ចោរកម្មបេះដូង EP: 5

477 43 2
                                    

អ្នកកម្លោះដើរតម្រង់មករកកង់ដែលពួកគេទុកចោលនៅក្រោមដើមឈើហើយក៏ឡើងជិះគេប្រុងនឹងទៅចោលនាងតែ នាងតូចឡើងលើកង់បានមុខគំនិត   អាក្រក់របស់គេបានសម្រេច។

ខ្យល់ត្រជាក់បក់រហៀកៗមកប៉ះនឹងថ្ពាល់ទន់ៗនាងតូចបិទភ្នែកលើកដៃត្រដាងប៉ះខ្យល់ ហូស៊ុក ឃើញនាងមានសេចក្តីសុខបែបនេះគេក៏សប្បាយចិត្តដែរតែអាគំនិតអាក្រក់ៗដែលកប់នៅក្នុងខួរក្បាលរបស់គេគឺវាចេះតែផុសចេញមករហូត។

អ្នកកម្លោះញញឹមចុងមាត់ហើយក៏បន្ថែមល្បឿនកាន់តែលឿនេជាងមុនហើយគេក៏ចាប់ហ្វ្រាំងវឹប រាងតូចដែលមិនបានត្រៀមខ្លួន ប្រាណគ្មានជំហ ក៏ខិតទៅ មុខថ្ពាល់របស់នាងក៏បុកហ្នឹងខ្នងរបស់គេ ហើយដៃដែលត្រដាងក៏ឱបចង្កេះគេជាប់ ហូស៊ុក ញញឹមយ៉ាង ពេញចិត្តព្រោះគំរោងការរបស់គេបានសម្រេច គ្មាន អីដែល ជុង ហូស៊ុក ចង់បានហើយមិនបានទេ។

"នែ៎ លោកឆ្គួតទេហ្អេស? ចុះបើខ្ញុំធ្លាក់ពីលើកង់បែកក្បាលបាក់ធ្មេញអ្នកណាទទួលខុសត្រូវ?" មីនស៊ូ កំហកដាក់គេខ្លាំងៗនេះបើនាងមិនរហ័សឱបចង្កេះគេ ជាប់ទេប្រហែលសុីដុំគ្រោះបាត់ទៅហើយមិញ។

"ឱ្យ ហូបប៊ី របស់នាងមកទទួលខុសត្រូវទៅ" ហូស៊ុក កំហកដាក់នាងវិញមិនឱ្យចាញ់ចិត្ត ពាក្យថា 'ចាញ់' គឺគ្មាននៅក្នុងវចនានុក្រមរបស់ ជុង ហូស៊ុក ទេ។

"ហុើយ!! បើសិនគាត់នៅទីនេះម្ល៉េះខ្ញុំមិនមកធ្វើអ្នកបម្រើរបស់លោកទេ" មីនស៊ូ ពេបមាត់ជម្រេញអ្នកកម្លោះគេនេះអំណួតណាស់អាងតែពេលនេះនាងក្បាលមួយតែឯងហើយពឹងគេជាកន្លែងស្នាក់អាស្រ័យ។

"គ្មានបើសិនអីទេ ពេលនេះនាងជាអ្នកបម្រើរបស់ខ្ញុំ ខ្ញុំជួយជីវិតនាងបើខ្ញុំមិនទុកជីវិតឱ្យនាងទេស្មានថានាងបានមកអង្គុយឱបចង្កេះខ្ញុំម៉ក់ៗចឹងមែន?" ហូស៊ុក កំពុងតែព្យាយាមរំលឹកគុណស្រ័យដែលបានធ្វើឱ្យនាង នាងតូចស្ងាត់មាត់ហើយក៏មើលទៅទេសភាព ជុំវិញខ្លួន គេនិយាយត្រូវហើយបើគេចិត្តដាច់សម្លាប់ នាងតាមសម្តីម្តាយចុងរបស់នាង ពេលនេះនាងប្រហែលជានៅឋានសួគ៌ផងក៏មិនដឹង។

"ខ្ញុំចង់ញាំផេនខេកនាងចេះធ្វើទេ? រសជាតិ ស្រ្តប៊េរី ណា" ហូស៊ុក ឃើញនាងបាត់មាត់បាត់កគេក៏នាំនាងនិយាយទាំងដែលកាលពិតអាផេនខេកស្អីនឹងគេមិនចង់ញាំអីបន្តិច។

♡ចោរកម្មបេះដូង♡Where stories live. Discover now