ចោរកម្មបេះដូង : EP 1

1.9K 77 2
                                    

កណ្តាលទីក្រុង សេអ៊ូល  មនុស្សម្នាជាច្រើនខ្លះនាំគ្នាធ្វើដំណើរទៅធ្វើការ   ខ្លះទៀតក៏ទៅសាលាហើយខ្លះ
ទៀតក៏ទៅធ្វើធុរៈរាងខ្លួន ចំណែករាងតូចច្រមិចមុខ វី ច្រមុះស្រួច      បបូរមាត់តូចរាងបេះដូងពណ៌សុីជម្ពូរ ស្បែកសម៉ត់ផង់ដូចជាបណ្តូលចេកវិញ នាងក៏ដូចគ្នាគឺ     ជិះឡានស្ព័រពណ៌ក្រហមតម្លៃថ្លៃរាប់លានដុល្លាររបស់នាងដើម្បីទៅប៉ុស្តិ៍ប៉ូលីស   ដើម្បីទៅធ្វើការនាងជាប៉ូលីសស្រីផ្កាយបី       ដែលមានរូបសម្ភស្សស្រស់ស្អាតខ្លាំងណាស់ ចង្កេះមួយក្តាប់ ដើមទ្រូងមូលខ្លំ ត្រកៀកសាយបែបនេះសមជាម៉ូដេលឬក៏តារាអីទើបត្រូវតែនិស្ស័យអីនាងបែរជាមកត្រូវកាន់កាំភ្លើងដេញចាប់
ចោរទៅវិញ ។

"ចូលធ្វើការថ្ងៃទីមួយសោះម៉េចក៏យើងបានឡើងដល់
ផ្កាយបីណ៎" មីនស៊ូ រអ៊ូង៉ូវៗប៉ូលីសខ្លះធ្វើការសឹងតែស្លាប់ទៅវិញហើយរកតែផ្កាយពាក់នៅនឹងស្មាមិនបានមួយផងតែនាងវិញចូលធ្វើការថ្ងៃទីមួយសោះបានផ្កាយបីបាត់ អយុត្តិធម៌សម្រាប់ប៉ូលីសផ្សេងៗទៀតណាស់។

" ងុឺត!! " នាងតូចជាន់ហ្វ្រាំងឡានដើម្បីឈប់ចតនៅក្នុងចំណតទល់មុខស្នងការដ្ឋានដែលនាងធ្វើការ ប្រអប់ដៃតូចទាញវែនតាខ្មៅមកពាក់ មុននឹងបើកទ្វារឡានដើរចេញទៅដោយភាពជឿជាក់មិនដឹងជានាងមកធ្វើការឬក៏មកដើរម៉ូដឱ្យប្រាកដទេស្បែកជើងកែង
ចោត កាបូបឆានេល វែនតាហ្គុសសុី នាងមិនទាន់បានប៉ាកជើងចូលទៅខាងក្នុងផងស្រាប់តែមានអ្នក
ណាក៏មិនដឹងខ្រាប់តែយកបេមកគ្របក្បាលនាង នាងតូចខំប្រឹងរើបម្រាស់សឹងតែផុតដង្ហើមទៅហើយ ត្បិតថារៀនធ្វើប៉ូលីសមែនតែនាងកម្លាំងមិនឈ្នះប្រុសម្នាក់នេះទេ ដៃដែលខ្ញៅដៃក្រាស់អំបិញមិញក៏ទម្លាក់ចុះ មិនចាំយូរគេក៏លើកបីនាងដាក់ចូលទៅក្នុងឡាន ហើយបញ្ជាឱ្យកូនចៅរបស់គេបើកឡានចេញ
ទៅ។

"ប៉ូលីសម៉ាកស្អីសូម្បីតែលើកជើងអុកក៏មិនចេះ"

រថយន្តប្រភេទវែងពណ៌ខ្មៅបានឈប់ចតនៅពីមុខផ្ទះតូចល្មមមួយដែលនៅក្នុងខេត្ត ដេហ្គូ រាងតូចនៅតែសន្លប់បាត់មាត់ឈឹងនៅឡើយព្រោះគេបានចាក់ថ្នាំបន្ថែមឱ្យនាងទៀតព្រោះខ្លាចថាពេលនាងភ្ញាក់នឹងរញ៉េរញ៉ៃរំខានដល់ការធ្វើដំណើររបស់ពួកគេ រាងក្រាស់ចុះពីលើឡានហើយលើកបី មីនស៊ូ ដែលសន្លប់ស្តូកស្តឹងចូលទៅក្នុងផ្ទះ គេដាក់នាងលើពូកថ្នមៗហើយសម្លឹងមើលមុខតូចប្រហែលជាប្រាំនាគេក៏ចេញមកវិញ ទុកឱ្យនាងគេងម្នាក់ឯងដោយមិនភ្លេចចាក់សោរបន្ទប់ពីក្រៅ។

♡ចោរកម្មបេះដូង♡Where stories live. Discover now