ពិធីមង្គលការបានបញ្ចប់ទៅហើយនៅឡើយតែកូនក្រមុំកូនកម្លោះនៅមិនទាន់ទៅផ្ទះព្រោះនៅចាំលាចាស់ទុំទាំងសងខាងMoliក៏ដើរកMolaទាល់តែឃើញ
"Molaជូនពរខ្ញុំតែប៉ុណ្ណឹងទេឬ???" គ្រាន់តែមកដល់ភ្លាមនាងក៏បោះសំណួរភ្លាម ពាក្យជូនពរតែបន្តិចហ្នឹងក្នុងទ្រូងចង់ស្ទះណាស់ទៅហើយចុះទម្រាំច្រើនទៀតហឹស
"Moliចង់បានពាក្យជូនពរពីខ្ញុំឲ្យច្រើនៗ ដើម្បីឲ្យបំណងរបស់Moliក្លាចជាការពិតមែនទេ??" សំណួរដំបូងដែលMoliសួរមកនោះជាសំណួរឌឺដងព្រោះទឹកមុខនាងបញ្ជាក់យ៉ាងច្បាស់ចំណែកMolaក៏មិនបាក់ទឹកចិត្តក៏តបតទៅវិញព្រោះពេលនេះនាងមិនគួរលះបង់ឲ្យអ្នកណាទៀតដែរ
"ហ៊ានពិសោធន៍ដែរទេថាJakeមិនបានស្រឡាញ់Moliទេ?? " ដោយមិននៅស្ងៀមMolaក៏បោះសំណួរទៅអ្នកម្ខាងទៀតធ្វើឲ្យអ្នកខាងនោះភ្ញាក់ផ្អើលទម្លាក់ទឹកមុខតែម្ដង
"បាន!!! បើMolaត្រូវការពិសោធន៍ខ្ញុំក៏ហ៊ាននៅថ្ងៃស្អែកនេះពេលព្រឹកខ្ញុំនិងបងJakeក៏ត្រូវទៅHoneymoon យើងប្ដូរគ្នាទៅ នៅពេលដែលបងJakeចាប់បានMolaគួរតែដឹងហើយមែនទេថាអ្នកណាជាអ្នកត្រូវឃ្លាតយ៉ាងពិតប្រាកដ" ស្រីតូចMoliក៏មិនចុះចាញ់ថែមទាំងហ៊ានភ្នាល់GameជាមួយMolaទៀត
"បើចឹងមែន!!! ខ្ញុំក៏ហ៊ានដូចគ្នា " ម្នាក់ៗក៏ពាក់មុខយក្សដាក់គ្នាព្រោះនេះគឺជាល្បែងដែលតម្រូវឲ្យយកឈ្នះរៀងៗខ្លួនមិនមានការលះបង់ឲ្យគ្នាដូចកាលពីមុនឡើយ
"លាសិនហើយ ខ្ញុំនិងមកប្ដូរគ្នាជាមួយMolaនៅពេលព្រឹក" បញ្ចប់ប្រយោគរួចរាល់Moliក៏ដើរចាកចេញទៅព្រោះពេលនេះយប់ណាស់ហើយនាងក៏ត្រូវការសម្រាកស្វាមីនាងក៏ត្រូវការសម្រាកដូចគ្នា
/ពេលព្រឹក....
ព្រះអាទិត្យក៏លេចក្នុងថ្ងៃថ្មីដើម្បីបញ្ចាំងពន្លឺដល់មនុស្សគ្រប់គ្នាលើភពផែនដីព្រោះនេះជាតួនាទីរបស់ព្រះអាទិត្យ ក្រមុំរូបស្រស់ពីរអ្នកដែលមានមុខដូចគ្នាបេះដាក់ព្រោះនាងជាកូនភ្លោះនោះអីម្នាក់គ្រងឈុតអ្នកធ្វើការ ចំណែកម្នាក់ទៀតគ្រងឈុតបែបមនុស្សស្រីគួរឲ្យស្រឡាញ់អីបែបនេះ
"សង្ឃឹមថាMolaនិងធ្វើតាមការសន្យាបន្ទាប់ពីធ្វើវារួចហើយ" និយាយចប់Moliក៏ដើរចេញពីបន្ទប់Molaចុះមកក្រោមដើម្បីស្រស់ស្រូបអាហាររួចអាលនិងបានសម្ដែងទៅធ្វើការព្រោះរឿងនេះមិនអាចបែកការបានឡើយ