ចោរកម្មបេះដូង EP: 6

579 44 3
                                    

"អត់មានជីងចក់ផង" ហូស៊ុក និយាយហើយក៏សើចខ្លាំងៗបោកបានទាំងហក់ឱប ចាប់គូទ ហើយថើប ទៀតចំណេញសម្បើមណាស់^.^

"អាប្រុសចង្រៃ" មីនស៊ូ ស្រែកយំខ្លាំងៗហើយក៏បោចសក់គេយក គេចិត្តអាក្រក់ណាស់កុហកថាមានជីងចក់លើខ្នងរបស់នាងគ្រប់យ៉ាងគឺដើម្បីតែគេងចំណេញលើនាងតែប៉ុណ្ណោះ អាប្រុសរោគចិត្ត

"ជុប" ហូស៊ុក មិនខ្ចីខ្វល់នាងដៃតូចដែលបោចសក់គេមិនមែនថាគេមិនឈឺទេគេឈឺសឹងតែជ្រុះក្បាលចេញពីកទៅហើយតែគេទ្រាំសិនព្រោះគេចង់ថើបមាត់តូចដែលពូកែជេរគេនោះ។  ហូស៊ុក បឺតជញ្ជក់ បបូរមាត់តូចហើយខាំបបូរមាត់ខាងក្រោមរបស់នាងតិចៗ មីនស៊ូ ហាក់ដូចជាត្រូវថ្នាំសណ្តំ ដៃដែលបោចសក់គេក៏ទម្លាក់ទៅលើស្មាធំ ហូស៊ុក ញញឹមចុងមាត់ពេលឃើញនាងលង់នឹងការពង្វក់ស្នាមថើបរបស់គេ មិនត្រឹមតែប៉ុណ្ណោះនាងថែមទាំងថើបតបទៅគេវិញ តិចៗទៀត។

"អើយ!!" មីនស៊ូ ភ្ញាក់ខ្លួនពីការសណ្តំក៏រុញទ្រូងគេចេញទាំងមុចក្រហមដូចជាផ្លែស្រ្តប៊េរី នាងខំប្រឹងរើព្រោះចង់ចុះពីលើចង្កេះរបស់គេតែគេចាប់គូទនាងជាប់អាប្រុសចង្រៃម្នាក់នេះដៃដល់សម្បើមណាស់

"ដកដៃ"មីនស៊ូ ខាំមាត់សម្លក់គេសឹងតែជ្រុះគ្រាប់ភ្នែកគូទនាងណាមិនមែនជារបសលសាធារណៈ ដែលគេចង់មើលក៏មើលចង់កាន់ក៏កាន់ចឹងទេ។

"អត់ចង់"ហូស៊ុក និយាយទាំងមុខស្មើហើយក៏ចុះទៅក្រោមដោយមានរាងតូចនៅលើចង្កេះព្រោះតែនាងមាឌល្អិតគេចង់លើកដើររ៉ុយ

"ដាក់ខ្ញុំចុះភ្លាមខ្ញុំចេះដើរខ្លួនឯងហើយ!" មីនស៊ូ

"ក៏បាន" ហូស៊ុក និយាយហីៗហើយគេក៏ប្រុងប្រលែងដៃចេញពីរាងកាយតូចតែនាងឱបកគេជាប់ព្រោះកន្លែងដែលគេចង់ទម្លាក់នោះគឺមិនមែនកន្លែងធម្មតាទេតែគឺជា កាំជណ្តើរ ><

"អាប្រុសឡប់ ហុឹកៗៗ តិចធ្លាក់ខ្ញុំទៅ" មីនស៊ូ ពេបមាត់ទាំងទឹកភ្នែកហូសស្រាក់ ហូស៊ុក អត់ហ្នឹងសើចមិនបានគេក៏សើចយកតែរឿងអីបន្តិចយំរឿងអីបន្តិចជេ ក្រែងចង់ឱ្យគេដាក់ចុះ? ដល់គេដាក់ចុះឱបកគេជាប់។

"ធ្លាក់ឱ្យបាក់ធ្មេញទៅកុំឱ្យបុិនអាខាងជេរពេក       ហាហាៗៗៗ" ហូស៊ុក និយាយហើយក៏សើចខ្លាំងៗ លើកទីមួយក្នុងជីវិតហើយដែលគេសើចខ្លាំងៗបែបនេះ

♡ចោរកម្មបេះដូង♡Where stories live. Discover now