'' ហុើយ....!!! "
សម្លេងដកដង្ហើមរបស់រាជទាយាទនៃនគរយានបន្លឺឡើយដោយការធុញថប់ គួរណាតែទ្រង់មានអារម្មណ៍ល្អស្រស់ស្រាយរីករាយខ្យល់អាកាសបរិសុទ្ធដែលនៅអមសងខាងសុទ្អសឹងតែដើមឈឺនិងផ្ការីកស្គុះស្គាយនៅពីមុខមានស្រះទឹកដែលទ្រង់កំពុងតែសម្លឹងមើលមិននឿយនាយភ្នែកក្រោមតំណាក់ម៉ាត់ទឹករបស់ទ្រង់ ។
" មាតា!ប្រសិនបើទ្រង់នៅមានព្រះជន្មបុត្រមិនឯកាដូចពេលនេះទេ បុត្រនឹកទ្រង់ខ្លាំងណាស់ "
រាជបុត្រវ័យ24ឆ្នាំបន្លឺសម្លេងឡើយស្ទើរតែស្រក់ទឹកភ្នែកចេញមកហើយ គ្រប់ពេលដែលនឹកគិតពីមាតាដែលបានចាកចោលទ្រង់តាំងពីវ័យកុមារទឹកភ្មែកតែងតែវាយលុកសម្រុកចុះប៉ុន្តែទ្រង់ជាមនុស្សប្រុសហេតុដូចនេះមិនអាចឲវាសម្រុកចុះបានទេ ក៏ទោះបីបរិយាកាសល្អយ៉ាងណាក៏មិនអាចយកឈ្នះបន្ទន់ចិត្តទ្រង់ឲប្រសើរឡើងបានដែល គ្រប់ពេលទ្រង់តែងតែឯការខណះដែលទ្រង់មានព្រះបិតាក៏ពិតមែនតែគាត់មិនសូវខ្វល់ខ្វាយនឹងបុត្រម្នាក់នេះសោះគិតតែព្រះរាជកិច្ចទ្រង់សំខាន់ជាង ។
" អ្នកណា???? "
Jungkook មានបន្ទូលខណះដែលទ្រង់លឺសម្លេងអ្នកណាមិនដឹងដូចជាត្រូវធ្លាក់ពីលើដើមឈឺ រាជទាយាទក្រោបពីកៅអីដើរទៅតាមប្រភពសម្លេងស្វែងរកតើនរណាថ្លើមធំហាមមកកន្លែងរបស់ទ្រង់ដោយគ្មានការអនុញ្ញាតបែបនេះ ។
" ឯងជាអ្នកណា??ហេតុអ្វីហ៊ានចូលទីនេះ ឯងជាចោរមែនទេ?? "
Jungkook មានបន្ទូលសួរម្តងជាពីរដង ខណះដែលទ្រង់ឃើញក្មេងប្រុសមកពីណាមិនដឹងផ្កាប់មុខនឹងដីក្រោមដើមផ្កាសូគូរ៉ាព្រមថែមនៅក្បែរខ្លួនមានផ្កាសូគូរ៉ាមួយកន្រ្តកថែមទៀត រាជទាយាទាទមិនជួយគិតតែពីសម្ញែញសួរទាំងក្រោធខឹងនឹងអ្នកនៅចំពោះមុខ ។
" មិនគិតជួយទេឬ!សួរនោះសួរឲឆ្លើយយ៉ាងមិចបើខ្ញុំផ្កាប់មុខបែបនេះនោះ ចំមែន!! "
បុរសក្មេងវ័យ19ឆ្នាំប្រឹងក្រោបពីដីអង្គុយសម្លឹងមុខរាជទាយាទដោយគ្មានកោតខ្លាចអីបន្ទិចសោះនៅឆ្លាតថា ឲទ្រង់ថែមទៀត ។