នេះព្រឹកព្រលឹមព្រហ៊ាមហើយដែរមនុស្សគ្រប់រូបត្រូវភ្ញាក់ដើម្បីធ្វើការរៀងៗខ្លួនដែលមាន ហើយថ្ងៃនេះក៏ជាថ្ងៃដែរគេប្រឡងដែរ ស្រីតូចទាំងពីរក៏ឆាប់រហ័សងើបមកស្លៀកពាក់ឈុតសិស្សសាលាព្រោះថ្ងៃនេះជាថ្ងៃចុងក្រោយហើយនៃការស្លៀកឯកសណ្ធានបែបនេះ
"Moliថ្ងៃនេះឯងស្អាតណាស់"
"ឯងក៏ដូចគ្នាដែរMola" ក្រមុំកូនភ្លោះទាំងពីរបានមកឈរឆ្លុះកញ្ចក់មើលរូបរាងខ្លួនឯងទាំងស្នាមញញឹមជាប់មិនបាត់ឡើយ
"តោះពួកយើងឆាប់ចុះទៅក្រោមទៅ"
"តោះ" ពួកនាងទាំងពីរក៏ចុះមកជាមួយស្នាមញញឹម
ជាន់ខាងក្រោម..."អឺពួកឯងញ៊ាំបាយហើយពេលណាក៏ដាក់ចាននៅទីនេះហើយម៉ាក់ទៅផ្សារសិនហើយ" លោកស្រីMolinផ្ដាំផ្ញើរកូនស្រីហើយក៏ដើរកាន់កាបូបចេញទៅបាត់ ចំណែកក្រមុំទាំងពីរក៏ប្រញាប់ស្រស់ស្រូបអារហារឲ្យបានរួចរាល់
សាលារៀន...
សិស្សគ្រប់គ្នាបានចូលប្រឡងអស់ហើយរួមទាំងនាងក្រមុំទាំងពីរដែរអង្គុយប្រឡងយ៉ាងយកចិត្តទុកដាក់
[Jake Scene]
រាងក្រាស់ក្នុងឈុតធ្វើការឈរក្នុងការិយាល័យផ្ទាល់ខ្លួនសម្លឹងមើលទៅបង្អួចខាងក្រៅដោយខ្សែរភ្នែកស្រទន់បែបមនុស្សមានស្នេហាអីបែបនេះ
"មិនថាយូរយ៉ាងណាខ្ញុំនៅតែចាំនាងបាន" រូបភាពថ្ងៃដែលពួកគេទាំងពីរនាក់ជួបគ្នានៅក្រោមដំណក់ទឹកភ្លៀងនិងការសម្លឹងមុខគ្នាចំៗដោយម្នាក់ៗសម្លឹងគ្នាដោយខ្សែភ្នែកស្រទន់នៅពេលដែរស្រីតូចMolaមើលមកនាយបែបនេះអារម្មណ៍ដែរមានចំពោះនាងក៏កើនឡើងទ្វេរ សកម្មភាពនេះវានៅតែស្ថិតក្នុងខួរក្បាលរាងក្រាស់នៅឡើយទេព្រោះនេះជាការចងចាំដ៏ល្អ
ពេលវេលាក៏កាន់តែដើរទៅមុខជារឿយៗពីមួយនាទីទៅកាន់មួយម៉ោងហើយថ្មើរនេះថ្ងៃក៏បាក់រសៀលដែលសិស្សសាលាគ្រប់រូបបានបញ្ចប់ការប្រឡងរួចរាល់ដែរ
"អេ៎Moliទៅញ៊ាំអីទេដើម្បីអបអរការប្រឡងរបស់ពួកយើង" Vividដែរជាមិត្តភក្តិប្រុសរួមថ្នាក់ហើយក៏ជាប្អូនប្រុសបង្កើតរបស់Jakeដែរ
