ចោរកម្មបេះដូង EP: 7

469 46 0
                                    

"នាងថាអ្នកណាមាត់អំបិលប្រហុក?" ហូស៊ុក មិនដឹងជាដើរមកឈរពីក្រោយខ្នងនាងតាំងពីពេលណា គេខ្សឹបដាក់ត្រចៀកនាងតិចៗ

"គឺគ្មានទេលោកស្តាប់ច្រឡំហើយ"មីនស៊ូ ងាកមកនិយាយទល់មុខជាមួយហ្នឹងគេ អ្នកកម្លោះខ្ជិលដេញដោលច្រើនគេក៏ដើរទៅរកក្មេងៗវិញ រាងតូចមិនចាំយូរក៏រត់ទៅតាមគេ។

"បងប្រុសយើងលេងបន្តទៅណ៎"ក្មេងប្រុសតូចម្នាក់រត់មកឱបដៃ ហូស៊ុក ហើយអង្រួនចុះឡើង ហូស៊ុក ញញឹមយ៉ាងស្រស់ដាក់ពួកគេហើយក៏ងួកក្បាលយល់ព្រម។

"បាទ!! តែថាយើងលេងអីទៅណ៎"ហូស៊ុក

"ស្រវារកទៅខ្ញុំលេងដែរ"មីនស៊ូ សើចស្ញេញដាក់ពួកគេ ហូស៊ុក ងួកក្បាលក្មេងៗក៏នាំគ្នាហូរ ហើយត្រៀមខ្លួនប៉ាវអ្នកចាញ់នឹងត្រូវបិទភ្នែកដោយកន្សែងហើយស្រវាចាប់អ្នកផ្សេងទៀត

"យេ!! បងស្រីចាញ់ហើយ!!"ក្មេងៗទះដៃផងហូរផងព្រោះអ្នកដែលប៉ាវចាញ់គេគឺ មីនស៊ូ ។ ហូស៊ុក ក៏យក កន្សែងមកចងហុំព័ទ្ធភ្នែករបស់នាង។

"1,2,3..." មីនស៊ូ រាប់ដល់បីក៏ប្រញាប់ត្រដាងដៃដេញចាប់ក្មេងៗ

"ហាហា...បងស្រីចាប់ពួកយើងអត់បានទេ" ឃើញហូស៊ុក សុីញ៉ូឱ្យពួកគេចេញទៅឱ្យឆ្ងាយៗក្មេងៗក៏រត់ទៅបន្ទប់របស់ពួកគេអស់សល់តែ ហូស៊ុក និង មីនស៊ូ តែប៉ុណ្ណោះ។  ហូស៊ុក ដើរទៅឈរពីមុខនាងប្រហែលជាបីជំហានរងចាំនាងរត់មកចាប់គេ ។

"ហាហា ចាប់បានស្រេច អុញ!!" មីនស៊ូ ឱប ហូស៊ុក យ៉ាងណែនហើយគេក៏ឱបនាងវិញដូចគ្នា អ្នកកម្លោះ ឱនមុខទៅរកបបូរមាត់តូចច្រមិចពណ៌សុីជម្ពូរ ហើយផ្តិចបបូរមាត់ក្រាស់លើបបូរមាត់ស្តើងហើយជញ្ជក់វាតិចៗ។

"ហឹម..."មីនស៊ូ គ្រហឹមនៅនឹងដើមកនាងលើកដៃរុញទ្រូងរបស់គេចេញតែគេចាប់ដៃដែលរុញនោះមកឱបករបស់គេជាប់។ ប្រហែលជា ប្រាំនាទី ហូស៊ុក ក៏ដកបបូរមាត់ ហើយក៏លើកដៃស្រាយចំណងដែលហុំព័ទ្ធភ្នែករបស់នាងចេញ នាងតូចមិននិយាយអ្វីទាំងអស់បេះដូងលោតខុសចង្វាក់សឹងតែផ្ទុះម្តងៗទៅហើយ តើហេតុអីបានជាគេថើបនាងម្តងហើយម្តងទៀតបែបនេះ? នាងពិតជាចង់សួរសំណួរនេះទៅគេខ្លាំងណាស់តែនាងមិនអាចមាត់ហាមិនរួចអណ្តាតក៏គ្រលាស់មិនចេញបនត្រឹមតែសម្លឹងមើលមុខគេភ្លឹះៗ

♡ចោរកម្មបេះដូង♡Where stories live. Discover now