Episode 01: គេត្រឡប់មកវិញ

1.7K 68 6
                                    

ម៉ោងចេញលេង!!!

បន្ទប់ធំទូលាយប្រដាប់ដោយរបស់របរសម្រាប់ក្មេងលេងជាច្រេីន ចាក់ជាគំនរ ធម្មតាទេឱ្យតែសាលាមតេយ្យលំដាប់កូនអ្នកមានកូនសេដ្ឋីអីហ្នឹងតែងតែមាន បន្ទប់ក្មេងលេង បន្ទប់គេង បន្ទប់រៀន កន្លែងញាំអាហារនៅដោយឡែកៗពីគ្នា និងមានគ្រូៗនៅចាំមេីលគ្រប់ពេល។

ក្មេងស្រីអាយុប្រហែល5ឆ្នាំអង្គុយលេងជាមួយនឹងតុក្កតាខ្លាឃ្មុំពណ៌ផ្កាឈូកមានរោមធ្វេីពីរសរសៃអំបោះរបស់នាងទាំងញញឹមញញែមម្នាក់ឯងហាក់ដូចមិនខ្វល់នឹងសំឡេងចេកចាចរបស់ក្មេងដទៃដែលកំពុងប្រឡែងគ្នាសោះ កែវភ្នែកភ្លឺថ្លាបីដូចជាតំណក់ទឹក សក់ទង់ដែងរួញខាងចុងតិចៗ បបូរមាត់តូចៗដូចគំនូរ និយាយឱ្យចំកូនគេគឺល្អឥតខ្ចោះតាំងពីកំណេីតតែម្ដង-_-

ធម្មជាតិកេីតមកតម្រូវឱ្យ នាងមានគ្រប់យ៉ាង ស្អាត ឆ្លាត ថែមទាំងជាកូនស្រីតែមួយគត់របស់មហាសេដ្ឋីជួរមុខលំដាប់ប្រទេសទៀត តែជាអកុសលនាងតូចមានជម្ងឺប្រចាំកាយជាប់មកជាមួយ ដែលជាហេតុនាំឱ្យអ្នកដែលជាម្តាយត្រូវស្លាប់នៅពេលដែលនាងចាប់ឃេីញពន្លឺថ្ងៃ។

ជម្ងឺមួយនេះធ្វេីឱ្យនាងទន់ខ្សោយខុសពីក្មេងទូទៅ ឆាប់ភ័យ ឆាប់ខ្លាច ពេលជម្ងឺធ្វេីទុកម្ដងៗដង្ហេីមដង្ហក់សឹងតែមិនដល់គ្នា ធ្វេីឱ្យនាងល្អិតម្នាក់នេះឯកា គ្មានមិត្តភក្តិណាចង់រាប់រកនាងនោះទេ ព្រោះគេខ្លាចថាឆ្លងជម្ងឺចម្លែកនេះពីនាង ។

ច្បាស់ជាឆ្ងល់ហេីយថាហេតុអីឪពុកជាមហាសេដ្ឋីមិចមិនយកកូនស្រីទៅព្យាបាលជម្ងឺ ???
ដូចដែលដឹងស្រាប់Jeon Jungkook វ័យ30ផ្លាយ ដែលល្បីថាជាមហាសេដ្ឋីពោះម៉ាយកូនមួយម្នាក់នេះយ៉ាងមិចខ្លះ!!! នាមជាមហាសេដ្ឋីមិនមែនអង្គុយស្ងៀមៗបានលុយស្រួលៗឯណា ។

បន្ទុកជាច្រេីនត្រូវធ្លាក់មកលេីគេទាំងស្រុងណាត្រូវគ្រប់គ្រងក្រុមហ៊ុនផ្ទាល់ខ្លួន ណាក្រុមហ៊ុនដែលប៉ាគេប្រគល់ឱ្យក្រោយគាត់ធ្លាក់ខ្លួនពិការ នៅមានក្រុមហ៊ុនសាខាក្រៅប្រទេសទៀត កូនស្រីម្នាក់នេះជាដួងកែវភ្នែកតែមួយគត់របស់គេ ទោះអស់ប៉ុន្មានក៏កម្លោះពោះម៉ាយហ៊ានចំណាយ ក៏ប៉ុន្តែគ្មានមន្ទីរពេទ្យណាអាចព្យាបាលជម្ងឺមួយនេះបានឡេីយ មានត្រឹមតែថ្នាំលេបប្រចាំថ្ងៃនិងថ្នាំសម្រាប់បាញ់បញ្ចូលខ្យល់រាល់ពេលដែលវារេីឡេីងម្តងៗតែប៉ុណ្ណោះ!!!

ដំបៅស្នេហ៍ចាស់Where stories live. Discover now