ទម្រាំតែអ្នកកម្លោះលួងលោមរាងតូចរហូតដល់គេស្ងប់អារម្មណ៍លែងយំ លែងរករឿងគេចុះទន់ខ្លាំងណាស់ដឹងទេ?សម្តីផ្អែមផង អោបផង អីផង តែពេលគេបាត់យំគេក៏គេងលក់ទាំងដៃនៅអោបរាងក្រាស់ជាប់ អ្នកកម្លោះអង្អែលសក់អ្នកគេងអោបខ្លួនថ្នមៗ សម្លឹងរង្វង់ភ្នែកដែលហេីមស្ពីងព្រោះតែគេយំយូរពេក លួងយ៉ាងមិចក៏មិនបាត់ដែល នឹកស្មានមិនដល់នោះទេថាគេពិបាកលួងម្លឹងៗ
"សឺត"Jungkookអោនទៅថេីបថ្ងាសគេថ្នមៗ រួចក៏ដកខ្លួនចេញពីគេយឺតៗ ប្រុងនឹងដេីរចូលបន្ទប់ទឹកតែក៏ប្រទាក់ភ្នែកនឹងសៀវភៅដែលនាងតូចឱ្យខ្លួន
Jungkookប្តូរទិសដៅដេីរទៅចាប់យកសៀវភៅនោះមកកាន់នឹងដៃ បេីកមេីលមួយៗទាំងទឹកមុខរាបស្មេីដដែល
អ្នកកម្លោះក្រវីក្បាលតិចៗ មុននឹងដាក់សៀវភៅនោះនៅកន្លែងដេីមវិញ រួចក៏ដេីរចូលបន្ទប់ទឹកបាត់រាងក្រាស់បោះជំហានចេញពីបន្ទប់ទឹកវិញទាំងរុំកន្សែងត្រឹមចង្កេះ ប្រលែងល្វែងខាងលេីបង្អួចសាច់ដុំកង់ៗរបស់ខ្លួនទាំងដៃហាប់ណែនកំពុងតែញីសក់ដែលសេីមនោះតិចៗ ក្រឡេកមកមេីលរាងតូចដែលគេងលេីគ្រែឯណោះវិញ កំពុងតែសោយសុខក្នុងការគេងមិនស្ទេីរនោះទេ មិនដឹងថាគេយល់សប្តិឃេីញអ្វីនោះទេបានញញឹមញញែមមិនឈប់បែបនេះ
"ក្រោកៗ យល់សប្តិឃេីញស្អីបានញញឹមដល់ខាងក្រៅ?" Jungkookស្ទុះវឹងដេីរទៅដាស់គេឱ្យភ្ញាក់ ព្រោះតែខ្លាចគេយល់សប្តិឃេីញអ្នកណាផ្សេងក្រៅពីខ្លួន មិនបានជាដាច់ខាត មិនថានៅឯណាទេTaeត្រូវឃេីញតែខ្លួនម្នាក់គត់
"ហ្ហឹម!!!!Jungដាស់ធ្វេីអីទៅ?យល់សប្តិល្អផង"Taeលេីក ដៃទៅអេះក្បាលតិចៗ ទាំងស្ងាបមិនឈប់ មនុស្សកំពុងតែគេងលក់ស្រួលផង ចេះមកដាស់កាត់យល់សប្តិទៅកេីត យ៉ាប់មែន!!!!!!
"យល់សប្តិឃេីញស្អី?បានថាល្អ"Jungkookជម្រិតសួរចម្លេីយទាំងគេសឹងតែអង្គុយសឹងមិនជាប់នៅលេីគ្រែទៅហេីយ តែក៏ត្រូវតែទ្រាំសិនទេីបបាន
"គឺឃេីញថាបានញ៊ាំរបស់ឆ្ងាញ់ៗនោះអី"Taeងាកមុខទៅ ស្ញេញដាក់គេទាំងនៅមិនទាន់បេីកភ្នែករួចនៅឡេីយ យកដៃមកញីភ្នែកតិចៗទេីបបេីកភ្នែកមេីលអ្នកម្ខាងទៀត បាន
VOUS LISEZ
🔞ចំណងស្នេហ៍ភ្លើងតណ្ហា🔥 ( Complete ✅ )
Roman d'amourពួកគេត្រឹមជាមនុស្សដែលស្គាល់គ្នាតែមិនជិតដិត តែត្រឹមតែមួយពប្រិចភ្នែកពួកគេក៏ក្លាយជាមនុស្សដែលស្និតស្នាលជាខ្លាំង ដោយសារតែម្នាក់មានមនុស្សជាទីស្រឡាញ់រួចទៅហើយ ហើយចំណែកឯម្នាក់ទៀតតែងតែអះអាងថាខ្លួនចូលចិត្តមនុស្សស្រីមិនមែនមនុស្សប្រុស ទាំងដែលគេនិយាយខុសពីចិត្តទាំ...