" សិស្សទាំងអស់មកគ្រប់គ្នាហើយឬនៅ?? " លោកគ្រូងាកសួរទៅសិស្សដែលគាត់ចាត់ចែងឲទៅផ្តល់ដំណឹងសិស្សនោះ មុននឹងសម្លឹងមើលទៅសិស្សឯណាដែលនៅឈរពីមុខគាត់ដូចរាល់ដង ។" នៅទេលោកគ្រូគឺសិស្សប្អូន Park jiminមិនទាន់ឃើញមកទេ "
ក៏ទោះបីជាមានសិស្សរាប់រយម្នាក់មែនតែគេឈរមើសិស្សទាំងអស់ដែលចូលជួរនោះគ្មានចន្លោះនរណាម្នាក់ទេ មានតែម្ចាស់កាយតូចតែម្នាក់ប៉ុណ្ណោះមិនឃើញសូម្បីតែស្រមោល ។" ហើយចុះវារវល់នៅធ្វើស្អីមិចក៏យូរម្លេស ឯងមានទៅតាមនៅបន្ទប់ស្នាក់ឬអត់ "លោកគ្រូ រអ៊ូតិចៗដល់សិស្សដែលឈរក្បែរគាត់ភ្លាមអាចស្តាប់បាន ។
" ទៅតាមហើយលោកគ្រូតែអត់នៅក្នុងបន្ទប់ប្រហែលជាកំពុងងូតទឹកហើយ "
គេទៅតាមតាំងពីជួងវ៉ៃម្លេសតែមិនឃើញក៏គិតថាកំពុងតែងូតទឹកទើបឆ្ពោះទៅហៅសិស្សផ្សេងទៀត ។
" ងូតទឹកស្អីក៏យូរម្លេសមិនដឹងធ្វើខ្លួនណាស់ណាអីទេ មានសិស្សមួយនឹងអាយៈទ្រូងស្លាប់ហើយខ្ញុំ "លោកគ្រូ បន្លឺឡើងដោយទុក្ខសោក រាងតូចម្នាក់គត់ស្ទើរតែឲគាត់ចង់គាំងម្តងៗមកលើកណាក៏យឺតដែលជាពិសេសពេលហាត់គុណនឹងតែម្តង សិស្សគ្រប់គ្នាសុទ្ធតែមកទៀងទាត់លើក លែងតែរាងតូចម្នាក់គត់ដែលយឺតរាល់ពេល ហលយថ្ងៃនេះជាថ្មីសំខាន់ទៀតកាន់តែធ្វើឲគាត់រៀងពិបាកចិត្តជាងរាល់
ដង ។គាត់ជាមនុស្សតឹងរឹងនិងមុឺងម៉ាត់ណាស់គាត់តឹងបំផុតចំពោះសិស្សតែលើកលែងតែម្ចាស់កាយតូចម្នាក់គាត់មិនអាចធ្វើធ្ងន់ធ្ងរចំពោះបានព្រោះគាត់ត្រូវជាតារបស់Seokjin មុនពេលដែលមករៀននៅទីនេះSeokjinបានផ្តាំផ្ងើរឲមើលការខុសត្រូវjiminជំនួសផងទើបគាត់មិនដាច់ចិត្តដាក់បម្រាមខ្លាំងចំពោះគេ ណាមួយjiminមានជំងឹប្រចាំកាយតាំងពីតូចៗមកផងខ្លាចថាវានឹងរើឡើងវិញ តែវន័យថាគាត់សម្របគ្រប់រឿងនោះទេ រឿងណាអាចយោគយល់បានគាត់ក៏ចេះតែតាមនឹងទៅ ចវ
" បានហើយឯងចូលជួរទៅ រាជទាយាទទ្រង់យាងមកពេលបន្ទិចទៀតហើយ រៀបចំមើលគ្រប់ជួរឲបានល្អផង ជៀសវាសរាជទាយាទស្តីថាឲ " សិស្សនោះអោនគោរពលារួចដើរចូលជួរនឹងមើលវចជួរតាមអ្វីដែលគ្រូផ្តាំផ្ងើរ ។