ព្រះអាទិត្យរះពីទិសខាងលិចបញ្ចេញពន្លឺរស្មីបំភ្លឺចក្រក្រឡឲភ្លឺឡើងបន្ទាប់ពីរងភាពងងឹតពេញមួយរាត្រី ពន្លឺតូចៗចូលទៅតាមចន្លោះបង្អួចតាមផ្ទះនីមួយៗបង្ករឲមនុស្សគ្រប់រូបដែលទទួលបានបន្លឺនោះនាំគ្នាក្រោបឡើងពីការគេងលក់ពេញមួយយប់ , វាកន្លងផុតទៅជាច្រើនថ្ងៃហើយប៉ុន្តែព្រិលហាក់មិនចុះអន់ថយខ្លះសល់វាមានតែធ្លាក់ច្រើនទៅៗ ។នៅពីរបីថ្ងៃនេះTaehyungតែងតែមកទទួលSeokjin
ទៅធ្វើការនិងជូនត្រឡប់មកវិញគ្មានលុះមួយថ្ងៃទំនាក់ទំនងពួកគេទាំងពីរកាន់តែជិតសិទ្ធជាងមុនTaehyungតែងតែឈ្លោះគ្នាជាមួយនឹងJiminរាល់លើកពេលដែលជួបមុខគ្នាដូចជាសត្រូវតាំងពីជាតិណាក៏មិនដឹង បង្ករការលំបាកដល់
SeokJinឈរស្តាប់ពួកគេឈ្លោះគ្នា ស្ទើរតែផ្ទុះខួរទៅហើយ ។" ជី! ក្រែងថានៅប្រាំពីរថ្ងៃហី !! នេះទើបតែបានប៉ុន្មានថ្ងៃនឹងឯងត្រឡប់ទៅវិញហើយ មិនលឿនពេកទេឬ?? "
Seokjinស្រដីឡើងទាំងទឹកមុខស្អុយៗគេមិនចង់ឲJiminត្រឡប់ទៅវិញនៅពេលនេះទេ គេនឹកមិនទាន់បាត់ផងអីលូវត្រូវត្រឡប់ទៅរៀនវិញទៀតហើយ ខណៈដែលដៃទាំងពីររបស់គេកំពុងរៀបចំរបស់របរខ្លះៗដាក់ក្នុងសម្ពាយប្អូនប្រុស
" ខ្ញុំនៅយូរជាងសិស្សដទៃ ពេលនេះពួកគេវិល
ត្រឡប់ចូលរៀនវិញហើយតាំងពីម្សិលមិញឯណោះ ខ្ញុំទៅក្រោយគេមិនដឹងគេដាកទោសឬអត់ទេ បងស្មានតែខ្ញុំមិនចង់នៅជាមួយបងហី!! "Jimin លូកដៃទាំងសងខាងទៅក្រសោបមុខអ្នកជាបង SeokJinបើកភ្នែកភ្លឺសសម្លឹងមុខអ្នកជាប្អូន ដៃតុលៗរបស់jiminញីថ្ពាល់ទន់ម៉ត្ឋរលោងនោះឡើងក្រហមគេគ្រឺតខ្នាញ់នឹងទឹកមុខមិនចេះធំរបស់SeokJinណាស់ នេះអាយុជិតសាមសិបទៅហើយតែធ្វើខ្លួនដូចកូនក្មេងយំទាមទារម្តាយតាមទៅផ្សារចឹង គេចង់តែចាប់ទះបីបួនកំផ្លៀងឲបាត់គ្រឺខ្នាញ់តើ កុំតែខ្លាចបងប្រុសយំទេកុំអីបានវ៉ៃលេងហើយ !!
" អឹម!! ឈឺលែងបានហើយឆាប់ទៅទាន់នៅព្រឹក សាគូរ៉ាបងដាក់ឲឯងហើយនៅក្នុងកែវយកវាប្រើពេលងូតទឹកទៅណា មើលថែខ្លួនផងបងបារម្មណ៍ មោះអោប
មួយ "