PART 12: ឃាតករលាក់ខ្លួន🔪

999 78 0
                                    


Jimin រត់ត្រណាត់ត្រណែង តាមផ្លូវងងឹតស្លុប តែមានពន្លឺខ្លះៗនៅពេលដែលគេរត់មកដល់មុខអគារស្នាក់នៅ អ្នកកំលោះបន្តដំណើរយ៉ាងរហស័សឹងតែមិនបានដកដង្ហើមព្រោះភយ័បុកពោះខ្លាំងនឹងរឿងដែលខ្លួនទើបនឹងជួប ព្រោះគេនឹកស្មានមិនដល់ថារឿងអបិយជំនឿនេះវាកើតមាពិតដូចដែលគេនិយាយមែន។

Jimin មកដល់មុខបន្ទប់ភ្លាម ក៏ប្រញាប់លូកដៃដែលកុំពុងតែញរ័ទទ្រើតដូចម៉ាសុីនដេរទៅកាន់សោយកមកចាក់ទ្វារបន្ទប់ សោសឹងតែរបូតពីដៃព្រោះតែភាពភយ័ខ្លាចញាប់ញ័រ។ កំលោះរាងក្រាស់ប្រញាប់រួសរាន់ចាក់សោនិងអាលបានចូលបន្ទប់ឲបានលឿនបំផុត តែភ្លែកអីសោថ្ងៃនេះដូចជាមិនអំណោយផលសោះ គេខំកាន់ចាក់រុកយ៉ាងណាក៏មិនព្រមចូល ទាំងដែលរាល់ដងធូរឲរលុង។ គ្រាប់ញើសស្រក់ហូរតក់ៗតាមជើងសក់ដូចជាទឹកទន្លេ Jimin ដកដង្ហើមដង្ហក់ៗរកកល់ចង់គាំង។ អ្នកកំលោះនៅតែបន្តដំណើរធ្វើកិច្ចការរបស់ខ្លួន មួយសន្ទុះមិនដឹងជាមានខ្យល់ម៉ោពីទិសខាងណាស្រាប់តែបក់មករវិចៗ ប៉ះនឹងសព្វសាច់ធ្វើឲមានអារម្មណ៍ព្រឺដល់ឆ្អឹងខ្នង។ Jimin ងាកបែរខ្នងបន្តិចម្តងៗ រួចខំបើកភ្នែកព្រឹមៗសម្លឹងមើលជុំវិញដែលសម្បូរទៅដោយភាពងងឹតមានន្លឺភ្លើងដែលចាំងមកច្រាងៗបន្តិចប៉ុណ្ណោះ បរិយាកាសពេលនេះប្រែទៅជាស្ងប់ស្ងាត់បាត់សម្បីតែសម្លេងខ្យល់អម្បាញ់មិចក្នុងមួយរំពេច ហាក់បីដូចជាមានអ្នកមកប្រលែងលេងនឹងរូបរាងដែលឈរពិតខ្នងនៅនឹងមាត់ទ្វារដើម្បីទប់លំនឹង។
ចុងក្រោយ Jimin សម្រាច់ចិត្តដើរទៅបន្ទប់មិត្តរបស់គេម្នាក់ទៀត ដែកមានបន្ទប់នៅជិតនេះដែរ។ មិនយូរប៉ុន្មាន ជីមីនក៏បានមកដល់បន្ទប់នរណាម្នាក់ គេលើកដៃគោះទ្វារម្តងជាពីរដង តែគ្មានអ្នកណាមកបើកទ្វារឡើយសម្បីរតែសម្លេងមួយក៏គ្មាន តែជំនួសដោយសម្លេងសម្រឹបជើងដែលស្រាប់តែបន្លឺឡើងភ្លាមៗពីក្រោយខ្នងរបស់អ្នកកំលោះ។ លើកនេះ Jiminទប់អារម្មណ៍លេងបានក៏បញ្ចេញភាពទន់ខ្សោយដោយចាប់ភ្នែកថ្ងូរយំខ្សឹកៗដោយសម្លេងស្រាលៗ ខ្លួនញាក់ទទ្រើតព្រោះតែអារម្មណ៍ដែលមានអ្នកតាមពីក្រោយគេមកកាន់តែជិតរួមទាំងសម្លេងសម្រឹបជើងដែលលើសពីរមួយគូរ។
ខណៈដែលរាងកំលោះកុំពុងភយ័មុខចុះសុខក៏ស្រាប់តែ
« អ្ហាយយយយយ! » ជីមីនស្រែកបង្អស់សម្លេងព្រោះស្ងាត់ក៏មានដៃមួយត្រជាក់ល្ហឹមមកប៉ះស្មារបស់គេ ជីមីនរហស័ងាកក្រោយមើលតែក៏
« អាចង្រៃយ៍! ប-បំភយ័អញ...ហឹក!... » ជីមីន ដកដង្ហើមអណ្តើតអន្តក ធូរទ្រូងខ្សាក
« ឯងកើតអី បានជាយំអណ្តើតអណ្តកភយ័ញ័រទទ្រើតដូចត្រូវខ្មោចលងបែបនេះ? » Jungkook ដើរទៅជិតគេរួចសួរមិត្តភិក្តទាំងទឹកមុខព្រួយបារម្មណ៍ ព្រោះកម្រឃើញជីមីនធ្លាក់ក្នុងសភាពយ៉ាប់យឿនបែបនេះណាស់
« គុក ខ្ញុំថាយើងចូលទៅខាងក្នុងសិនទៅល្អជាង »
Taehyung ដែលឈរនៅជិតនោះក៏រហស័គ្រាអ្នកម្ខាងទៀតដែលខ្លួនគ្មានកម្លាំងគំហែងស្ទើរតែឈរមិននឹងខ្លួន។

A MYSTERIOUS SOULOpowieści tętniące życiem. Odkryj je teraz