Episode 04

296 20 1
                                    

    
     ខ្យល់បោកបក់ខ្លាំងគ្រប់ទិសនៃប្រទេសកូរ៉េខាងត្បូងទាំងមូល បង្ករឲដុំទឹកកកដែលធ្លាក់ចុះពីលើផ្ទៃមេឃប្រែក្លាយជាដុំព្រិលតូចនៃការវាយបំបែកនៃកម្លាំងខ្យល់ នេះជាចុងខែវិច្ឆិកាជារដូចរងារ រដូវដែលគ្រប់គ្នារីករាយសប្បាយនៃការលេងព្រិល ពូនធ្វើជាតុក្តាទឹកកក ជិះស្គីនៅលើទឹកកកនិងល្បែងកម្សាន្តផ្សេងទៀត រដូវដែលមនុស្សម្នាក់ចូលចិត្តជាខ្លាំងសូម្បីតែពេលនេះគេក៏កំពុងតែអង្គុយមើលព្រិលធ្លាក់ពាក់កណ្តាលយប់ម្នាក់ឯងហើយវាក៏ឈានចូលថ្ងៃថ្មីផងដែល។

      " ព្រិលធ្លាក់ហើយ ខ្ញុំចូលចិត្តវាណាស់ រដូវដែលខ្ញុំចូលចិត្តបំផុតក៏បានមកដល់ខ្ញុំរង់ចាំយូរខែមកហើយ ប្រសិនបើមានមនុស្សម្នាក់យកព្រិលនោះមកឲខ្ញុំ ខ្ញុំនឹកលោតទៅអោបគេម្នាក់នោះភ្លាម "

ម្ចាស់កាយតូចស្រដីឡើងទាំងស្នាមញញឹម លូកដៃទាញអាវរោមសត្វដែលនៅក្បែរដៃយកមកដណ្តប់លើខ្លួនប្រាណរបស់គេផ្ទាល់ដែលអង្គុយសម្លឹងមើលព្រិលធ្លាក់មិននឿយនាយភ្នែកក៏ទោះបីវារដូវក៏ពិតតែគេពញចិត្តនឹងរដូវនេះខ្លាំងជាងគេក្នុងរដូវចំណោមទាំងបួន គេញញឹមរីករាយបំផុតនៃការបានឃើញព្រិលធ្លាក់ ប្រសិនបើសុខៗមានវត្តមានមនុស្សយកព្រិលមកឲគេមែន ច្បាស់ជាអរ៎ស្លាប់ហើយតែអនិចារវាគ្រាន់តែជាការគិតប៉ុណ្ណោះ ។

       " ខ្ញុំគួរតែដេកឬអត់នែ៎ក!! រវល់តែចាំព្រិលធ្លាក់ភ្លេចដាក់ ខ្ញុំដេកហើយណាព្រិលស្អែកជួបគ្នា "

Jimin ដែលរីករាយនឹងព្រិលធ្លាក់នោះស្រាប់តែនឹកឃើញថាខ្លួនមិនទាន់បានគេង គេងយកដៃអេះក្បាលសើចនឹងខ្លួនឯងតិចៗមុននឹងលើកដៃលាព្រិលហើយបម្រាស់ខ្លួនគេងទាំងមានអាវរោមសត្វដណ្តប់ពីលើ ។

        ព្រឹកថ្ងៃថ្មីក៏ឈានចូលមកដល់ដាស់សតិអារម្មណ៍
មនុស្សគ្រប់គ្នាឲងើយឡើង ព្រិលដែលធ្លាក់កាលពីយប់មិញគ្របដណ្តប់ដោយទឹកកកនៅគ្រប់ទីកន្លែងនានា នៅក្នុងរាជធានីទាំងមូលសម្លឹងទៅជ្រុងណាក៏គ្រប់គ្រងដោយទឹកកកដែល ។

         Seokjinក្រោបពីដំណេកតាមទម្លាប់ចាស់របស់គេ, គេចាកចេញទៅហាងដោយមានអាវក្រៅក្រាស់ល្មមអាចកាត់បន្ថយការងាវ កែវភ្នែកពណ៌ត្នោយសម្លឹងមើលសភាពនៅក្នុងរាជធានីឃើញថាមិនសូវជាមានមនុស្សអ៊ូអរទេតាំងពីរដូវរងារឈាមចូលមកដល់ វាមានភាគតិច
ណាស់ដែលមានអ្នកប្រកបរបររកសុីតាមទម្លាប់ តែចំពោះខ្លួនគេវិញទោះរងាវយ៉ាងណាក៏ត្រូវតែធ្វើការព្រោះគេមានប្អូនៗដែលត្រូវមើលថែផ្គត់ផ្គង់ហូបចុកទៀត បើគេមិនត្រូវច្បាស់ជាត្រូវដាច់បាយហើយ ។

Owner HeartWhere stories live. Discover now