Part: 5

12 2 0
                                    

5ថ្ងៃបានកន្លងផុតហើយ

Jake&Moliក៏បានភ្ជាប់សន្យានិងគ្នាដែរតែនាយនៅមិនទាន់ប្រាប់គ្រួសារខ្លួននៅឡើយទេតែនាយក៏មានការនៅក្រៅប្រទេសជាប្រញាប់ក៏គិតថាទុកនិយាយគ្នាពេលក្រោយទៅវិញ

ថ្ងៃនេះជាថ្ងៃថ្មីក្រុមទាំងពីរក៏ចុះមកខាងក្រោមដើម្បីទទួលទានអាហារជួបជុំម្ដាយ

"Moliយ៉ាងម៉េចហើយការងារកូននោះល្អទេ? " ដោយការបានបាយជុំគ្នាលោកស្រីMolinក៏សួរសុខទុក្ខការងាររបស់កូនៗព្រោះខ្លាចអ្នករួមការងារគេធ្វើបាបនិងខ្សែរលើ

"អ៎!! គឺមិនអីទេម៉ាក់គឺល្អណាស់" ស្រីតូចMoliក៏ផ្ដល់ស្នាមញញឹមទៅអ្នកជាម្ដាយយ៉ាងមានសេចក្ដីសុខជោគជ័យរឿងស្នេហាហើយក៏ជោគជ័យរឿងការងារដែរអ្នកណាមិនសប្បាយចិត្តនោះ

"ចុះMolaវិញយ៉ាងម៉េចដែរកូន?" ក្រោយពីស្ដាប់សម្ដីយ៉ាងមានក្ដីសុខរបស់កូនស្រីពៅក៏ងាកទៅសួរកូនស្រីបងវិញម្ដងព្រោះមិនទាន់ឃើញនិយាយអ្វីសោះ

"គឺ.... គេប្រាប់ថាគេនិងខលមកខ្ញុំក៏ចាំរហូតដល់ថ្ងៃនេះណាម៉ាក់"ស្រីតូចក៏ធ្វើមុខជូរព្រោះនាងមិនចង់នៅផ្ទះឡើយហើយរឿងមួយទៀតឆ្លៀតពេលមិនទាន់មានការងារធ្វើនាងដើរសួរអ្នកស្គាល់គ្នាក្រែងល.គេស្គាល់ប៉ារបស់នាងតាំងពីកើតមកម៉ាក់នាងមិនដែរឲ្យនាងឃើញប៉ានាងទេប្រាប់តែថាគាត់នៅឆ្ងាយរហូត

"ចាំបន្តិចទៀតទៅកូន" លោកស្រីMolinក៏និយាយលួងលោមកូនព្រោះមើលទៅទឹកមុខនាងតានតឹងខ្លាំងណាស់មិនសប្បាយចិត្តអ្វីសោះ

"មែនហើយMolaចាំបន្តិចទៀតទៅណា៎ កុំទាន់ពិបាកចិត្តអី" ស្រីតូចMoliក៏និយាយលួងលោមអ្នកជាបងស្រីរបស់ខ្លួន ព្រោះតាំងពីក្មេងមកនាងមិនដែរឃើញMolaពិបាកចិត្តឡើយ នៅពេលដែរឃើញគឺក្នុងចិត្តនាងចង់ជួយឲ្យនាងសប្បាយវិញណាស់

Ring Ring Ring

សម្លេងទូរស័ព្ទដៃរបស់Molaក៏រោទិ៍ឡើងព្រោះតែមានអ្នកខលចូលមកតែមិនដឹងថាអ្នកណាព្រោះនៅលើស្គ្រីនមិនបានដាក់ឈ្មោះឡើយ ស្រីតូចក៏ងាកទៅចាប់ទូរស័ព្ទដែរនៅក្បែរដៃមកលើកដើម្បីដឹងថាជានរណាគេ ហើយមានការអ្វី

The game of love of twins sister 💕Where stories live. Discover now