🔞ចំណងស្នេហ៍ភ្លើងតណ្ហា🔥{PART8}

9.7K 528 0
                                    

"ហ្ហឹម"សម្លេងក្រហឹមក្នុងដើម.ករបស់អ្នកកម្លោះដែលកំពុងតែគេងទាំងប្រលែងល្វែងខាងលើចោល ព្រោះតែរឿងកាលពីយប់មិញ ប្រអប់ដៃមាំក្រាស់ក៏លើកទៅញីសក់ខ្លួនឯង
ខ្លាំងៗបែបបណ្តេញការឈឺចាប់ត្រង់ក្បាលចេញ
ខ្លះ

"យើងមកនៅក្នុងបន្ទប់បានយ៉ាងមិច?"Jungkook
បន្លឺឡើងរងូវៗមិនឈប់ ក្រោកឈរពេញកម្ពស់ដើរសម្តៅបន្ទប់ទឹកដោយមិនចាប់អារម្មណ៍នោះទេ ថារាងតូចល្អិតត្រគាកងរខ្ទើតកំពុងតែឈរមុជ ទឹកផ្កាឈូក

"ងាប់ហើយ ស្អាតណាស់"Jungkookបន្លឺឡើងទាំងលេបទឹកមាត់ក្អឹកៗ សម្លឹងមើលដងខ្លួនគេទាំងមើលឡើងចង់ស្វាងស្រាកាលពីយប់មិញ

"ហ្ហើយ!មើលស្អីឯង?"Taeភ្ញាក់ឡើងញ័រខ្លួន ពេលដែលបែរខ្លួនមក ក៏ឃើញអ្នកកម្លោះឈរ មើលខ្លួនទាំងលេបទឹកមាត់ដូវមនុស្សរោគចិត្តមិនខុស

"ឯងមានស្អីឱ្យយើងមើល?"Jungkookតបគេវិញ គម្រោះគម្រើយតាមទម្លាប់ តែភ្នែកទាំងគូក៏ ប្រទាក់នឹងស្នាមធ្មេញនឹងស្នាមក្រហមក្រម៉ៅនៅឡើងពាសពេញកញ្ចឹង.កគេ ហើយថែមទាំងធ្លោយមានដល់ដើមទ្រូងទៀតផង

"អា..ឯងគង់តែដឹងគ្នាជាមួយយើងទេ ចាំទុក"Tae
ទាញកន្សែងមករុំខ្លួនយ៉ាងលឿន សម្លក់គេឡើងចង់លៀនគ្រាប់ភ្នែកចេញក្រៅ

"យ៉ាងមិច?ចង់ធ្វើអីយើង?"Jungkookលើកដៃ ទៅច្រានរាងតូចល្អិតចូលក្នុងបន្ទប់ទឹកវិញ ដោយ ដៃម្ខាងទៀតក៏លូកទៅបិទទ្វារបន្ទប់ជិតឈឹង

"នែ!យើងជាមនុស្សប្រុស មិនមែនស្រីទេ ឯងជាអ្នកនិយាយថាឯងមិនចូលចិត្តមនុស្សប្រុសទេ" Taeប្រឹងថយទៅក្រោយរហូតដល់ទល់ខ្នងនឹងបង្គាន់ដៃលុបមុខ បិទភ្នែកជិតឈឹងដកដង្ហើមញាប់ ស្អេក ពេលដែលខ្យល់ដង្ហើមក្តៅគគុករបស់គេប៉ះនឹងកញ្ចឹង.កខ្លួន

"ហាសហា ឯងភ័យឡើងញ័រអស់ហើយ"សម្លេងសើចក្អាកក្អាយរបស់គេបន្លឺឡើងខណៈដែលអ្នក ម្ខាងទៀតកំពុងតែភ័យឡើងដកដង្ហើមសឹងមិនដល់គ្នា

"សើចស្អី?លែងយើង"Taeស្រែកដាក់គេវិញ ទាំងខាំមាត់សម្លក់គេមិនដាក់ភ្នែក តែក៏រាងសប្បាយចិត្តពេលដែលឃើញគេសើចបែបនេះ មើលទៅប្រហែលជាគេភ្លេចខ្លួនហើយមើលទៅ

Jungkookរហ័សធ្វើខ្លួនធម្មតាវិញ ដកខ្លួនចេញ បើកផ្លូវឱ្យគេចេញទៅទាំងមុខរាបស្មើ ចេះភ្លេចខ្លួនទៅកើតថាខ្លួននៅខឹងនិងគេមិនទាន់បាត់ នោះទេចំពោះរឿងម្សិលមិញ គេខំធ្វើបបរឱ្យអស់ពីចិត្តពីថ្លើមតែគេបែរជាក្រវាសដោយមិន ក្រែងចិត្តអ្វីបន្តិចសោះ

"ឆ្គួតទេដឹង?"Taeបន្លឺឡើងក្នុងចិត្ត ទាំងអេះក្បាលខ្វោកៗ ងើយឆ្ងល់នឹងកាយវិការរបស់គេ

{SKIP}

អ្វីៗគឺដូចអ្នកកម្លោះគិតមុននេះទាំងអស់ គេមិននិយាយឬមើលមុខរាងតូចល្អិតបន្តិចសោះ ទាំងដែលនេះជាថ្ងៃអាទិត្យសាលាមិនអនុញ្ញាតិឱ្យសិស្សចេញទៅណាផ្តេសផ្តាសនោះទេ ចឹងហើយពួកគេត្រូវនៅតែ2នាក់ តែJungkook បែរជាអង្គុយដាក់កាសនឹងត្រចៀកលេងទូរស័ព្ទ ដោយមិនខ្វល់ពីអ្នកនៅរួមបន្ទប់បន្តិចសោះ

"ឯង..ខឹងយើងមិនទាន់បាត់ទៀតហ្ហេស?"Tae ស្ទុះមកឈរស្ទាក់ផ្លូវគេមិនឱ្យដើរទៅលើគ្រែទាន់
ទាំងពីចេញគេចេញពីបន្ទប់ទឹកមក គេមិននិយាយ រកខ្លួនសូន្បីតែមួយម៉ាត់តែមុខក៏គេមិនមើលផង

"...."Jungkookមិនមាត់ ដើរប្រុងនឹងជៀសគេតែក៏ស្ទាក់ម្តងទៀត

"ឈប់ខឹងយើងទៅណា យើងនៅមិនសុខទេ ពេលឯងធ្វើហីៗដាក់យើងបែបនេះ"Taeចាប់ដៃគេអង្រួនតិចៗ ទទួលស្គាល់ថាគេម្នាក់នេះមាត់ អាក្រក់មិនសូវចូលចិត្តនិយាយច្រើនតែបើគេមិននិយាយមួយម៉ាត់បែបនេះ អ្នកណាទៅនៅខុសទៅ?

          TO BE CONTINUED....🙏♥️

💕RxSääää🌸

🔞ចំណងស្នេហ៍ភ្លើងតណ្ហា🔥 ( Complete ✅ )Where stories live. Discover now