PART 15: សុបិនឲប្រផ្នូល

918 80 0
                                    

~ ~

.......... យប់ងងឹតអាកាសធាតុត្រជាក់ស្រេង សម្លេងទឹករលក់បក់បោកមកទង្គិចនិងគ្រោះខ្សាច់បង្កើតបានជាសូរ្យរន្តំ គួបផ្សំជាមួយវិយោបក់រំភើយធ្វើឲរងាត្រជាក់ដល់ឆ្អឹងខ្នង។ Jungkook ភ្ញាក់ពីដំណេក ដោយមានអារម្មណ៍ថាបាត់វត្តមានអ្នកគេងនៅក្បែរខ្លួន។ គេយកដៃរ៉ាវរករាងតូចដែលគេងនៅក្បែរខ្លួនមិញនេះ តែស្រាប់តែបាត់ស្រមោលគេឈឹង។ រាងកាយក្រាស់រត់ស្ទុះឡើងពីលើគ្រែដើរចេញសម្តៅទៅតាមសម្លេងដង្ហើយហៅរបស់ទឹករលក។ ពេលចេញទៅដល់មាត់ឆ្នេរ គេក៏ប្រទះឃើញមនុស្សស្រីសក់វេងម្នាក់ ឈរបែរខ្នងដាក់គេដោយរាងកាយគ្រប់ដណ្តប់ដោយក្រណាត់ពណ៌ស ។ JungKook ស្រែកហៅនាងតែនាងមិនខ្ចីងាកឬឆ្លើយតបអ្វីសោះ នាងប្រៀបដូចជាមនុស្សគ្មានវិញ្ញាណ។ នាងមិនមាត់តែលើកដៃចង្អុលទៅ ទឹកសមុទ្យ។ Jungkook ដកក្រសែភ្នែកពីនាងហើយសម្លឹងទៅតាមការចង្អុល គេចាប់ផ្តើមភយ័បុកពោះពេលដែលបានឃើញរាងកាយរបស់Tae ត្រូវជាប់ចំណងពាត់ទៅក្រោយ ដោយមានរាងកាយប្រុសម្នាក់មិនឃើញមុខ ចាប់ក្របួច.ករាងតូចពីក្រោយព្រមទាំងកាន់កាំភ្លើងផ្ចុងថ្ងាស់របស់Tae។ Jungkook ឃើញបែបនេះក៏ស្ទុះរត់ទៅជួយម្ចាស់ចិត្ត តែប្លែកត្រង់ថាគេកាន់តែរត់ Taeនិងប្រុសម្នាក់នោះនៅកាន់តែឆ្ងាយ វាប្រៀបដូចជាមានវេត្តមន្តអ្វីម្យ៉ាងធ្វើឲពួកគេមានគម្លាតឃ្លាតឆ្ងាយពីគ្នា។ Jungkook ឮសម្លេងមនុស្សស្រីម្នាក់នោះបន្លឺឡើងក្រោយខ្នងហើយខ្សឹបក្បែរៗត្រជៀកគេថា "គេមកដល់ហើយ" តែប៉ុនហ្នឹងក៏ចប់រួមទាំងអ្វីៗគ្រប់យ៉ាងត្រូវបានស្ងាត់ រសាត់អស់ទាំងសម្លេងនិងស្រមោលមនុស្សស្រីអម្បាញ់មិញ ព្រមទាំងTaeនិងបុសរសនោះក៏បាត់ស្រមោលដូចគ្នា។ « Jungkook~ ហិហិ! ជួយខ្ញុំផង~» មួយសន្ទុះ គេក៏ឮសម្លេង Taeស្រែកហៅឈ្មោះរបស់គេយំផងស្រែកឲជួយផង។ គេខ្លាចមិនខ្វល់ថាអ្វីដែលគេកំពុងជួបជាសុបិនឫជាការពិតគេចង់ឲវារលាយបាត់ទៅឲឆាប់ៗ។ គេខំប្រឹងរត់ទៅរកTae តែនៅតែមិនឃើញស្រមោលអ្នកណាមួយសោះ

TAE! TAE នៅទីណា?! TAE!!

Jungkook ភ្ញាក់ឡើងក្រញាង បើកភ្នែកធំៗ ដកដង្ហើមដង្ហក់ដោយការភិតភ័យ។
-គ្រាន់តែជាជាសុបិន- គេគិតក្នុងចិត្ត។

A MYSTERIOUS SOULWhere stories live. Discover now