PART33:ស្នាមថេីបនៅកណ្តាលវូងមនុស្ស

6.9K 413 8
                                    

"យកទៅទុកក្នុងឡាន"Jungkookផ្តាំទៅបុគ្គលិកម្តងទៀតជាលេីកចុងក្រោយ ក្រសែភ្នែកឆ្លាសវៃក៏ក្រឡេកមេីលជុំវិញខ្លួនបន្តិចទៀតដេីម្បីឱ្យប្រកដថាគេលែងត្រូវការអ្វីទៀត ទេីបគេងាកមុខទៅមេីលរាងតូចដែលសុំទៅអង្គុយលេីសាឡុងមុននេះ តែពេលងាកទៅគេគេងទន់.កនៅលេីសាឡុងបាត់ទៅហេីយ

Jungkookក្រវីក្បាលតិចៗនឹងចរឹកល្មោភគេងរបស់គេ បោះជំហានដេីរទៅរកគេ ប៉ុន្តែដោយសារតែឃេីញ.កគេវិសនឹងងាកទៅម្ខាងព្រោះតែគេងោក ទេីបអ្នកកម្លោះស្ទុះរត់ទៅយកដៃទៅទ្រក្បាលគេពីក្រោមមិនឱ្យងោកចុះទាន់

"ហ្ហឹម"Taeសន្សឹមៗបេីកភ្នែកឡេីងវិញពេលដែលខ្លួនអាចដឹងបានថាមានមនុស្សនៅជិតខ្លួន រាងតូចស្ទុះក្រោកឈរ យ៉ាងលឿនពេលដែលឃេីញគេកំពុងមេីលមកខ្លួនមិនដាក់ ភ្នែក ភ្ញាក់សឹងស្លាប់ទៅហេីយអាប្រុសសម្អុយនេះ

"ក្រោកក៏ល្អហេីយ ឃ្លានឫនៅ?"Jungkookលេីកចញ្ចេីម សួរអ្នកឈរក្បែរដេីមដៃ គេក៏ងក់ក្បាលញាប់ស្អេក ប្រហែលជាឃ្លានណាស់ហេីយមេីលទៅ

Jungkookបណ្តេីរគេចេញទៅវិញដេីរសម្តៅទៅហាងអាហារដែលទទួលការគាំទ្រជាងគេនៅទីក្រុងសេអ៊ូ សូម្បីតែរាងតូចម្នាក់នេះក៏ប្រហែលជាស្គាល់ដែលមេីលទៅ

"ហាងនឹងថ្លៃណាស់ មេីលលុយសិនទៅ"Taeទាញដៃគេអង្រួនតិចៗ បែបមិនទាន់ចង់ឱ្យគេដេីរចូល គេមិនតបរួចក៏កន្ទ្រាក់ដៃស្រឡូនទាញមកអឹបនឹងទ្រូងវិញ រួចក៏នាំគេដេីរចូលទៅខាងក្នុង បេីនៅនិយាយជាមួយគេនឹងនៅបែកអូរហូរស្ទឹងមិនទៅណាទេ

ចំណាយពេលរាងយូរដែលទម្រាំពួកគេញ៉ំាអាហាររួចរាល់ ព្រោះតែពួកគេសុទ្ធតែឃ្លាន ប៉ុន្តែអ្នកកម្លោះញ៉ំាមិនដល់ Taeនោះទេ គឺគេពួយយកៗតែម្តង បេីញ៉ំាម្លឹងៗសមតែឱ្យគេអ្នកចេញលុយទេីបល្អ

នៅតាមផ្លូវជិះម៉ូតូទៅផ្ទះវិញ ពួកគេក៏នាំគ្នានិយាយពីនេះពីនោះជាហូរហែរមិនដឹងជានិយាយអ្វីខ្លះនោះទេ ម្យ៉ាងដោយសារតែឮរាងតូចរអ៊ូថាងងុយទេីបអ្នកកម្លោះចេះតែបន្លប់គេនិយាយកុំឱ្យគេគេងលេីម៉ូតូ វីវរគេងៗធ្លាក់បាត់គិតយ៉ាងមិច??

៚ក្រាក៚

"ហត់ណាស់!!!!"គ្រាន់តែមកដល់បន្ទប់ភ្លាមរាងតូចច្រឡឹងក៏ទម្លាក់ខ្លួនទៅលេីពូកបិទភ្នែកប្រុងនឹងសំងំគេងតែភ្លាមៗ នោះអ្នកកម្លោះក៏ហក់មកសង្គ្រុបពីលេី ធ្វេីឱ្យត្របកភ្នែកដែលប្រុងមឹងបិទត្រូវបេីកឡេីងមកមេីលគេដោយខានមិនបាន

🔞ចំណងស្នេហ៍ភ្លើងតណ្ហា🔥 ( Complete ✅ )Onde histórias criam vida. Descubra agora