Episode 03

393 25 0
                                    

     " លោកចង់ទៅណ?? "

   ម្ចាស់កាយតូចស្រដីឡើងខណៈដែលជើងបោះជំហាន
យ៉ាងប្រញ៉ាប់ទៅតាមកម្លាំងនៃការទាញដៃរបស់ម្ចាស់កាយខ្ពស់ស្រឡះ នេះតាំងពីចេញពីក្នុងហាងមកគេគិតតែពីទាញដៃឲដើរលឿនមិនគិតសួរនាំអីមួយម៉ាត់ ។

     " ទៅដល់គង់តែដឹងហើយ!! "

   Taehyung ងាកមកបន្លឺសម្លេងប្រាប់ម្ចាស់សំណួរនឹង
ងាកទៅវិញបន្ថែមល្បៀនកាន់តែលឿនជាងមុនតែដោយសារក្នុងផ្សារមានមនុស្សច្រើនហេតុដូចនេះហើយវាពិបាកក្នុងការដើរបន្ទិច ។

      " នាំខ្ញុំមកទីនេះធ្វើអី?? លោកទិញអ្វីជូននរណាមានទេ?? "

    SeokJin សួរខណៈពេលដែលពួកគេបានមកដល់តូបលក់អនុស្សាវុរិ៍ មួយកន្លែង ដៃដែលត្រូវម្ចាស់កាយខ្ពស់
ស្រឡះនោះកាន់ក៏ត្រូវប្រលែងចេញ ម្ចាស់កាយតូចសួរ
សំណួរទាំងមិនមើលមុខTaehyungភ្នែកកំពុងតែសម្លឹងមើលរបស់ដែលដាក់តាំងលក់នោះ  ។

     " ប្រាកដហើយ ខ្ញុំទិញជូនមនុស្សពិសេសម្នាក់ បងជួយរើសឲបន្ទិចបានទេ?? "

Taehyung បន្លឺសម្លេងឡើងមុននឹងងាកសម្លឹងមុខseokJin រួចក៏សម្លឹងមើលវត្ថុបុរាណ
វិញ ។

      " អឹម!! ខ្ញុំគិតថាខ្សែ.ក.នេះស្អាតណាស់ គិតយ៉ាងមិចពេញចិត្តទេ "

       SeokJinមិនបាននិយាយអ្វីគ្រាន់តែក្រឡឹមបន្ទិចនិងចាប់យខ្សែ.ក.ប្រាក់ដែលមានបន្តោងត្បូងពណ៌សតូចមួយ យកមកបង្ហាញឲម្ចាស់មាឌធំមើល ។

     " បើម្ចាស់គេពេញចិត្តហើយ ខ្ញុំអ្នកឲមិនជំទាស់ទេ! អ៊ំខ្ញុំយកអានេះមួយ "

         Taehyung ចាប់យកខ្សែ.ក.ពីSeokjin
ឲទៅអ្នកលក់ , ម្ចាស់កាយតូចមិនយល់នូវអ្វីដែលម្ចាស់មាឌធំនិយាយ '' ម្ចាស់គេពេញចិត្ត'' ចឹងមានតែទិញឲខ្ញុំហើយ តែវាមិនអាចទេខ្ញុំឯណាជាមនុស្សពិសេសរបស់អាក្មេងម្នាក់
នេះទៅ!!!

       " មិនបាច់ឆ្ងល់អ្វីទេ!នេះខ្ញុំឲបងទុកវាឲបានល្អណាដឹងទេ កុំធ្វើឲវាបាត់ណា "

     Taehyung លូកចាប់ដៃអ្នកម្ខាង
ទៀតទម្លាក់កញ្ចប់ដែលច្រកខ្សែ.ក.នោះឲម្ចាស់កាយតូច គេស្រដីឡើងទាំងស្នាមញញឹមទៅអ្នកនៅចំពោះមុខ គេប្រាកដជាដឹងថាSeokJinអាចស្ទាក់ស្ទើរក្នុងការទទួលអំណោយមួយនេះវាជាទឹកចិត្តបន្ទិចបន្ទួលទោះវាមិនមែនរបស់ល្អណាស់ណាតែវាជាអ្វីដែលគេឲទៅដោយចិត្តស្មោះ គេជាមនុស្សដំបូងដែលបានទទួលអ្វីពីខ្លួនផ្ទាល់ គេមិនដែលឲអំណោយដល់នរណាម្នាក់ឡើងអាចនិយាយថាអ្នកនៅចំពោះមុខពិតជាមនុស្សសំខាន់របស់ម្ចាស់កាយ
ខ្ពស់ពិតមែន ។

Owner HeartWhere stories live. Discover now