"ហុឹស"Jungkookសើចដើម.កបន្តិច រួចក៏ដើរ សម្តៅលើកៅអីមួយនៅក្នុងបន្ទប់ ក្រោមការ ងើយឆ្ងល់របស់រាងតូចល្អិតដែលដើរតាមគេកកិត ពីក្រោយនោះ
"មិចក៏មិនលាងរបួសឱ្យយើង?នៅឈរនឹងហើយ ឬក៏ចង់ធ្វើអ្វីផ្សេងវិញជាមួយយើងវិញ?"ស្របនឹង សម្តីJungkookក៏លើកចញ្ចើមម្ខាងសួរគេ ទាញដៃគេឱ្យចូលមកកាន់តែកៀក
"អត់ទេៗ យើងលាងរបួសឱ្យ"Taeទាញដៃគេ ចេញពីដៃខ្លួនវិញ ឈានជើងប្រុងនឹងរត់ទៅយក ប្រដាប់លាងរបួសតែ...
"អូយយយ"Taeបន្លឺឡើងតិចៗតែត្រចៀកវាងវៃក៏ចាប់បានពីសម្លេងខ្លួន អ្នកកម្លោះក្រោកឈរ ពេញកម្ពស់រួចក៏ដើរសម្តៅទៅរកអ្នកដែលស្រែក មុននេះ
"នៅឈឺមិចក៏មិនប្រាប់យើង?"Jungkookអោនទៅលើកបីគេឡើង បន្ទោសឱ្យគេឡាយឡំនឹងការបារម្ភ តែទឹកមុខសោះកក្រោះគ្មានអារម្មណ៍ក៏បិទបាំងការបារម្ភមិនឱ្យឃើញទាល់តែសោះ
"យើងមិនចង់រំខានឯង"Taeតបគេវិញ ប្រឹងឡើង រឹងខ្លួនពេលដែលគេយកខ្លួនមកអង្គុយលើភ្លៅ
"មិនចង់រំខានរបៀបដើរគេចមុខនឹងហ្ហេស?" Jungkookថាឱ្យគេចំៗមិនបញ្ឆិត មួយព្រឹក ហើយដែលគេដើរគេចមុខពីខ្លួន ចុះអ្នកណាទៅឈ្នះដើរតាមរហូតនោះ
"មិន..មិនបានគេចមុខទេ"Taeប្រកែកវិញយ៉ាង លឿន រហ័សខ្ជិបមាត់ចូលគ្នាព្រោះតែឃើញក្រសែភ្នែកមិនពេញចិត្តរបស់គេ
"បើនៅឈឺឯងគួរតែប្រាប់យើង មិនមែនមិនមាត់ មួយម៉ាត់ចឹងទេ ឯងក៏ដឹងថាពួកយើងមិនមែនដូច មុន យើងមិនចង់ឱ្យគេថាឱ្យយើងជាមនុស្សគ្មានការទទួលខុសត្រូវ"Jungkookនិយាយបណ្តើរទាំងដៃនៅច្របាច់ឈ្លីចង្កេះតូចថ្នមៗ ដល់ថ្នាក់គេស្មានមិនដល់នោះទេថាគេពូកែថ្នមម្លឹងៗ
"យើងមានបានថាអីមកពីណា?អូយយយ!តែឯងធ្វើបែបនេះស្រួលខ្លួនណាស់"Taeបិទភ្នែកញញឹមចេញមកទាំងមិនដឹងខ្លួន សឹងតែគេងលក់ព្រោះតែការឈ្លីរបស់គេទៅហើយ
"បើឯងប្រាប់យើងតាំងពីដំបូង យើងធ្វើឱ្យយូរ ហើយមិនមែនទុកឱ្យឯងដើរដូចអ្នកពិការទេ" Jungkookសើយអាវគេឡើងបន្តិច ដាក់ដៃអឹប នឹងចង្កេះខាងក្រោយរបស់គេដើម្បីឱ្យគេធូរស្រាលបានខ្លះ
"ចាំបាច់ប៉ះដែល?"Taeព្រឺសម្បុរខ្ញាកៗពេលដែលដៃគេប៉ះនឹងខ្នងរបស់ខ្លួន ទទួលដឹងថាបាត ដៃមួយនេះពិតជាអាចធ្វើឱ្យខ្លួនទន់តាមការ បំបោសអង្អែលរបស់គេបាន
"អៀនស្អី?យប់មិញយើងប៉ះច្រើនជាងនឹងផង"
Jungkookលួចញញឹមចុងមាត់តិចៗ ពេលដែល ភ្នែករបស់ខ្លួនប្រទាក់នឹងស្នាមក្រហមដុំនៅពី ក្រោយ.ករបស់គេ"អ្នកណាថាយើងអៀន?យើងគ្រាន់តែមិនទម្លាប់ឱ្យគេមកប៉ះផ្តេសផ្តាស"Taeតបគេវិញដោយមិន ភ្លេចងាកមុខមកមើលគេ
"ចឹងក៏ទម្លាប់ទៅ ព្រោះយើងមិនមែនគេ" Jungkookញាក់ចញ្ចើមម្ខាងដាក់គេ រិទ្ធិខ្លួនគេ ចូលមកកាន់តែកៀកនឹងខ្លួន
បបូរមាត់ស្តើងមានមន្តស្នេហ៍របស់អ្នកកម្លោះសន្សឹមៗអោនទៅរកបបូរមាត់តូចរបស់រាងតូច ល្អិតយឺតៗរហូតដល់អឹបជាប់គ្នា ត្របកភ្នែករបស់ Taeក៏បិទចុះ សំងំឱ្យគេប៉ះពាល់បបូរមាត់ដោយ មិនប្រកែកមួយម៉ាត់
"អូយយ"Jungkookបន្លឺឡើងតិចៗ ដកបបូរមាត់ ចេញមកវិញ ពេលដែលឈឺចាប់ត្រង់មុខរបួស របស់ខ្លួន
"យើ..យើងលាងរបួសឱ្យឯង"Taeដកខ្លួនចេញពីភ្លៅគេវិញ ដើរទៅយកប្រអប់ថ្នាំមកលាបឱ្យគេ
"ខ្វះពេលឈឺមែនទេ?ចង្រៃយ៍អើយយយ"អ្នកកម្លោះបន្លឺឡើងក្នុងចិត្ត នេះបើខ្លួនមិនឈឺមាត់ទេណា Taeច្បាស់ជាចប់របស់ខ្លួនមួយដងទៀតជាមិនខានទេ
TO BE CONTINUED....🙏🏻♥️
💕RxSääää🌸
YOU ARE READING
🔞ចំណងស្នេហ៍ភ្លើងតណ្ហា🔥 ( Complete ✅ )
Romanceពួកគេត្រឹមជាមនុស្សដែលស្គាល់គ្នាតែមិនជិតដិត តែត្រឹមតែមួយពប្រិចភ្នែកពួកគេក៏ក្លាយជាមនុស្សដែលស្និតស្នាលជាខ្លាំង ដោយសារតែម្នាក់មានមនុស្សជាទីស្រឡាញ់រួចទៅហើយ ហើយចំណែកឯម្នាក់ទៀតតែងតែអះអាងថាខ្លួនចូលចិត្តមនុស្សស្រីមិនមែនមនុស្សប្រុស ទាំងដែលគេនិយាយខុសពីចិត្តទាំ...