@មុននេះបន្តិច
គ្រាន់តែនាងល្អិតនោះចេញផុតបានបន្តិច អ្នកគ្រូក្រមុំប្រញាប់អូសដៃមិត្តសម្លាញ់មកកន្លែងរាងស្ងាត់ ដេីម្បីស្រួលនិយាយគ្នាឱ្យដឹងរឿង...
" Chae...ឯងមានរឿងអី? " Tae ចាប់ផ្តើមនិយាយមុន នេះអូសគ្នាមកទីណាត់ទីណែង មិនដឹងក្បាលមិនដឹងកន្ទុយអីសោះហេីយ
" យេីងសួរឯងដូចឆោតទៅចុះTae ឯងធ្វេីភ្លេីឬល្ងង់ឱ្យប្រាកដ " Chaehee បញ្ឈប់ដំណើរងាកមុខសួរ
" យេីងនឹងហេស៎ ធ្វើភ្លេី!? រឿងអី !? " រាងស្តើងលេីកម្រាមដៃចង្អុលខ្លួនឯង ទាំងទឹកមុខមិនយល់សាច់ការដដែល
" Joen Habin ជាកូនស្រីរបស់Joen Jungkook និងប្រពន្ធរបស់គេដែលរៀបការចោលឯងហ្នឹងហើយ " នាងនិយាយរៀបរាប់មួយៗ ច្បាស់ៗ ដឹងថាមិត្តខ្លួនពិបាកទទួលយករឿងនេះ តែបេីជ្រុលជាចឹងទៅហេីយបណ្តោយតាមហ្នឹងទៅខ្ជិលគិតច្រើន ។
ចំណែកTae ដូចជាមិនប្រតិកម្មនឹងចម្លេីយអំប្បាញ់មិញអីបន្តិចសោះ បានត្រឹមតែនៅស្ងៀមមួយសន្ទុះទេីបគេនិយាយឡេីង
" ទោះជាកូនស្រីរបស់Jungkook ក៏គ្មានរឿងអីដែលត្រូវពាក់ព័ន្ធនឹងក្មេងមិនដឹងអីនោះដែរ ណាមួយរឿងរវាងយេីងនឹងគេវាបានចប់យូរណាស់ហេីយ " បញ្ចប់ប្រយោគតែប៉ុណ្ណេះនាយបែរខ្នងយឺតៗចេញពីទីនោះ រឿងខ្លះមិនបាច់បកស្រាយគឺជាជម្រើសល្អបំផុត។ ដេីរមិនបានប៉ុន្មានជំហានផងក៏ត្រូវទុចដំណេីរនឹងសម្លេងដែលស្រែកមកពីក្រោយខ្នង។
" ប្រាដកឬអត់?? ថាឯងអាចកាត់ចិត្តពីគេបានកុំកុហកខ្លួនឯងអី Kim Taehyung.........!!! "
កាយស្តេីងដូចជាមនុស្សស្រីបិទភ្នែកដកដង្ហេីមចូលមួយឃូសចូលក្នុងសួតបន្តិច។ ជំហានស្រាលខ្ញេីកដូចជាសំឡីកប្បាស ឈានមួយៗរហូតមកដល់ខាងក្រៅរបងសាលាមតេយ្យ ដៃរុញបន្ទះកញ្ចក់មូលថ្លាដែលមានដងនោះឡេីងលេី ដេីម្បីងាយស្រួលក្នុងការមេីលអ្វីៗ ដែលនៅក្បែរនេះ។ បន្តិចក្រោយមកមានឡានTaxi មួយគ្រឿងមកឈប់អែបនឹងកន្លែងដែលគេឈរ អស់ពេលមួយសន្ទុះនោះ ។
Taehyungសម្រាច់ចិត្តឡេីងTaxi ដេីម្បីជិះទៅគោលដៅបន្ទាប់។ ខួរក្បាលរបស់គេពេលនេះកំពុងតែគិតពីប្រយោគដែលChaehee ស្រែកសួរគេមុននេះ ។ នាងនិយាយត្រូវណាស់! គេក៏មិនយល់ពីខ្លួនឯងដូចគ្នា ចាប់តាំងពីថ្ងៃដែលគេមកដល់សេអ៊ូលវិញភ្លាមអតីតកាលចាស់ៗហាក់ជ្រៀតចូលក្នុងខួរក្បាលមួយនេះឥតឈប់ឈរ ។រាងស្ដេីងទទួលស្គាល់ បេីទោះបីអ្នកម្ខាងទៀតគេអស់ចិត្ត អស់ក្ដីស្រលាញ់ហេីយក៏ដោយ ក៏Taehyung ម្នាក់នេះនឹងនៅចងចាំរាល់អនុស្សាវរីយ៍ល្អៗដែលគេធ្លាប់មានជាមួយJungkookទាំងប៉ុន្មានឱ្យបានល្អបំផុត។
YOU ARE READING
ដំបៅស្នេហ៍ចាស់
Romanceរឿងរ៉ាវគ្រប់យ៉ាងវាបានបញ្ចប់ទៅ ដោយមិនបានព្រៀងទុក គ្មាននរណាអាចស្មានដឹងថាមានថ្ងៃនេះឡេីយសូម្បីតែលោក ហេីយនិងខ្ញុំ អ្វីៗព្រហ្មលិខិតជាអ្នកកំណត់ គឺកំណត់ឱ្យពួកយេីងលែងមាននិស្ស័យនឹងគ្នាតទៅទៀត! រយៈពេល5មកឆ្នាំនេះ បងឈឺចាប់លេីសអូនរាប់រយដង ប្រៀបដូចយមរាជមកឆក់យកជីវិ...