Part: 4

10 2 0
                                    

បន្ទាប់ពីparty នៅផ្ទះអ្នកកម្លោះរួចពេលនេះក៏យប់រាងជ្រេហើយដែរក្នុមនាមជាម្ចាស់ផ្ទះត្រូវតែជូនសុភាពនារីទៅផ្ទះមិនអាចឲ្យនាងទៅម្នាក់ឯងបានទេព្រោះប្អូនប្រុសរបស់ខ្លួនជាអ្នកបបួលនាងមក

"Moli មិនគិតនិយាយអ្វីខ្លះទេឬ?" អ្នកកម្លោះឃើញសភាពនៅក្នុងឡានស្ងាត់ជ្រងំឮតែសម្លេងខ្យល់ដកដង្ហើមចេញចូលមិនឃើញនិយាយអ្វីក៏សួរទៅនាងដោយមិនភ្លេចងាកមើលមុខនាងបន្តិច

"និយាយរឿងអ្វីទៅ? " Molaក៏ចាប់ផ្ដើមធ្វើពើទាំងដែរដឹងហើយថានាយបានន័យបែបណានោះ

"ខ្ញុំចូលចិត្តនាងណាស់Moliហើយក៏យូរដែរតាំងពីលើកដំបូងដែលខ្ញុំជួបMoliឋិតនៅក្នុងវ័យជំទង់" ឡានខ្មៅដែរកំពុងជិះសុខៗស្រាប់តែងាកទៅអែបនៅកៀនផ្លូវអ្នកម្លោះក៏ងាកទៅសម្លឹងទៅមើលមុខស្រីតូចកែវភ្នែករបស់គេចង់បង្ហាញដូចជាសុំអ្វីម៉្យាងឲ្យបានពីនាងយ៉ាងចឹង

"ខ្ញុំគិតថាវាលឿនពេកហើយខ្ញុំសូមគិតមើលសិន ព្រោះខ្ញុំមិនអាចសម្រេចឡើយ" ស្រីតូចម៉េចអាចនិងហ៊ានសម្រេចទៅបើនាងមកទីនេះក្នុងនាមជាMoliបានជួបមុខគេក៏ក្នុងនាមMoliគ្រប់យ៉ាងក្នុងនាមជាMoliទេមិនមែននាងខ្លួនផ្ទាល់ផង នាងបានតត្រឹមតែអាក់អន់ចិត្តក្នុងទ្រូងម្នាក់ឯងមិនហ៊ានប្រឈមមុខនិងគេឡើយ

"បាទ! ខ្ញុំនិងរងចាំចម្លើយពីនាង" អ្នកកម្លោះក៏តបទៅទាំងផ្ដល់ស្នាមញញឹមឲ្យនាងរួចក៏បើកឡានចេញទៅមុខទៀតដើម្បីដល់គោលដៅ សភាពក្នុងឡានឡានប្រែជាស្ងាត់តែអ្នកកម្លោះក៏ញញឹមម្នាក់ឯងខុសពីរាងស្ដើងដែលអង្គុយគ្រាំគ្រាក្នុងចិត្តដែលមិនអាចប្រាប់អ្នកណាបានព្រោះនាងលួចស្រឡាញ់គេហើយគេស្រឡាញ់ប្អូននាងនោះអី

ឡានខ្មៅស៊េរីទំនើបបានមកឈប់នៅពីមុខផ្ទះថ្មមួយធំល្មមសម្រាប់រស់នៅបរិយាកាសមើលទៅពីក្រៅទៅក៏ដឹងថាមានសេចក្ដីសុខណាស់ដែរ

"ខ្ញុំអរគុណហើយ" ស្រីតូចក៏លាគេរួចដើរចេញទៅបាត់អ្នកកម្លោះយើងវិញបានត្រឹមតែញញឹមងក់ក្បាលតបទៅនាងរួចក៏បើកចេញទៅបាត់ក្រោយពីចាំមើលនាងចូលដល់ក្នុងផ្ទះយ៉ាងល្អ

The game of love of twins sister 💕Where stories live. Discover now