ចោរកម្មបេះដូង EP: 8

945 86 33
                                    

"មិនបាច់ទេអរគុណធំៗ" មីនស៊ូ រុញដៃអ្នកកម្លោះចេញហើយក៏ងើបដើរចូលទៅបន្ទប់ទឹកដើម្បីផ្លាស់សម្លៀកបំពាក់តាមពិតក៏មិនចង់ប្តូរមកចងពុងស្អីដែរតែបើឱ្យនាងគេទាំងសម្លៀកបំពាក់សើមក៏វាមិនកើត
ប្រហែលជាប្រាំនាទីក្រោយរាងតូចក៏ចេញពីបន្ទប់ទឹកវិញជាមួយនឹងសារ៉ុងចងពង់ហើយមានកន្សែងពោះគោពណ៌សហុំព័ទ្ធស្មាជិត។ រាងតូចដើរមកអង្គុយលើគ្រែដែលរាងក្រាស់ក្រាលកំរាលចងមុខរួចជាស្រេច។
"លោកធ្វើអីនឹង?"មីនស៊ូ អើតក្បាលមើលខ្នងខ្នងធំទូលាយរបស់គេ ពេលនេះគេគ្រាន់តែស្លៀកកន្សែងបិតបាំងល្វែងក្រោមប៉ុណ្ណោះ នាងតូចលួចសរសើរគេក្នុងចិត្ត គេជាប្រុសសោះស្បែកសជាងនាងស្រីទៀតហើយបើសាច់ដុំវិញទាំងកង់ៗ សក់ក៏ទន់រលោង កែវភ្នែកមានពន្លឺអីបែបនេះ ស្រីណាដែលមិនលង់ជាមួយនឹងសម្រស់របស់គេនោះ។
"បង្កាត់ភ្លើងកុំឱ្យងងឹតក្រែងនាងខ្លាចងងឹតមិនចឹង?" ហូស៊ុក និយាយតាមអ្វីដែលគេចាំបាន កាលពីក្មេងនាងស្អប់ទីងងឹតបំផុតនាងតែងតែយំខ្លាចគ្រប់យ៉ាងឱ្យតែនាងនៅទីងងឹត។
"លោកចាំបានមែនទេ?"មីនស៊ូ និយាយទាំងអួលដើមកនាងរំភើបសឹងស្លាប់ទៅហើយនាងស្មានថាគេភ្លេចគ្រប់យ៉ាងពីនាងហើយតើ។
"ខួរខ្ញុំមិនមែនអន់នោះទេ" ហូស៊ុក ងាកមកសម្លឹងមុខនាងបន្តិចហើយក៏ដាក់ទៅដាក់បង្គុយជិតរាងកាយតូច គេញញឹមហើយក៏អង្អែលសក់ក្បាលរបស់នាងតិចៗ នាងធំច្រើនណាស់មិនដូចជាមីនស៊ូធ្មេញគ្រហុបរបស់គេសោះ គេចាំបានថាកាលពីក្មេងមីនស៊ូ ចូលចិត្តចងសក់ទីទុយ ធ្មេញបាក់អស់ពីរ ភ្នែកលិបៗ មើលទៅភ្លើៗ តែពេលនេះនាងស្លាតខ្លាំងណាស់ ស្អាតដល់ថ្នាក់គេពិបាកទប់អារម្មណ៍ដែលមិនចង់ប៉ះពាល់នាង។
"លោកជា ហូបប៊ី មែនឬក៏អី?" ហូស៊ុក ជ្រួញចិញ្ចើមពេលដែលសុខៗនាងក៏សួរគេបែបនេះ! នាងគិតថាគេជាមនុស្សឆ្លៀតឱកាសពេលដែលនាងមិនចាំមុខគេហើយក៏អះអាងថាខ្លួនឯងជា ហូបប៊ី មែនទេ?
"មែន" ហូស៊ុក
"តែ ហូបប៊ី មិនមែនជាមនុស្ស ដៃដល់មាត់ឆៅ គាត់មិនដែលសម្លក់ មិនដែលខាំមាត់ មិនដែលប្រើអំពើហិង្សា ហើយរឹតតែមិនចេះវ៉ៃតប់ទៀត លោកកុហកខ្ញុំទេដឹង?"មីនស៊ូ និយាយតាមអារម្មណ៍ដែលនាងមានពេលនេះ នាងមិនចង់ជឿសោះថាគេ ជា ហូបប៊ី ។
"មនុស្សណាក៏ចេះផ្លាស់ប្តូរដែរ"ហូស៊ុក
"តែលោកផ្លាស់ប្តូរជ្រុលហើយ"មីនស៊ូ
"ជឿអត់ឥឡូវ?"ហូស៊ុក
"អត់សូវជឿម៉េចទេ"មីនស៊ូ
"ត្រូវការស្រាតខោឱ្យមើលដើម្បីបញ្ជាក់ការពិតទេ?"ហូស៊ុក
"អាយ...លោកឆ្គួតទេហ្អី? បញ្ជក់ការពិតចាំបាច់ស្រាតខោ?" មីនស៊ូ លើកដៃបិទភ្នែកជិត មិនបាច់បញ្ជាក់ដល់ម្លឹងក៏បាន
"អា...ក្រែងកាលពីក្មេងរត់លេងជាមួយគ្នាហើយក៏លួចបេះផ្លែប៉េះគេហ៎ នាងថាឃ្លានឈឺជើងឡើងមិនរួចខ្ញុំក៏ឡើងហើយស្រមោចខាំធ្លាក់ពីលើដើមប៉េះរយះគូទ3សង់ទីម៉ែត្រនោះចាំទេ?" ហូស៊ុក
"ចាំអត់?"ហូស៊ុក កំហកសួរនាងម្តងទៀត
"ចាំហើយៗ"មីនស៊ូ
"បើមិនចាំ ស្រាតឱ្យមើលឥឡូវ"ហូស៊ុក ខាំមាត់សម្លក់នាងឱ្យថ្មែរស្រីអីរឿងច្រើនយ៉ាងនឹងធំហើយនៅមិនព្រមកែចរិករឹងរូសមានះនឹងចោលទៀត។
"គ្រូក..." រាងតូចខាំបបូរមាត់ជាប់ពេលដែលសម្លេងកូរពោះគួរឱ្យអាមាស់របស់នាងបន្លឺឡើង ហូស៊ុក សើចតិចៗគេសម្លឹងមើលជុំវិញបន្ទប់ក៏ឃើញថាមានកូនឆ្នាំងតូចមួយមានអង្ករគេក៏ដើរទៅយកវាមកលាងហើយដាក់ដាំបបរឱ្យរាងតូចញាំ នាងសម្លឹងមើលកាយវិការរបស់គេឡើងភ្លឹកគេក៏មានសារធាតុជាសុភាពបុរសខ្លះដែរព្រោះគេមិនទុកឱ្យនាងឃ្លានដាច់ពោះវៀនស្លាប់។
"នេះញាំទៅ" ចំណាយពេលជាយូរមួយសន្ទុះក្រោយមកបបរក៏ឆ្អិនគេដួសដាក់ចានហើយហុចឱ្យនាងញាំ។
"ចា អរគុណ" មីនស៊ូ ញញឹមហើយទទួលយកពីដៃរបស់គេមកញាំ វាជាបបរសមើលទៅគ្មានជាតិស្អីទេព្រោះមិនបានបង់អំបិលដាក់បង្គារបង្កងស្អីបែបនេះតែណ្ហើយ នាងឃ្លានហើយស្អីក៏ឆ្ងាញ់ដែរ។
"លោកមិនញាំទេ?" មាត់តូចបង្ហើបសួរគេទាំងបបរនៅពេញមាត់ គេគ្រវីក្បាលហើយអង្អែលសក់នាងថ្នមៗ មិនមែនគេមិនឃ្លាននោះទេគេឃ្លានសឹងតែដាច់ក្រពះហើយតែបបរមានតិចព្រោះអង្ករបាតធុងហើយមើលទៅនាងឃ្លានខ្លាំងណាស់ទាល់តែនាងញាំឆ្អែតទើបគេញាំតាមក្រោយ។
"នេះញាំទៅកុំមកធ្វើខ្លួនជាវីរៈបុរសខ្ញុំជ្រេញណាស់" មីនស៊ូ បញ្ចុកបបរគេហើយគេក៏ព្រមញាំមិញនាងឮក្រពះគេកូខ្លាំងណាស់តែគេសុខចិត្តចាំនាងញាំឆ្អែតសិន នេះ ហូបប៊ី របស់នាងច្បាស់ណាស់។
"ឆាប់ចូលគេងទៅខ្ញុំពន្លត់ភ្លើងសិនខ្លាចគេងលក់ឆេះខ្ទមស្លាប់ទាំងពីរនាក់" ហូស៊ុក យកចានបបរទទេដែលពួកគេញាំអស់យកទៅទុក រាងតូចក៏វាចូលក្នុងមុងតាមសម្តី អ្នកកម្លោះ គេក៏បោទបង្អួច បិទទ្វារឱ្យបានត្រេមត្រូវ ហើយក៏ពន្លត់ភ្លើងព្រោះខ្លាចឆេះដោយយថាហេតុ។

You've reached the end of published parts.

⏰ Last updated: Oct 03, 2020 ⏰

Add this story to your Library to get notified about new parts!

♡ចោរកម្មបេះដូង♡Where stories live. Discover now