ពេលយប់...
/ភូមិគ្រឹះត្រកូលJung
Molaដើរចូលទៅខាងក្នុងផ្ទះទាំងទឹកមុខមិនស្រស់ឡើយតែក៏ព្យាយាមញញឹមព្រោះថានាងមិនអាចទន់ខ្សោយឡើយស្រីតូចបន្តដំណើររហូតប្រុងនិងឡើងកាំជណ្ដើរហើយតែក៏ត្រូវអាក់ដំណើរវិញ
"Molaមកជួយរើសធៀបឲ្យខ្ញុំផងបានទេ??ព្រោះMolaពូកែក្នុងការជ្រើសរើសណាស់" មិនទាន់និងបានឡើងជណ្ដើរផងប្អូនរបស់នាងក៏ស្រែកហៅឲ្យមកជួយរើសធៀបការទៀតហើយម៉េចថ្ងៃផ្សំដំណេកមិនហៅនាងឲ្យទៅជួយយាមទ្វារបន្ទប់ផងទៅហេតុអ្វីក៏ពាក់ព័ន្ធនិងនាងគ្រប់បែបយ៉ាងបែបនេះ? ស្រីតូចបានតែគិតក្នុងចិត្តម្នាក់ឯងព្រោះពេលនេះនាងហត់ទាំងកាយហត់ទាំងចិត្តខ្លាំងណាស់តែនាងមិនបញ្ចេញឲ្យអ្នកណាដឹងឡើយ
"មួយនេះយ៉ាងម៉េចដែរ ស្អាតទេ?" Moliក៏បោះសំណួរសួរទៅអ្នកជាបងនិងម្ដាយដែលអង្គុយជិតហ្នឹងMolaក៏ងក់ក្បាលតាមព្រោះពេលនេះនាងហត់ចង់សម្រាកខ្លាំងណាស់
"ឯងច្រណែននិងប្អូនមែនទេ បានជាឯងធ្វើបែបនេះហា៎Mola" គ្រាន់តែឃើញរឹកពារនាងសោះកក្រោះព្រោះហត់និងការងារសោះលោកស្រីMolinក៏ចោទទៅលើនាងភ្លាម
"ម៉ាក់......." Moliគ្រាន់តែលឺសំណួរអ្នកជាម្ដាយបោះទៅMolaភ្លាមនាងក៏ហៅដោយបង្អូសសម្លេងដោយឲ្យន័យកុំឲ្យនិយាយបែបនេះទៀត ហើយនាងក៏ខុសដែលMolaហត់ពីការងារហើយមិនឲ្យនាងទៅសម្រាកបែរជានាំនាងមកអង្គុយរើសធៀបឲ្យខ្លួននាងទៀត
" បើម៉ាក់ចង់រករឿងខ្ញុំ ខ្ញុំទៅសម្រាកសិនហើយខ្ញុំហត់ខ្ញុំគ្មានពេលមកគិតរឿងចឹងៗទេ" Molaក៏តបទៅគាត់វិញដោយមិនខ្លាចក្រែងព្រោះវាខុសរឿងអីដែលនាងទៅច្រណែននិងប្អូននោះ គ្រាន់តែចប់សម្ដីភ្លាមនាងក៏រត់ឡើងទៅខាងលើវឹងលោកស្រីMolinតាមសម្លឹងនាងមិនឈប់
"ម៉ាក់ទៅនិយាយបែបនេះដាក់Molaធ្វើអី? " Moliក៏សួរទៅអ្នកជាម្ដាយព្រោះពាក្យសម្ដីមិញនេះវាធ្ងន់ខ្លាំងណាស់ហើយនេះជាសាច់ឈាមតែមួយទៀត ពេលឃើញគាត់មិនឆ្លើយMoliក៏រត់ឡើងទៅខាងលើវឹងទុកឲ្យអ្នកជាម្ដាយឈរម្នាក់ឯងទាំងមើលទៅបន្ទប់Molaដែលបានបិទទ្វារជិត