Jin Scene
ថ្ងៃចុងសប្តាហ៍បែបនេះហាងរបស់Jin មានភ្ញៀវរាងច្រេីនខុសថ្ងៃធម្មតា រត់តុតែម្នាក់ឯង ហត់សឹងស្លាប់ទៅហើយ តែចេះសំណាងល្អដែលបានJimin មកជួយ
" Hyung ហា៎... កុំគំរិះពេកជួលក្មេងម្នាក់មកជួយរត់តុទៅ ម្នាក់ឯងបែបនេះរត់ទៅមកៗ គ្រាន់តែឃេីញណា...ខ្ញុំណេះចង់ខ្យល់គមុនហេីយ " គ្រាន់តែរាងស្ងាត់ភ្ញៀវបន្តិចJiminចាប់ផ្តេីមនិយាយ
Jin គ្រវីក្បាលសេីចហួសចិត្ត ក្មេងនេះទេីបតែមកជួយគេមួយថ្ងៃសោះរអ៊ូមេីលតែមនុស្សចាស់អីចឹង បេីអ្នកណាបានយកធ្វេីប្រពន្ធច្បាស់ជាគ្រាំចិត្តស្លាប់ហេីយ><
" និយាយអីចឹង អាTae ទៅណា hyung? មកមួយថ្ងៃហើយមិនឃើញមុខវាសោះ " Jimin និយាយទាំងងាកមេីលជំុវិញ ភ្លេចឱ្យឈឹងទៅថាខ្លួនមកយូរហេីយតែមិនឃេីញមិត្ត
" ប្រហែលជាមានការទៅណាទេដឹង ឃេីញចេញពីផ្ទះតាំងពីព្រឹកម្ល៉េះ " Jin និយាយទាំងដៃកាន់កន្សែងជូតតុម្តងមួយៗ ។ ចំណែកJimin នៅឈរធ្វើមុខស្លឺ របៀបមនុស្សមិនសូវយល់សាច់ការ ដដែល។
" អរ... Jimin បងពឹងឯងជួយមេីលហាងឱ្យបងបន្តិច បងទៅផ្សារទិញរបស់ " នាយទេីបតែនឹកឃេីញថាត្រូវទិញរបស់ដាក់ក្នុងទូរទឹកកក តិចតួចទេីបដាច់ចិត្តហារមាត់ផ្ញើJimin ឱ្យជួយមេីលកន្លែងឱ្យសិន។
" បាទ " Jiminហេីបមាត់និយាយស្ទេីរតែមិនចង់ឮសំឡេង ឯទឹកមុខវិញដូចម៉ែចែកទ្រព្យឱ្យមិនស្មេី អ្នកណាមិនអន់ចិត្តទុកគេឱ្យនៅចាំហាងម្នាក់ឯងអីចឹងហ៎ វីវរមានចោរណាចាប់ទៅបាត់ទៅគិតម៉េច 🤧
" បងទៅតែមួយភ្លែតទេ...minie តូច ចាំបងទិញនំmochi ផ្ញើ "
កូនអ្នកណាទេលោកអេីយ....អាយុម្ភៃជាងជិតសាម
ហើយនៅញិកញ៉ក់ទៀត ។ តែយ៉ាងណាបានMin min នេះហើយមកលេងJin ញឹកញាប់ ក្នុងកំឡុងពេលTae ទៅរៀននៅបារាំង ហើយJin ស្រឡាញ់និងចាត់ទុកJimin ដូចជាប្អូនប្រុសរបស់គេម្នាក់ទៀតអីចឹង។ ទឹកមុខកាយតូចចាប់ផ្តេីមរីកស្រស់ឡើងវិញគ្រាន់តែឮថាមានរបស់ផ្ញេី ><Jin ដោះអៀមការពារប្រឡាក់ចេញ ជំហានជេីងឈានមួយៗ ផុតមាត់ទ្វារហាងទៅហើយ តែមានអារម្មណ៍ថាដូចជាមានរបស់អីនៅលើតុ
YOU ARE READING
ដំបៅស្នេហ៍ចាស់
Romanceរឿងរ៉ាវគ្រប់យ៉ាងវាបានបញ្ចប់ទៅ ដោយមិនបានព្រៀងទុក គ្មាននរណាអាចស្មានដឹងថាមានថ្ងៃនេះឡេីយសូម្បីតែលោក ហេីយនិងខ្ញុំ អ្វីៗព្រហ្មលិខិតជាអ្នកកំណត់ គឺកំណត់ឱ្យពួកយេីងលែងមាននិស្ស័យនឹងគ្នាតទៅទៀត! រយៈពេល5មកឆ្នាំនេះ បងឈឺចាប់លេីសអូនរាប់រយដង ប្រៀបដូចយមរាជមកឆក់យកជីវិ...