរាសតូចរហ័សដកខ្លួនចេញ ព្រោះមិនចង់ឲត្រូវគេសណ្តំស្នេហ៍ខ្លាំងជាងនេះនោះអី...........។

A MYSTERIOUS SOULحيث تعيش القصص. اكتشف الآن