ភាគទី40:យើងវៃមូស

6K 413 5
                                    

    បន្ទាប់ពីចំណាយពេលញ៉ោះគ្នាចុះឡើងៗអស់ពេលជាយូរ កម្លោះទាំងពីរក៏ដើរចុះពីបន្ទប់ស្នាក់របស់ពួកគេដើរមកទន្ទឹមគ្នា Tae ដើរអោបកាតាបតូចមួយជាប់ទ្រូង ចំណែកឯ Jungkook វិញគឺយួរវ៉ាលីធំមួយចុះមក នាយតូចដើរតាមអ្នកកម្លោះត្រឹកៗដូចកូនក្មេងដើរតាមប៉ាអញ្ចឹង ពេលក្រឡេកមើលគេពេលណា Jungkook ក៏ក្រវីក្បាលលើកនិង កាតាបតូចមួយសោះគេធ្វើដូចជាលើកមាសដប់តោនអញ្ចឹង ។

« ចាំត្រង់នេះហើយ យើងមកឥឡូវហើយ » និយាយចប់ អ្នកកម្លោះក៏ដើរទៅយកឡានទំនើបដែលគេទើបតែទាក់ទងទៅកូនចៅឱ្យយកមកទុកម្សិលមិញនេះ ព្រោះគេមិនចង់បើកម៉ូតូទៅ ជិះឡានទៅវាក៏ស្រួលជាងទៀត ។
Jungkook លើកវ៉ាលីមកដាក់ក្រោយគូទឡាន រួចក៏ប្រញាប់ជិះចេញទៅរករាងតូចយ៉ាងលឿន ។

« ឡើងមក Tae » Jungkook សកដៃទៅរុញទ្វារបើកចាំគេឱ្យឡើងមក ប៉ុន្តែគេបែរជារារែកមិនឡើងមកទៅវិញ ទាល់តែ Jungkook គម្រាមថារំលោភទើបគេព្រមឡើងទាំងឆ្ងល់មិនទាន់បាត់ ។

« ឯងយកឡានអ្នកណាមក?? » Tae ពាក់ខ្សែក្រវ៉ាត់ឡានជាមុន រួចទើបងាកមុខទៅសួរ Jungkook តាមក្រោយ នាយលូកដៃទៅបើកម៉ាសុីនត្រជាក់បន្តិច រួចទើបតបទៅរាងតូចវិញ ។

« ឡានយើង » គិតហើយគិត ប្រុសម្នាក់នេះ ១០០% គឺច្បាស់ជាឆ្លើយអញ្ចឹងជាមិនខាន ឥឡូវឃើញទេ?? ចម្លើយគឺឡានយើង ពិតជាមានន័យណាស់ ។

« ឯងកូនអ្នកមានមែនទេ?? យើងឃើញឡាននេះទើបនិងចេញតើ តម្លៃវាក៏មិនថោកដែរ » រាងតូច សម្រួលអារម្មណ៍ឱ្យបានស្រួលវិញ អើតមុខទៅយកឆ្នាំងសាកនៅខាងក្រោយឡានមកដើម្បីចង់សាកថ្មទូរស័ព្ទ ឆ្លៀតពេលញេហុចឱ្យដល់កន្លែង Jungkook ក៏រវាសរវៃលោរមុខមកថើបថ្ពាល់គេមួយដង្ហើម ។

« យើងកូនម៉ាក់យើង » បន្ទាប់ពីដកបបូរមាត់ចេញវិញ នាយកម្លោះក៏តបទៅវិញ ងាកមុខមកផ្តោតអារម្មណ៍លើការបើកបររបស់ខ្លួន ដោយទុកឱ្យរាងតូចអៀនផងខឹងផងក្តៅក្រហាយម្នាក់ឯង ។

« ដឹងហើយ » Tae សម្លក់មុខគេបន្តិច រួចក៏ទាញសៀវភៅប្រលោមលោកមកអានបន្លប់អក្សុកអីបែបនិង តែពេលអានសុខៗ Jungkook ក៏ហុចកាសឱ្យគេមួយចំហៀង ខណៈដែលភ្នែកនៅសម្លឹងមើលផ្លូវនៅឡើយ Tae សកដៃទៅទទួលកាសពីគេ យកមកសកនិងត្រចៀក រួចទើបដឹងថាគេចង់ឱ្យខ្លួនស្តាប់បទចម្រៀង ។ នៅជាមួយគ្នាយូរទៅពួកគេអាចយល់ពីគ្នាបានច្រើនឡើងៗ ទោះជាមិនសូវនិយាយស្តីក៏ពួកគេអាចដឹងពីន័យ អត្ថន័យដែលពួកគេកំពុងតែផ្តោតបានដូចគ្នា ។

🔞ចំណងស្នេហ៍ភ្លើងតណ្ហា🔥 ( Complete ✅ )Where stories live. Discover now