ចោរកម្មបេះដូង EP: 2

681 54 2
                                    

បន្ទាប់ពីនិយាយគ្នាជាមួយនិងនាងតូច មីនស៊ូ រួចរាល់ ហូស៊ុក ក៏ដើរចូលទៅបន្ទប់របស់គេដើម្បីសម្រាកព្រោះប៉ុន្មានថ្ងៃនេះមិនសូវជាបានគេងប៉ុន្មាននោះទេ ព្រោះគេរវល់ចុះបេសកកម្ម

(បេសកកម្មរបស់បងចោរគ្មានអីក្រៅពីឆក់ប្លន់និងចាប់ជំរិតទេជឿទៅ ^.^)

ហូស៊ុក ប្រាស់ខ្លួនលើគ្រែឃីងសាយរបស់គេអ្នកកម្លោះដកដង្ហើមធំហើយសម្លឹងមើលទៅលើពិដានផ្ទះ ហេតុអីថ្ងៃនេះគេប្លែកយ៉ាងហ្នឹង? គេមិនដែលរារែកពេលដែលលើកដៃសម្លាប់មនុស្សទេ

តែលើកនេះពេលឃើញទឹកភ្នែកស្រីល្អិតម្នាក់នោះគេបែរជាមិនដាច់ចិត្តលើកដៃបាញ់នាង មិនត្រឹមតែប៉ុណ្ណោះគេរឹតតែមានចិត្តអាណិតនាងលើសដើម។

"ហុើយ!! មិនខ្វល់ទេវុើយ!! ចាប់ទុកថាទុកកូនចាបឱ្យនៅដាំបាយឱ្យសុីចុះ" ហូស៊ុក ក៏បិទភ្នែកសម្ងំគេង

មីនស៊ូ ចេញពីក្នុងបន្ទប់ហើយដើរសម្តៅផ្ទះបាយ នាងអាចរកឃើញបានយ៉ាងស្រួលព្រោះផ្ទះនេះក៏មិនធំប៉ុន្មានដែរ នាងនៅតែឆ្ងល់មិនឈប់គេប្លន់មនុស្សរាប់ពាន់នាក់លុយក៏ច្រើនហេតុអីក៏មិនធ្វើផ្ទះឱ្យធំជាងនេះ? នាងតូចដើរទៅបើកទូទឹកកយកបន្លែសាច់មកធ្វើម្ហូបជាច្រើនមុខសម្រាប់ឱ្យបងចោររបស់នាងពិសារ លើកទីមួយក្នុងឆាកជីវិតរបស់នាងហើយដែលបានជួបចោរចិត្តល្អដូចគេ ><

"ប្រុសចង្រៃនោះចូលចិត្តញាំអីទៅណ៎" មីនស៊ូ លើកបន្លែមកកាន់ហើយសម្លឹងមើលទៅខាងក្រៅបង្អួចទេសភាពនៅខាងក្រៅផ្ទះគឺទាក់ទាញមែនទែនដើមឈឺធំៗផ្កាចម្រុះពណ៌ ដើមផ្លែឈើ បន្លែជាច្រើនមុខ គិតទៅចោរដូចគេមានរសនិយមដូចមនុស្សទូទៅដែរ

"នាងហៅអ្នកណាប្រុសចង្រៃ?" ហ្វេង ដើរមកច្រត់ចង្កេះសម្លក់មុខតូច នាងក៏ងាកមកមើលគេហើយលេបទឹកមាត់មួយក្អឹក លោកបងគេដូចជាមិនសូវអី
ទេតែអាកូនចៅនេះដូចជាសាហាវសម្បើមណាស់

"ហៅ...ហៅលោកបងធំលោកហ្នឹង" មីនស៊ូ ជ្រើសរើសយកឆ្លើយត្រង់ៗព្រោះនាងមិនចូលចិត្តអាកុហកបោកប្រាស់ស្អីនោះទេ។

"កុំលួចជេគាត់ទៀតឱ្យសោះនេះសំណាងហើយដែលលួចជេបើនាងហ៊ានជេគាត់នៅនឹងមុខលោកបងទះបែកមាត់ប្រយ័ត្នទឹកភ្នែកជូតក្បាលជង្គង់ទៅ" ហ្វេង ដើរទៅបើកទូទឹកកកយកទឹកមកផឹកគេមិនអាក្រក់ដូចសម្តីរបស់គេនោះទេ គេប្រាប់នាងយកតែបុណ្យព្រោះហូស៊ុកជាមនុស្សបែបនោះមែន គេស្អប់អ្នកណាដែលហ៊ានជេគេណាស់។

♡ចោរកម្មបេះដូង♡Where stories live. Discover now